ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:50

អស់ពីចិត្តជាមួយសកម្មភាពខាងវិស័យសិល្បៈ

បង្កើតរយៈកាល២០ឆ្នាំ ក្រុមសិល្បៈ Khmer ខេត្ត Cà Mau តែងខិតខំវិវឌ្ឍមិនឈប់ឈរ ដោយមានសិល្បករសិល្បការិនី និងតន្ត្រីករសរុបទាំងអស់ចំនួន៣៤រូប មានមានលក្ខណៈសម្បត្តិនិងទ្រឹស្តីនយោបាយយ៉ាងគ្រប់គ្រាន់ សមត្ថភាព និងឯកទេស ព្រមទាំងការសម្តែងយ៉ាងជំនាញ។

លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្ត ឱ្យដឹង៖ "ជារៀងរាល់ឆ្នាំ អនុវត្តបណ្តាភារកិច្ចដ៏ប្រចាំនិងជារឿយៗក្នុងខេត្ត អង្គភាពយើងខ្ញុំក៏បានកសាងជាង៥០កម្មវិធីចំរៀងតន្ត្រីសរុបសម្រាប់នាឱកាសបុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ(សែនដូនតា) អកអំបុកសំពះព្រះខែ ព្រមទាំងបណ្តាពិធីបុណ្យធំៗដទៃទៀតនៅតាមបណ្តាវត្តអារាម និងសាលាទានដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅកុះ ករ”។

នាឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិខ្មែរ ក្រុមក៏បានចាត់តាំងទៅសម្តែងកម្មវិធីសិល្បៈបម្រើនៅតាមបណ្តាវត្តអារាម សាលាទាន ទីតាំងដែលមានបងប្អូនខ្មែររស់នៅច្រើនកុះករ។

ក្រុមបានកសាងយ៉ាងច្រើនកម្មវិធីសិល្បៈច្រៀងរាំ ព្រមទាំងកម្មវិធីផ្សេងៗដែលមានខ្លឹមសារសម្បូរបែប ទំនើមទាន់សម័យផងនឹងប្រ កបដោយលក្ខណៈវប្បធម៌ជនជាតិផង។ ពិសេស ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សម្រាប់ការកសាងកម្មវិធី ក្រុមក៏បានក្លាហាននិងមានទំនុកចិត្តប្រគល់ឱ្យខាងមុខងារជំនាញ ទទួលបន្ទុក ដើម្បីអភិរក្សការច្នៃប្រតិដ្ឋ និងអស់ពីចិត្តរបស់បងប្អូនសិល្បករ សិល្បការិនី កសាងបណ្តាកម្មវិធីយ៉ាងឆ្នើមៗសម្រាប់ឆ្លើយបតបតម្រូវការខាងវិស័យវប្បធម៌សិល្បៈរបស់ទស្សនិកជន Khmer ទាំងឡាយក្នុងខេត្ត។

ការចូលរួមបណ្តាសកម្មភាពដ៏ឆ្នើមសម្រាប់បម្រើភារកិច្ចនយោបាយរបស់ភូមិភាគ និងព្រឹត្តិការណ៍របសំខាន់ៗស់ប្រទេសជាតិ ក្រុមតែង យកចិត្តទុកដាក់យ៉ាងពិសេស។ អាស្រ័យភារកិច្ចដ៏ពិសេសដោយឡែករបស់ខ្លួន បណ្តាសិល្បករសិល្បការិនីរបស់ក្រុមត្រូវឃ្លាតឆ្ងាយគ្រួសារបណ្តោយឱ្យការមានការជួបលំបាកខ្លាំង តែដោយសារថ្នាក់ដឹកនាំក្រុមអនុវត្តល្អសម្រាប់ខាងសតិអារម្មណ៍ ជំរុញទឹកចិត្ត ទើបសិល្បករ សិល្បការិនីគ្រប់រូបតែងលំនឹងចិត្តក្នុងការងាររបស់ខ្លួន។

សម្រាប់កម្មវិធីធំៗ និងការបម្រើព្រឹត្តិការណ៍សំខាន់ៗ សុទ្ធតែមានការស៊ីជម្រៅ សិក្សាស្រាវជ្រាវ និងការច្នៃប្រតិដ្ឋ ដើម្បីបង្កើតកម្មវិធីពិសេសបំផុត។ តួយ៉ាងដូចកាលប៉ុន្មានថ្មីៗនេះ ក្រុមបានបង្កើតកម្មវិធីល្ខោនបាសាក់ចំនួន៤រឿងសម្រាប់លើកយកទៅសម្តែង និងចូលរួមប្រឡងក្នុងមហោស្រពសិល្បៈបានចំនួន៨លើក ទទួលបានជិត៥០មេដាយគ្រប់ប្រភេទ។ ពិសេស ក្រុមទទួលបាននាំមកនូវកិត្តិ យសដ័ធំជូនខេត្តសម្រាប់ការចូលរួមជប់លៀងសិល្បៈយូកេក្រោមចំណងជើង “រក្សាលំនឹងកោះសមុទ្រមាតុភូមិ” ទទួលបានជាង២០ រង្វាន់លេខ១ លេខ២ និងលេខ៣ ព្រមទាំងមេដាយ៥គ្រឿងទៀតផង។

បណ្តាដន្ត្រីករតែងខ្នះខ្នែងក្នុងការហ្វឹកហាត់ដើម្បីបម្រើល្អជូនទស្សនិកជនទាំងឡាយ។

“ទទួលបានលទ្ធផលបែនេះ ក៏អាស្រ័យការរួមកម្លាំងគ្នារនៃកម្មាល សិល្បករសិល្បការិនីរបស់ក្រុមផងដែរ។ អ្នករាល់គ្នាតែងអស់ពីចិត្តជាមួយការងាររៀងៗខ្លួន និងមានភារកិច្ចទទួលខុសត្រូវខ្លាំងទៀតផងសម្រាប់ការអនុវត្តភារកិច្ចដែលបានប្រគល់ជូន” លោក Hữu Trung រីករាយឱកយដឹងដូច្នេះ៕

ប្រអប់៖

ស្នងបន្តខាងវិស័យសិល្បៈប្រពៃណីក្នុងដំណើរការចាប់តាំងពីបានបង្កើតរហូតមកទល់សព្វថ្ងៃ ក្រុមសិល្បៈ Khmer ខេត្តតែងសម្រេចនូវភារកិច្ចរបស់ខ្លួនដែលបានប្រគល់ជូន សក្តិសមជាអង្គភាពមួយលើវិស័យរណសិរ្សវប្បធម៌សតិអារម្មណ៍។ ជាមួយលទ្ធផលនោះដែរ ក្រុមក៏ទទួលបានយ៉ាងច្រើនបណ្ណសរសើរ លិខិតសរសើររបស់គណៈកម្មាធិការប្រជាជនបណ្តាខេត្តនានា មានដូចជា៖ Cà Mau, Sóc Trăng, Trà Vinh ព្រមទាំងប័ណ្ណសរសើររបស់គនៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តផងដែរ។ ប៉ុស្តិ៍ការពារព្រតំដែនសមុទ្រខេត្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមទាំងបណ្តាកិត្តយសផ្សេងៗដទៃទៀត៕

Quỳnh Anh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក