ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:49

អឹកធឹកទិវាបុណ្យនៃការរឹតបន្តឹងចំណងសាមគ្គីភាព

ទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ គឺដើម្បីវាយតម្លៃចំពោះដំណើរការក្នុងរយៈកាលមួយឆ្នាំរបស់កម្មាភិបាល និងងប្អូនប្រជាជននៅភូមិភាគ ព្រមទាំងពង្រីកនូវប្រវេណីនៃការប្រឡងប្រណាំងស្នេហាជាតិ ក្នុងនោះមានប្រពៃណីកសាងជីវភាពវប្បធម៌នៅតាមតំបន់ប្រជុំជនផងដែរ។

យុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយយ៉ាងឱឡារឹក។

អឹកធឹកនៃពិធីប្រណាំងទូក។

កាលពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា នៅភូមិលេខ៧ ឃុំ Tân Lộc ស្រុកThới Bình បានចាត់តាំងសកម្មភាពកម្សាន្តសប្បាយដែលប្រកបដោយលក្ខណៈវប្បធម៌ប្រពៃណី។ ពិសេសល្បែងប្រជាប្រិយ រួមមានការប្រណាំងទូក ដែលត្រូវបានថ្នាក់ខេត្តចាត់តាំង ញុំាងឱ្យថ្ងៃបុណ្យកាន់តែមានភាពអឹកធឹក សប្បាយខ្ញៀវខ្ញា និងរឹតបន្តឹងចំណងសមាគ្គីភាពរវសងភូមិផងរបងជាមួយទៀតផង។ ក្រោយពីបញ្ចប់កម្មវិធីបុណ្យ លោក Hữu Khánh ប្រធានភូមិលេខ៧ បានធ្វើការពិនិត្យលទ្ធផលដែលសម្រេចបានគ្រប់បណ្តាប្រវេណី។ យោងតាមនោះដែរ ក៏ចលនា បងប្អូនប្រជាជនឱ្យបន្តសាមគ្គីកសាងជិវភាពវប្បធម៌ និងកសាងគ្រួសារសុភមង្គល តំបន់ប្រជុំជនគំរូ៖ បៃតង - ស្រស់ - ស្អាត ព្រមទាំងសកម្មក្នុងការណលកម្មផលិតកម្ម ជួយគ្នាទៅវិញទៅមកដើម្បីឈានឡើងក្នុងជីវិតរស់នៅ។ 

ក្នុងពិធីបុណ្យ លោក Kim Chuyển កម្មាធិការរណសិរ្សមាតុភូមិ Việt Nam ភូមិ​ ពិនិត្យឡើងវិញនូវលទ្ធផលដែលសម្រេចអាស្រ័បណ្តាប្រពៃណីចលនារបស់ភូមិភាគ។

អញ្ជើញចូលរួមពិធីបុណ្យ លោក Huỳnh Quốc Kha ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Tân Lộc បានចែករំលែកដោយក្តីរំភើបថា៖ “ទិវាបុណ្យគឺដូចជាការជួបជុំមហាគ្រួសារផងដែរ។ អ្នករាល់គ្នារួមក្តីសប្បាយចំពោះកិច្ចការងារដែលខ្លួនសម្រេចបាន ហើយក៏លើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីខិតខំសម្រេចភារកិច្ចរបស់ខ្លួនក្នុងឆ្នាំបន្តទៀត។ មាមីងបងប្អូនតែងសកម្មចូលរួមជា មួយរដ្ឋអំណាចភូមិភាគ ធ្វើឱ្យប្រពៃណីកសាងជីវភាពវប្បធម៌មួយថ្ងៃកាន់តែស៊ីជម្រៅ ហើយរួមគ្នាលុបបំបាត់គ្រោះអបាយសង្គម និងរាល់បណ្តាទំនៀមដែលមិនសមស្រប ខ្វះអារយ្យធម៌ក្នុងរាល់បណ្តាសកម្មភាពវប្បធម៌ បុណ្យទាន។

ជិតពេញមួយថ្ងៃនៃការប្រកួតប្រជែង គណៈចាត់តាំងក៏បានជូនរង្វាន់ជ័យលាភីលេខ១ចំនួន២រង្វាន់ និងរង្វាន់លេខ២ចំនួន២រង្វាន់ និងលេខ៣៤រង្វាន់សម្រាប់ក្រុមទូកបុរស និងនារី។

ជាមួយបរិយាកាសសប្បាយរីករាយ សកម្មភាពពោរពេញដោយអត្តសញ្ញាណនៃព័ណ៌សម្បុរដ៏ប្រចាំនៃវប្បធម៌ Khmer ទិវាបុណ្យនៅតំបន់ប្រជុំជនដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ ពិតជាថ្ងៃបុណ្យជួបជុំប្រកបដោយអត្ថន័យខ្លឹមសារ។ ផ្តើមពីនោះ ការទំនាក់ទំនងរវាងអ្នកភូមិផងរបងជាមួយ កាន់តែរឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃ ពង្រឹងថែមទៀតនូវកម្លាំងសាមគ្គីក្នុងសហគម ព្រមទាំងស្មារតីក្នុងការអភិរក្សតម្លៃវប្បធម៌ដ៌ល្អថ្លៃថ្នូរបស់ជនរួមជាតិ៕

 

Lâm Đươl

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក