ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:50

វិហារបុរាណ Hải Nam

វិហារបុរាណ Hải Nam មានប្រភពដើមមកពី Chiêu Ứng Từ នៃទីក្រុង Huế ខេត្ត Thừa Thiên Huế។ Chiêu Ứng Từ ដែលមានគោរពបូជាវិញ្ញាណក្ខន្ធវីរជន Hoa ដែលមានសញ្ជាតិ Hải Nam ចំនួន១០៨ ដែលត្រូវបានតែងតាំងដោយក្សត្រ Tự Đức ជំនានើទី៤ (Tự Đức ឆ្នាំ១៩៥១)។ តាំងពីពេលនោះមក Chiêu Ứng Từ ត្រូវបានគេសាងសង់នៅយតាមកន្លែងជាច្រើនចាប់ពីទីក្រុង Huế, Khánh Hoà, Bình Thuận...រហូតដល់ Cà Mau។

ខ្លោងទ្វារវិហារបុរាណ Hải Nam គយគន់ពីលើវិហារ។

វិហារបុរាណ Hải Nam ខេត្ត Cà Mau ត្រូវបានជនជាតិ Hoa ផ្តើមកសាងនៅទីតាំងទល់មុខវិហារ Bà Thiên Hậu ក្នុងឆ្នាំ១៩០៨ ដែលបច្ចុប្បន្នជាផ្សារលក់ត្រីស្ថិតនៅសង្កាត់៧ ក្រុង Cà Mau។ ចាប់ពីឆ្នាំ ២០១៤-២០១៧ ដោយមានការឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ និងសប្បុរសជន ព្រមទាំងសមាគមជនជាតិ Hoa ដែលមានដើមកំណើត Hải Nam ក៏បានរួមចំណែកក្នុងការកែជួសជុល និងសាងសង់ថ្មីវិហារបុរាណ Hải Nam ដែលស្ថិតនៅវិថី Lý Văn Lâm សង្កាត់១ ក្រុង Cà Mau។

ថ្ងៃ១៥កើត ខែជេស្ឋ ជារៀងរាល់ឆ្នាំ គណៈកម្មការគ្រប់គ្រងវិហារបុរាណ Hải Nam តែងចាត់តាំងពិធីរំលឹកវិញ្ញាណក្ខន្ធវីរជនទាំង១០៨រូប។

ទីធ្លារនៃវិហារបុរាណ Hải Nam គយគន់ពីខ្លោងទ្វារខាងក្រៅចូលប្រកបដោយព័ណ៌បៃតងស្រស់និងមានបរិយាកាសយ៉ាងស្ងប់ស្ងាត់ទៀតផង។

 រូបចម្លាក់សត្វនាគជាចំណុចបង្កើតចំណាប់អារម្មណ៍និងភាពអស្ចារ្យនៅបិហារបុរាណ Hải Nam។

សម្រាប់ជនជាតិ Hải Nam ទំនៀមនៃការគោរពបូជាវិរជន Chiêu Ứng Anh ទាំង១០៨រូប ត្រូវបានចាត់ជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលផងដែរ។ នេះក៏ជាអាសយដ្ឋានទេសចរណ៍ជំនឿផ្លូវចិត្តសម្រាប់បងប្អូនប្រជាជន Cà Mau និយាយរួម ភ្ញៀវទេសចរណ៍ជិតឆ្ងាយនិយាយដោយឡែកអញ្ជើញមកគោរពបូជា និងអុជធូបផ្សងសំណាង ប្រាថ្នាក្តីសុខសន្តិភាព៕

 

Loan Phương

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក