ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:48

ក្រុមអ្នកចមៀងក្នុងព្រះសហគមន៍កាតូលិក

ក្រុមតន្រ្តីជាវង់ភ្លេងដែលមិនអាចខ្វះបានសម្រាប់ក្នុងព្រះសហគមន៍កាតូលិក ហើយកត្តាមួយដើម្បីពង្រីកទូលំទូលាយរបស់បូជាចារ្យក្នុងព្រះសហគមន៍កាតូលិក សម្រាប់បម្រើផ្នែងខាងតន្ត្រីដ៏ពិសិដ្ឋ។ ខុសពីបណ្តាសមាគម-សហជីព-ក្រុមផ្សេងដទៃទៀត ក្រុមអ្នកចម្រៀងមានតួនាទីពិសេសខ្លាំងណាស់ក្នុងជីវភាពរស់នៅ និងសកម្មភាពជំនឿរបស់ព្រះសហគមន៍កាតូលិក។

Mátthêu Nguyễn Văn Bình ប្រធានក្រុមអ្នកចម្រៀង cecilia និងអ្នកចម្រៀងសាសនាកាតូលិកនៃព្រះសហគមន៍កាតូលិក Hoà Thành អ្នកដឹកនាំក្រុមអ្នកចម្រៀង និងវង់តន្រ្តី។ 

ទូទាំងខេត្ត Cà Mau បច្ចុប្បន្នមាន២៤ព្រះសហគមន៍កាតូលិក សកម្មភាពសាសនាតាមលក្ខណៈប្រមូលផ្តុំ ហើយត្រូវបានអនុញ្ញាតឱ្យប្រារព្ធពិធីមង្គលក្នុងបណ្តាថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ រួមទាំងបណ្តាថ្ងៃបុណ្យប្រចាំឆ្នាំផងដែរ។ យោងតាមស្ថិតិពីគណៈកម្មាធិការផ្តល់ដំណឹង Cà Mau ចំនួនអ្នកកាន់សាសនាគ្រឹស្តក្នុង១៤ ព្រះសហគមន៍កាតូលិកមានប្រហែល៣.៣០០នាក់។ ក្នុងនោះ កន្លែងធំបំផុតគឺសមាគមកាតូលិក Xẻo Láដែលជាកម្មសិទ្ធិរបស់ព្រះសហគមន៍កាតូលិក Rạch Gốc ដែលមានសាសនិកចំនួន៧០៥នាក់។  បណ្តាព្រះ សហគមន៍កាតូលិកទាំងនោះភាគច្រើនសុទ្ធតេមានបង្កើតក្រុមចម្រៀង។ ថ្វីត្បិតតែលក្ខណៈ និងសមាគមត្រូវបានបង្កើតមួយក្រុមចម្រៀងឬក៏ច្រើនក្រុម។ ក្រុមអ្នកចម្រៀងបានចាត់ចែង​ការងារ សំខាន់គឺ​ប្រធានគណៈកម្មការ ប្រធាន​ក្រុម​ បន្ទាប់​មក​គឺប្រធានក្រុមតន្ត្រីករ និង​អ្នក​ចម្រៀង។ ក្រុមចម្រៀងភាគច្រើនត្រូវបានរៀបចំជាប្រព័ន្ធ និងតាមវិធីសាស្រ្តជាមូលដ្ឋាន ព្រមទាំងមានបទបញ្ញាតិផ្ទាល់ខ្លួនសម្រាប់ការរៀបចំ និងចាត់តាំងសកម្មភាព។ 

Phêrô Phạm Quốc Trung អ្នកដឹកនាំក្រុមតន្ត្រីចម្រៀងព្រះសមាគមន៍កាតូលិក Hoà Thành ឃុំ Hoà Thành ក្រុង Cà Mau ឱ្យដឹង៖ បណ្តាសមាជិកក្រុមតន្ត្រីរួមមានយុវជន យុវនារី កុមារាកុមារី និងរួមទាំងសមាជិកអ្នកចម្រៀងដែលមានវ័យជម្នះក្នុងព្រះសហគមន៍កាតូលិកបានប្រមូលផ្តុំគ្នាបង្កើតជាក្រុមដើម្បីហាត់សោម និងច្រៀងនៅក្នុងបណ្តាពិធីមង្គល ឬក៏ក្នុងបណ្តាពិធីកិច្ចសំខាន់ផ្សេងៗក្នុងសាសនា។

ក្រុម​អ្នកចម្រៀង​មាន​តួនាទី​សំខាន់​ក្នុង​ការ​បម្រើក្នុងពីធីរំលឹគគុណព្រះរៀង​រាល់សប្តាហ៍​ថ្ងៃ​អាទិត្យ រួម​ជា​មួយ​នឹង​ពិធី​បុណ្យសំខាន់ៗប្រចាំឆ្នាំផងដែរ។

ព្រះសហគមន៍កាតូលិក Hoà Thành មានក្រុមតន្ត្រី៤ក្រុម៖ ក្រុមចម្រៀងសាសនាកាតូលិក (ដើម្បីបម្រើក្នុងពិធីមង្គលចាប់ពីម៉ោង ៦ព្រឹកនាថ្ងៃអាទិត្យ) ក្រុមអ្នកចម្រៀង cecilia (សម្រាប់បម្រើពិធីមង្គលនាថ្ងៃសៅរ៍) ចំណែកក្រុមយុវវ័យវិញ (សម្រាប់បម្រើក្នុងពិធីមង្គល នាពេលម៉ោង៧ព្រឹកថ្ងៃអាទិត្យ)។ ក្រុមកុមារ​ (សម្រាប់បម្រើពេលម៉ោង៩ព្រឹក ថ្ងៃអាទិត្យ) ព្រមទាំងក្រុមតន្ត្រីពិសិដសម្រាប់បម្រើក្នុងបណ្តាពិធីសំខាន់ៗប្រចាំឆ្នាំ។ អ្នកចម្រៀងដែលចង់ច្រៀងដើម្បីបង្កើតភាពទាក់ទាញនៃអ្នកស្តាប់ ចាប់បាច់ត្រូវមានការបញ្ចូលអារម្មណ៍ និងស្មារតីស្ម័គ្រចិត្ត។ ត្រូវមានសីលធម៌ និងស្មារតីគោរពព្រះស្រឡាញ់ និងមានចិត្តសប្បុរស និងមានទឹកចិត្តសន្តោសប្រណីសម្រាប់ពាក្យពេចន៍ក្នុងអត្ថន័យច្រៀងរបស់ខ្លួន ពោលគឺមិនត្រតូវចាប់បាច់ទៅដល់វិហារច្រៀងនោះទេ។

យោងតាមប្រសាសន៍របស់ Mátthêu Nguyễn Văn Bình ប្រធានក្រុមអ្នកចម្រៀង cecilia និង ក្រុមអ្នកចម្រៀងសាសនាកាតូលិកក្នុងវិហារនៃព្រះសហគមន៍កាតូលិក Hoà Thành ក្រុមអ្នកចម្រៀង គឺជាសមូហភាព ដោយពឹងលើសមត្ថភាពជំនាញផ្នែកខាងតន្ត្រីដែលត្រូវបានធ្វើការជម្រើសសម្រាប់សម្តែងក្នុងបណ្តាពិធីកិច្ចដ៏សំខាន់ផ្សេងៗ។ ជាមួយនឹងតួនាទី និងទំនួលខុសត្រូវរបស់រៀងខ្លួន សមាជិកអ្នកចម្រៀងទាំងឡាយត្រូវអនុវត្ត និងឧស្សាហ៍ខិតខំព្យាយាមក្នុងការបណ្តុះបណ្តាលខាងវិស័យសិល្បៈរបស់ខ្លួន។  ការចូលរួមរបស់ក្រុមអ្នកចម្រៀង សមាជិកអ្នកចម្រៀងទាំងឡាយនឹងមានភាពសប្បាយរីករាយតាមរយៈទំនុកនៃពាក្យពេចស្ងើចសរសើរនិងលើកតម្កើងព្រះ ព្រមទាំងអនុវត្តនូវគុណសម្បត្តិដ៏ល្អដូចជា ទំនុកចិត្ត សេចក្តីស្រឡាញ់ និងទឹកចិត្តសប្បុរស ដែលញុំាងឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែមានន័យ និងពោរពេញដោយភាពសប្បាយរីករាយថែមទៀត៕

 

Loan Phương

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក