ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:37

Cà Mau ត្រៀមឱ្យការប្រគួតធំ

រយៈកាលជិត១ខែកន្លង សម្លេងកញ្ចែហ្វឹកហាត់នៃក្រុមទូក-ងទាំងពីររបស់វត្តវង្សស្រង់ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc និង វត្តជ្រុងខ្មែរ (Rạch Giồng ឃុំ Hồ Thị Kỷ ស្រុក Thới Bình តែងពន្លឺឡើងគ្រប់ទូទាំងភូមិស្រុក។ ចូលរួមពិធីប្រណាំងទូក-ងតំបន់វាលរាបទន្លេគឺវឡុងលើកទី៦ ឆ្នាំ២០២៤ ប្រព្រឹត្តិឡើងនៅខេត្ត Sóc Trăng ក្នុងអំឡុង២ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខនេះ។ Cà Mau ចូលរួម២ទូកដែលតំណាងឱ្យវត្តទាំង២ រួមមាន៖ វត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ និង វត្តក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc ស្រុក Thới Bình។

ទូក-ងទាំងពីររបស់ខេត្ត សុទ្ធសឹងតែត្រូវបានបោះថ្មីដូចគ្នាដែលយោងតាមគម្រោងទី៦នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និង តំបន់ភ្នំរហូតដល់ឆ្នាំ២០២៥។ បង្ហាញពីការយកចិត្តទុកដាក់ វិនិយោគរបស់បក្ស និងរដ្ឋ ចំ ពោះកីឡាប្រពៃណីរបស់ជនរួមជាតិ Khmer ទូទាំខេត្ត។

លោក Nguyễn Minh Luân (ទី៣គីតពីស្តាំ) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទស្សនា និង ពិនិត្យល្បឿននៃដំណើរការបោះទូក-ងថ្មី នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng)។

ដើម្បីត្រៀមរៀបចំល្អសម្រាប់ឱ្យការប្រណាំងលើកនេះ សព្វថ្ងៃក្រុមទូក-ងទាំងពីរវត្តនេះកំពុងហ្វឹកហាត់យ៉ាងសកម្មរៀងៗខ្លួន។ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីការថា៖ ឆ្នាំនេះ ដោយបានរដ្ឋវិនិយោគបោះទូក-ងថ្មី ព្រមទាំងជំនួយឧបត្ថម្ភថវិការទឹកប្រាក់ចំនួន៨០លានដុងទៀតផង។

កីឡាករទាំងឡាយហាត់កម្លាំងមុនពេលចុះបន្ទាកាន់ច្រវ៉ាអុំ។

បង Huỳnh Kía Tững ជាកីឡាករទូក-ងវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ បានឱ្យដឹង៖ ទោះបីជាមានការរង្វាល់យ៉ាងណាក្តី ឱ្យតែដល់ម៉ោង៤សៀល ខ្ញុំក៏ដូចជាបងប្អូនដទៃទៀតតែងឆ្លៀតចូលវត្តដើម្បីហាត់ ដោយប្តេជ្ញាចិត្តនឹងទទួលបានលទ្ធផលខ្ពស់សម្រាប់ឱ្យការប្រគួតដ៏ធំលើកនេះ។

រីករាយដែលមានទូកថ្មី បងប្អូនកីឡាករទាំងឡាយនៃក្រុមទូក-ងវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ពិតជាមានមោទនភាពយ៉ាងក្រៃលែងណាស់សម្រាប់ឱ្យការប្រគួតនេះ។

បន្ទាប់ពីអបត្តមានជាង១០ឆ្នាំ វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ក៏បានសម្រេចចិត្តដាក់ទូក-ងសម្រាប់កីឡាករទាំងឡាយហាត់ទាំងលើទូកតែម្តង។

លោក Hữu Qual គ្រូបង្វឹកនៃក្រុមកីឡាទូក-ងវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) រីករាយឱ្យដឹង៖ បន្ទាប់ពីអវត្តមានជាង១០ឆ្នាំក្នុងការប្រគួតទូក-ងវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ទទួលបានការឧបត្ថម្ភបោះថ្មី១០០។ លើសពីនោះ ខេត្តថែមទាំងបានជំនួយទឹកប្រាក់សម្រាប់ចូលរួមប្រគួតចំនួន៨០លាន។

ដើម្បីត្រៀមរៀបចំល្អសម្រាប់ការប្រគួតឆ្នាំនេះ ក្រុមទូក-ងវត្តក្របីឃ្លៀចក៏បានហ្វឹកហាត់យ៉ាងសកម្មណាស់ដែរ ដោយមានកីឡាករប្រ មាណជាង៨០រូប។ សម្លេងច្រវ៉ាប៉ះនឹងទឹកលាយជាមួយសម្លេងលើកទឹកចិត្តយ៉ាងគគ្រឹកគគ្រេងរបស់មាមីងបងប្អូន ញុំាងឱ្យការហ្វឹកហាត់កាន់តែពុះកញ្ច្រោលថែមទៀត។

ភាពអឹកធឹកនៃការហ្វឹកហាត់សម្រាប់ឱ្យការប្រណាំងទូក-ងបុណ្យអកអំបុកខេត្ត Sóc Trăng។

លោក Trần Hoàng Lê ប្រធានការិយាល័យជនជាតិស្រុក Thới Bình ឱ្យដឹង៖ ជាមួយការរៀបចំយ៉ាងយកចិត្តទុកដាក់របស់ក្រុមទូក-ងទាំងពីររបស់ស្រុក Thới Bình សង្ឃឹមថា នឹងទទួលបានលទ្ធផលខ្ពស់ក្នុងការប្រគួត។ រួមចំណែកបង្កើតភាពអ៊ូរអរសម្រាប់ពិធីបុណ្យអកអំបុក សំពះព្រះខែ ប្រណាំងទូក-ងយ៉ាងឱឡារឹកដែលមិនអាចមើលរំលួងសម្រាប់ទស្សនិកជនទាំងឡាយទូទាំងតំបន់ Nam Bộ៕

 

Lâm Đươl - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក