ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:49

អឹកធឹកនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង

បុណ្យអកអំបុក- ប្រណាំងទូក-ងតំបន់វាលរាបទន្លេគឺវឡុងលើកទី៦ ឆ្នាំ២០២៤ដែលបានប្រព្រឹត្តិឡើងនៅខេត្ត Sóc Trăng គឺជាសកម្មភាពដ៏មានអត្ថន័យខ្លឹមសារដើម្បីលើកងម្កើងនូវលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer។ ពិធីបុណ្យបានឆ្លើយតបតម្រូវការរស់នៅ វប្បធម៌ ស្មារតីរបស់បងប្អូនបណ្តាជនជាតិទូទាំងតំបន់វាលរាបទន្លេគីវឡុងនិយាយរួម និងខេត្ត Sóc Trăng និយាយដោយឡែក។ ផ្តើមពីនោះ ក៏រួមចំណែកផ្សព្វផ្សាយ ឧទ្ទេសនាមនូវបណ្តារូបភាពដ៏វិសេសវិសាលរបស់ជនរួមេជាតិខ្មែរដល់ភ្ញៀវទេសចរណ៍ទាំងក្នុងប្រទេស និងអន្តរជាតិផងដែរ។

សិល្បៈអំណរពិធីបើកវគ្គប្រណាំងទូក-ង។

ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងឆ្នាំនេះ មានការចូលរួមរបស់ក្រុមទូ៦០ក្រុម (ក្នុងនោះមានក្រុមទុក-ងបុរស៥៣ក្រុម និងក្រុមទូកនារី៧ក្រុម) មកអំពីបណ្តាខេត្ត៖ Cần Thơ, Kiên Giang, Hậu Giang, Bạc Liệu, Cà Mau និងអង្គភាពម្ចាស់ផ្ទះ Sóc Trăng។ ពិធីប្រគួតបានប្រព្រឹត្តឡើងក្នុងអំឡុង២ថ្ងៃយ៉ាងចំណាប់អារម្មណ៍ ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករចូលរួមទស្សនា លើកទឹកចិត្ត។ បន្ទាប់ ពី២ថ្ងៃប្រគួត ពានរង្វាន់ជើងឯកបានទៅលើក្រុមទូក-ងបុរសនិងក្រុមទូក-ងនារីវត្តទំនប់ ស្រុក Châu Thành ខេត្ត Sóc Trăng)។

ការ​ប្រណាំង​ទូក-ង​ឆ្នាំនេះ​មាន​ក្រុម​ទូកបុរស និងនារីចូលរួម​ចំនួន​៦០​ទូក ដែលមកពីបណ្តាខេត្តក្រុងទូទាំងតំបន់។

ក្រៅពីពិធីប្រណាំងទូក-ង ក៏មានសកម្មភាពជាច្រើនដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ដូចជា៖ ពិធីបុណ្យថ្វាយព្រះខែ លយប្រទីប បង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរ។ល។ ជាពិសេស ក្នុងពិធីបុណ្យនេះ អង្គការកំណត់ត្រាវៀតណាមក៏បានបង្កើតកំណត់ត្រាឯតទគ្គកម្មសម្រាប់ "កម្មវិធីសម្តែងវង់ភ្លេងពិណពាទ្យ Khmer ខេត្ត Sóc Trăng ដែលមានទ្រង់ទ្រាយធំបំផុតទូទាំងប្រទេស Việt Nam”។ ឯតទគ្គកម្មនេះសរុបទាំងអស់មានចំនួន២០វង់ភ្លេង ដោយមានការចូលរួមប្រគំរបស់សិប្បករប្រមាណ២០០នាក់។

ភ្លេងពិណពាទ្យ Khmer នៅខេត្ត Sóc Trăng ត្រូវបានកំណត់ត្រា Việt Nam បង្កើតកំណត់ត្រាជាឯតទគ្គកម្មដែលមានទ្រង់ទ្រាយធំបំផុតទូទាំងប្រទេស Việt Nam រួមមានទាំងអស់២០វង់ និងមានសិប្បករចំនួន២០០នាក់ចូលរួមប្រគំ។

គ្រូអាចារ្យធ្វើពិធីថ្វាយព្រះចន្ទ អកអំបុក។

នេះក៏​ជា​មោទនភាព​រួម​របស់​ជនរួមជាតិ​ Khmer ផងដែរ។ យោងតាមនោះ ក៏បន្តអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ខ្លួន រួមចំណែកកសាងខឿនវប្បធម៌ Việt Nam ជឿនលឿន សម្បូរដោយអត្តសញ្ញាណជាតិ៕

 

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក