ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:18:55

លយប្រូធីប ជាពិធីតបគុណព្រះគង្គា និងធរណី

នេះជាពិធីកិច្ចតាមជំនឿសាសនា ក៏ប៉ុន្តែធាតុពិតជាពិធីកិច្ចដែលបងប្អូនជនរួមជាតិ Khmer ប្រារព្ធឡើងដើម្បីតបស្នងគុណធម្មជាតិជាពិសេសមានព្រះគង្គា និងព្រះធរណីជាដើម។ ក្នុងគោលបំណងដើម្បីសូមឱ្យម្ចាស់ទឹក ម្ចាស់ដីលើកលែងទោសដល់ខ្លួនខ្លាចក្រែងបានប្រព្រឹត្តិខុសឆ្គងនូវហេតុណាមួយមិនសមគួរទៅលើលោក។

ទិដ្ឋភាពនៃពិធីលយប្រទីបនៅលើដងព្រែក Maspéro ក្រុង Sóc Trăng។

យោងតាមទំនៀមទម្លាប់ ប្រពៃណី Khmer បន្ទាប់ពីឆ្លងកាត់រដូវផលិតមួយឆ្នាំៗ មាមីងបងប្អូនតែងមានប្រព្រឹត្តិខុសនូវចំណុចណា មួយទៅលើធម្មជាតិដោយមិនដឹងខ្លួន ដូច្នេះហើយ ត្រូវប្រារព្ធពិធីថ្វាយដើម្បីតបស្នងគុណដល់លោក។ បងប្អូនជនរួមជាតិ Khmer ភាគច្រើនរស់នៅតាមតំបន់វាលស្រែចម្ការ ម្ល៉ោះហើយ ការចាត់តាំងពិធីបុណ្យលយប្រទីបក៏បានក្លាយជាទំនៀមដែលមិនអាចខ្វះបានក្នុងឱកាសនេះដែរ។

ពន្លឺប្រទីបចម្រុះដោយព័ណ៌ដែលត្រូវបានសិប្បករ Khmer រចនាជាប្រាសាទ ប្រះវិហារ មានទាំងរូបនាគរាជផងដែរ។

កាលពីអតីតកាល ប្រទីបតែងត្រូវបានគ្រួសារនីមួយៗតុបតែងដោយដើមចេក អមជាមួយទង់ព្រលឹង មានទៀនធុប និងគ្រឿងដង្វាយផស្សេងៗជាដើម ដូចជា៖ ផ្លែឈើ គ្រាប់ស្ករ អង្ករ អំបិល។ល។ រួចហើយយកទៅបណ្តែតតាមទឹក។ តែសម័យបច្ចុប្បន្ន ពិធីបណ្តែតប្រទីបក៏មិនសូវមានគេចាត់តាំងដូចនេះទៀតដែរ គឺចាត់តាំងតាមរបៀបប្រមូលផ្តុំនៅតាមបណ្តាវត្ត និងតុបតែងលម្អហាក់បីដូចជាប្រាសាទមានពន្លឺភ្លឺត្រចះត្រចង់ រួចហើយមានរៀបចំដង្វាយខាងក្នុងប្រទីបទុកជាការតបស្នងគុណនិងលាងទោសចំពោះព្រះធរណី និងព្រះគង្គាដែលបានជួយការពារមនុស្សលោកឱ្យមានសុវត្ថិភាព ព្រមទាំងសូមលោកលើកលែងទោសសារាល់គ្រប់ទង្វើទាំងឡាយដែលខ្លួនបានប្រព្រឹត្តិលើ ក្រែងលោមិនសមគួរក្នុងការពលកម្មផលិត។ បន្ទាប់មក អ្នករាល់គ្នាក៏រៀបចំក្បួនដង្ហែប្រទីបយកទៅបណ្តែតតាមខ្សែទឹក។ ដោយអ្នករាល់គ្នាជឿថា ទង្វើនេះ រាល់ទោសសាទាំងពួងដែលខ្លួនបានប្រព្រឹត្តិលើនឹងត្រូវបានលើកលែង។

 ប្រទីបត្រូវបានរចនាតាមស្ថាបត្យកម្មនៃព្រះវិហារ និងប្រាង្គប្រាសាទផងដែរ។

បច្ចុប្បន្ន ការលយប្រទីបក៏ក្លាយជាពិធីបុណ្យមួយដ៏ធំដែលមានក្នុងព្រឹត្តិការណ៍នៃបុណ្យអកអំបុក សំពះព្រះខែ ហើយប្រទីបក៏ត្រូវបានសិប្បករ Khmer រចនាយ៉ាងល្អប្រណិតហាក់បីដូចជាប្រាសាទ ព្រះវិហារដ៏តូចមានទាំងរូបនាគរាជ និងរំលេចដោយព័ណ៌យ៉ាងភ្លឺចញ្ចាច ប្រកបដោយក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាត និងរស់រវើកទៀតផង៕

 

Lâm Đươl

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក