ទូរស័ព្: 0274 383 347
ច័ន្ទ, 9-2-26 00:16:02

សហគមន៍ជនជាតិ Hoa ប្រារព្ធពីធីថ្វាយព្រះអាទីទេព

តាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃ៩ ខែ១២ (ចន្ទគតិ)ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ នៅវិហារ Bà Thiên Hậu (សង្កាត់២ ក្រុង Cà Mau) គណៈកម្មការនៃវិហារនេះ រួមទាំងអ្នកតំណាងសមាគម និងចាស់ព្រឹទ្ធាចារ្យក៏បានរួមគ្នាប្រារព្ធពិធីរំលឹកគុណដល់ព្រះអាទីទេព។

គ្រឿង​ដង្វាយសម្រាប់ព្រះអាទីទេព រួមមាន៖ ទាស្ងោរ មាន់ស្ងោរ ជ្រូកខ្វៃ បង្គាស្ងោរ និងយីហឺជាដើម។

ក្រៅ​ពី​អាហារ​ប្រៃ គណៈកម្មការថែមទាំងបានរៀបចំអាហារបួស​សម្រាប់ជាដង្វាយទៀតផង។

 ស្ពកផ្លែឈើត្រៀមសម្រាប់ជាដង្វាយដែលប្រកបដោយអត្ថន័យខ្លឹមសារ និង​ពេញដោយ​បរិបូរណ៍ ។

ជ្រូក​ស​គឺជា​គ្រឿង​បូជា​ដែល​មិន​អាច​ខ្វះ​បាន ដោយ​អាស្រ័យ​លើ​​ថវិកា​ដែលបងប្អូនក្នុងសហគមចូលរួមវិភាគទាន គណៈកម្មការនៃវិហារក៏បានទិញជ្រូកសសម្រាប់ថ្វាងជូន​ព្រះ​នាង​ម្ចាស់ ។

 ក្នុងពិធីនេះដែរ មាមីងបងប្អូនគ្រប់ទីសទីក្នុងខេត្តថែមទាំងបាននាំមកនូវគ្រឿងដង្វាយផ្សេងៗសម្រាប់ថ្វាយជូន ក្នុងនោះ ជ្រូកខ្វៃជាគ្រឿងដង្វាយមិនអាចខ្វះបានសម្រាប់ក្នុងពីធី។

 ក្នុង​ឱកាស​នេះដែរ ភ្ញៀវ​ទេសចរ​ជាច្រើនដែលមក​ពី​គ្រប់​ទិសទីបានចូលរួមអុជធូបនៅវិហារ​ផង​ដែរ ។

ទៅវិហារដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព គឺជាលក្ខណៈវប្បធម៌ និងជំនឿដ៏យូរអង្វែងមកហើយ មិនត្រឹមតែសម្រាប់សហគមន៍ជនជាតិ Hoa ប៉ុណ្ណោះទេ គឺអ្នកផងទាំងពួងក៏ងាចចូលរួមបួងសួងសូមក្តីសុខក្នុងឱកាសឆ្នាំថ្មីរៀងៗខ្លួនបានដែរ។

គណៈកម្មការនៃវិហារ និងអ្នកតំណាងបណ្តាសមាគម រួមទាំងចាស់ព្រឹទ្ធាចារ្យ បានរួមគ្នាប្រារព្ធពិធីកិច្ចបូជាដល់ព្រះអាទីទេព។

 

នេះជាពិធីដែលមានមកតាំងពីយូរឡុងណាស់មកហើយក្នុងសហគមជនជាតិ Hoa នៅ Cà Mau ។ ដោយមានអត្ថន័យសម្រាប់ការរំលឹកនឹកគុណព្រះអាទីទេព និងបុព្វការីជនដែលតែងជួយថែរក្សាពួកគេរស់នៅបានសុខសន្តិភាព រកស៊ីបានផលល្អប្រសើរ ព្រមទាំងសង្ឃឹម ថាក្នុងឱកាសឆ្នាំថ្មី នឹងពោរពេញដោយភាពសុខក្សេមក្សាន្ត មានកម្លាំងពលំ រកស៊ីមានបាន រួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿងតរៀងទៅ៕

 

អនុវត្តដោយ៖ Quỳnh Anh

Tags:

ភាគច្រើនអាន

ទំនៀមបួសរៀនរបស់ជនជាតិ Khmer

ចំពោះបងប្អូនជនជាតិ Khmer Nam Bộ វត្តអារាមមិនត្រឹមតែជាទីកន្លែងសក្ការបូជាខាងសាសនាប៉ុណ្ណោះទេ ថែមទាំងជា "សាលារៀន" ដ៏ធំបំផុតនៃជីវិតមនុស្សទៀតផង។ តាមទំនៀមទម្លាប់ កូនប្រុសដល់ពេលពេញវ័យ និងមានសមត្ថភាពគ្រប់គ្រាន់ខាងផ្លូវច្បាប់ នឹងផ្អាកការងារផ្លូវលោកជាបណ្តោះអាសន្ន ដើម្បីចូលវត្តបួសរៀន។ នេះត្រូវបានចាត់ទុកថាជាខ្នាតសម្រាប់វាស់ស្តង់ដារនៃបុរសម្នាក់ដែល "ពេញលក្ខណៈ"។

"ប្រាសាទបៃតង" ក្នុងជំនឿ Khmer

មិនត្រឹមតែជាគ្រឿងរណ្តាប់បូជាធម្មតាប៉ុណ្ណោះទេ បាយសី គឺជាកំពូលស្នាដៃផ្នែកខាងសិល្បៈនៃការរៀបចំពីស្លឹកចេក និងផ្កាស្រស់ ដែលផ្ទុកនូវទស្សនៈចក្រវាល និងទស្សនវិជ្ជាជីវិតប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិនៃបងប្អូនជនជាតិ Khmer Nam Bộ ទៀតផង។

បណ្តុះបណ្តាលប្រភពធនធាននៃការអភិរក្សវប្បធម៌ Khmer

ជាប្រភពធនធានដ៏មានភាពទាក់ទាញសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅ Cà Mau អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងពិសេសរបស់ជនរួមជាតិ Khmer កំពុងបាន "ត្រួសត្រាយ" ជាបណ្តើរៗ តាមរយៈការជួយឧបត្ថម្ភរបស់រដ្ឋ រួមនឹងការប្តេជ្ញាចិត្តរួមកម្លាំងរបស់សហគមន៍ជនជាតិខ្មែរ។ ទន្ទឹមនឹងគោលដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ខេត្តកំពុងបោះជំហានអភិវឌ្ឍន៍កម្មវិធីទេសចរណ៍ផ្តោតលើការសម្តែងសិល្បៈ Khmer ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្វែងយល់ជាក់ស្តែង។

និមិត្តរូបព្រហ្មមុខបួន

ក្នុងជីវភាពជំនឿរបស់ប្រជាជន Khmer Nam Bộ ក្រៅពីការគោរពបូជាព្រះពុទ្ធ និម្មិតរូបនៃព្រហ្មមុខបួន ឬហៅថាមហាព្រហ្ម គឺជានិមិត្តសញ្ញាខាងវិញ្ញាណដ៏សំខាន់មួយ ដែលជាប់ទាក់ទងនឹងប្រវត្តិនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ផងដែរ។

ទស្សនវិជ្ជាក្នុងការសំពះប្រណមរបស់ជនរួមជាតិ Khmer

ក្នុងវប្បធម៌ Khmer Nam Bộ ការសំពះប្រណមមិនមែនគ្រាន់តែជាកាយវិការសម្រាប់ស្វាគមន៍ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនវិជ្ជាខាងព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅអំពីសមភាព និងស្មារតីនៃការគោរពចំពោះភាពមិនទៀងទាត់។ គេតែងតែប្រៀបធៀបការប្រណមដៃនោះ ដូចជាការជូនផ្កាឈូកក្រពុំដល់អ្នកនៅចំពោះមុខ ប៉ុន្តែនៅពីក្រោយរូបភាពនិមិត្តសញ្ញានេះ គឺជាសារដែលស្តីពីជីវភាពរស់នៅយ៉ាងមានអត្ថន័យជ្រាលជ្រៅ។

ជា "ព្រលឹង" នៃម្ហូប Khmer Nam Bộ

ប្រសិនបើមានឱកាសបានធ្វើដំណើរទៅកាន់តំបន់ដីសណ្តរមេគង្គ អ្នកត្រូវតែសាកល្បងញាំប្រហុក ដែលជាគ្រឿងទេសដ៏ល្បីឈ្មោះដែលត្រូវបានចាត់ទុកថាជា "ព្រលឹង" នៃម្ហូប Khmer ផងដែរ។

យក្ស - អាទិទេពការពារក្នុងព្រះពុទ្ធសាសនាថេរវាទ

ក្នុងលំហស្ថាបត្យកម្មនៃប្រាសាទ Khmer Nam Bộ រូបភាពនៃរូបសំណាកយក្សដ៏ធំមហិមា និងមានទឹកមុខដ៏កាចសាហាវ ដៃកាន់លំពែងឈរយាមខ្លោងទ្វារវត្ត បានក្លាយជាលក្ខណៈពិសេសសម្រាប់ខាងវប្បធម៌ដ៏លេចធ្លោផងដែរ។

អភិវឌ្ឍក្រុម និងក្លឹបសិល្បៈ Khmer

ក្នុងលក្ខណៈនៅជួបការលំបាកជាច្រើនខាងថវិកា និងការប្រមូលផ្តុំកម្លាំង ប៉ុន្តែសកម្មភាពសិល្បៈនៅតាមវត្តអារាម Khmer ក្នុងខេត្ត នៅតែរក្សាបានភាពផុសផុល។ ដោយកម្លាំងស្នូលគឺយុវវ័យ ការបង្កើតនិងអភិវឌ្ឍក្រុមសិល្បៈ មិនត្រឹមតែកសាងបានកម្លាំងសម្រាប់ស្នងបន្តវេន ថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កើតលិតផល ដ៏ពិសេសដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ទៀតផង។

រឹតបន្តឹងចំណងសមាគ្គីតាមរយៈការប្រណាំងទូក.ង

ក្នុងបរិយាកាសដ៏សែនអឹកធឹក ពេញដោយមោទនភាពដែលទូទាំងប្រទេសចូលរួមអំណរអនុស្សាវរីយ៍ខួបទី ៨១ ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជន Việt Nam (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៥) និង លើកទី ៣៦ ឆ្នាំទិវាទូទាំងប្រជាជនការពារប្រទេស (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៥) នៅឃុំ Phước Long ទើបបានប្រព្រឹត្តឡើងពិធីប្រណាំងទូក.ងប្រពៃណីដោយមានការចូលរួមចំនួន ១២ ក្រុមកីឡាទូក.ងបុរស ក្នុងនោះមាន ៤ ក្រុមមកពីទិក្រុង Cần Thơ និងខេត្ត An Giang។

សម្លៀកបំពាក់ Khmer ជា “ព្រលឹង” ជនជាតិ កណ្តាលដែនដីសណ្តរខ្យល់និងក្តៅ

ប្រសិនបើវប្បធម៌តំបន់ដីសណ្តរគឺវឡុង ជាផ្ទាំងគំនូរចម្រុះពណ៌ គឺសម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer ជាពណ៌ដ៏ឆើតឆាយ និងសម្បូរបែបដោយអត្តសញ្ញាណ។ មិនត្រឹមតែសម្រាប់បិទបាំងរាងកាយប៉ុណ្ណោះទេ រាល់ផ្ទាំងសំពត់អាវ កន្សែង ថែមទាំងបង្កប់នូវទស្សនៈរស់នៅ សោភ័ណភាព និងភាពប៉ិនប្រសប់របស់ជនជាតិមួយដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅលើតំបន់ដីសណ្ដរ។

សហគ្រាស - ម៉ាក