ទូរស័ព្: 0274 383 347
ពុធ, 10-6-26 19:00:59

វត្តជ្រុងខ្មែរ (Rạch Giồng) ៖ សម្ពោធដាក់ឱ្យប្រើសប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា

ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình ប្រារព្ធចាត់តាំងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលមួយចំនួន មានដូចជា៖ កុដិ សាលារៀន និងរោងភត្ត ដើម្បីឆ្លើយតបតម្រូវការសកម្មភាពសាសនាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅភូមិភាគ។

ពិធីកាត់ខ្សែបូសម្ពោធឆ្លង។

ទិដ្ឋភាពនៃពីធីបុណ្យ។​

និមន្តចូលរួមមានព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានសង្ឃាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត។ ព្រះឧបជ្ឈាយ៍ Hữu Hinh ប្រធានសង្ឃាភិបាលនៃមាគមពុទ្ធសាសនា Việt Nam ខេត្ត ប្រធានសមាគមសង្ឃខេត្ត Bạc Liêu ព្រមទាំងព្រះតេជគុណតំណាងឱ្យនា នាវត្តទាំងក្នុងនិងក្រៅខេត្តនិមន្តចូលរួម។

ពុទ្ធបរិស័ទចូលរួមបំពេញកុសល។

ចំណែកខាងថ្នាក់ដឹកនាំរដ្ឋវិញ មានការអញ្ជើញចូលរួមរបស់លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត រួមជាមួយថ្នាក់ដឹកនាំគ្រប់បណ្តាថ្នាក់ភូមិភាគ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ។

ពិធីទទួលបដិសណ្ធារកិច្ចចំពោះព្រះថេរានុថេរៈជិតឆ្ងាយ។

កម្មវិធីសិល្បៈបម្រើពិធីកាត់ខ្សែបូសម្ពោធឆ្លង។

បណ្តាសមិទ្ធផលដែលបានពោលដូចខាងលើ ត្រូវបានកសាងតាមក្បូរក្បាច់រចនានៃស្ថាបត្យកម្ម Khmer Nam Bộ រួមមានព័ណ៌សម្បុរយ៉ាងស្រស់ស្អាតប្រកបដោយលក្ខណៈវប្បធម៌ជនជាតិ។ សរុបទឹកប្រាក់អស់ជាង៣ពាន់លានដុង ដោយការចូលរួមជំនួយឧបត្ថម្ភ និងការរួមវិភាគទានរបស់សប្បុរជនជិតឆ្ងាយ។

លោកស្រី ក្វាច់គីវម៉ាយ ប្រគេនអំណោយប្រសិទ្ធពរក្នុងឱការបុណ្យសម្ពោធឆ្លង។

បណ្តាសមិទ្ធផលទាំងនេះ ជាមោទនភាពដ៏ធំធេងសម្រាប់ព្រះសង្ឃវរត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) និយាយដោយឡែក និងមាមីងពុទ្ធបរិស័ទចំណុះវត្តជ្រុងខ្មែរ (Rạch Giồng) និយាយដោយឡែក មានទីតាំងសម្រាប់សកម្មភាពជំនឿសាសនា រួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាវប្បធម៌ជនជាតិ។ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ឆ្នាំ២០២៥នាពេលឆាប់ៗខាងមុខនេះ៕

 

Danh Điệp

Tags:

រំលេច

ភាគច្រើនអាន

រក្សាព្រលឹងនៃរបាំប្រពៃណីដោយស្ងៀមស្ងាត់

សម្រាប់ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành សិប្បការិនី Thạch Thea Ry មិនត្រឹមតែមានជំនាញផ្នែងខាងសិល្បៈរបាំប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដោយស្ងៀមស្ងាត់អំពីរបាំប្លែកៗចែកជូនដល់ប្អូនៗកុមារនៅក្នុងភូមិស្រុកទៀតផង។ អាស្រ័យការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបទេពកោសល្យ និងស្មារតីទទួលខុសត្រូវក្នុងការអភិរក្សាវប្បធម៌ប្រពៃណីត្រូវបានបណ្តុះក្នុងយុវវ័យជាច្រើនផងដែរ។

អភិរក្សសិល្បៈចំរៀងបុរាណ Triều Kịch របស់សហគមន៍ Hoa

ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់សហគមន៍ជនជាតិ Hoa តន្ត្រីមានតួនាទីយ៉ាងសំខាន់ជាពិសេស។ វាមិនត្រឹមជាកន្លែងសម្រាប់បង្ហាញពីក្តីបំណងប្រាថ្នា និងចែករំលែកខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូរសព្ទសម្លេងងនៃក្តីស្រម័យសម្រាប់សុភមង្គលផងដែរ។ នេះត្រូវបានបង្ហាញតាមរយៈឈុតរឿងសម្តែង និងបទចម្រៀងនីមួយៗ។ ក្នុងនោះ សិល្បៈល្ខោនបុរាណ Triều Kịch របស់ជនជាតិ Hoa ដែលមានដើមកំណើត Triều Kịch គឺជា "ស្ពាន" សម្រាប់បង្ហាញពីតម្លៃខាងវិញ្ញាណទាំងនេះ។

ចំណុចខំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដែលសម្បូរដោយបឹងទន្លេ និងព្រៃស្មាច់ កោងកាង សិល្បៈយូកេររបស់បងប្អូនជនរួមជាតិ Khmer Cà Mau កំពុងស្ងៀមស្ងាត់ពង្រីកសាយភាយក្លាយជាចំណុចដ៏សំខាន់នៃលក្ខណៈវប្បធម៌ដ៏ល្អប្រពៃផងដែរ។ មិនចាំចាប់មានឆាកធំទូលាយនោះទេ សិល្បៈយូកេរបានទាក់ទាញអ្នកទស្សនាដោយយោងតាមលក្ខណៈប្រពៃណី និងចំណងឮចំណូលចិត្តទាំងចង្វាក់ភ្លេងផងនិងទាំងកាយវិការក្នុងការសម្តែងផង។

ភាពអឹកធឹកនៃរដូវបុណ្យកំសាន្ត

បុណ្យកំសាន្តគឺជាលក្ខណៈវប្បធម៌ផ្នែងខាងងវិញ្ញាណម្យ៉ាងដែលមិនអាចខ្វះបានក្នុងជីវភាពស្មារតីរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម និងខេត្ត Cà Mau និយាយដោយឡែក។ វាមិនត្រឹមតែជាពិធីបុណ្យសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីផ្សារភ្ជាប់ការទំនាក់ទំនងរវាងសហគមន៍ និងផ្ញើនូវក្តីសង្ឃឹមដើម្បីភាពសន្តិភាព និងសុខុមាលភាពទៀតផង។

រានទេវតារបស់ជនរួមជាតិ Khmer

រានទេវតាជារូបភាពធ្លាប់តែបានស្គាល់ តែងមានវត្តមាននៅមុខផ្ទះហាក់បីដូចជាទីបង្អែកស្មារតីដ៏រឹងមាំរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ។ ប្រសិនបើបងប្អូនជនជាតិ Việt Nam ហៅថាអាសនៈសួគ៌ ឬក៏អាសនៈឋានសួគ៌របស់ព្រះអាទិទេពសម្រាប់គោរពបូជាមេឃដី គឺជនរួមជាតិ Khmer មានការបកស្រាយផ្ទាល់ខ្លួនរបស់ពួកគេ៖ វាជាកន្លែងមួយសម្រាប់ងាកឆ្ពោះទៅរកទេវតា និងព្រះពុទ្ធ ដែលបង្ហាញពីជំនឿយ៉ាងជ្រាលជ្រៅលើពិភពអរូបី និងច្បាប់កម្មផលមានបុណ្យបាបជាដើម។

ភាពស៊ីសង្វាក់នៃរបាំប្រពៃណីនៅវត្តមួយដែលឆ្ងាយដាច់ស្រយាល

ក្នុងបរិយាកាសដ៏បុរាណនៃវត្តកោះដូង ឃុំ Vĩnh Phước ខេត្ត Cà Mau នាថ្ងៃចុងសប្តាហ៍ ស្រាប់តែក្លាយជាអ៊ូអរខ្ទរខ្ទារទៅដោយសូរសព្ទដូរ្យតន្ត្រីពិណពាទ្យ រួមជាមួយជំហានរាំយ៉ាងរស់រវើករបស់សមាជិកក្រុមរបាំប្រពៃណីកុមារ Khmer។

វិសេសវិសាលនៃរបាំគែន Khmer

ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិ Khmer តន្ត្រី និងរបាំប្រពៃណីគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរាល់ពិធីបុណ្យ រួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពរវាងសហគមន៍។ ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយនេះ របាំគែនជារបាំដ៏ពិសេសមួយ ដែលពោរពេញទៅដោយស្មារតីក្លាហាន និងអត្តសញ្ញាណដ៏ពិសេសដោយឡែករបស់ Khmer Nam Bộ។

នាងបុកនាងបោយ៖ និមិត្តរូបនៃសម្បត្តិទ្រព្យ និងសុជីវធម៌វប្បធម៌

ក្នុងលំហរវប្បធម៌ និងរបស់បងប្អូនជនរួមជាតិ Khmer ក្រៅពីទេវតា និងព្រះអគ្គសាវកព្រះអង្គសាវលី រូបភាពនាងបក់នាងបោយដែលតំណាងឱ្យលាភសម្បត្តិ គឺមានតួនាទីសំខាន់អស្ចារ្យខ្លាំងណាស់ ពិសេសសម្រាប់គ្រួសារដែលជាអ្នកជួញដូរ។

រសជាតិប្រពៃណីរបស់ Khmer

ក្នុងដំណើរការរស់នៅដ៏យូរលង់រវាងបណ្តាជនជាតិជាបងប្អូននៅតំបន់ Nam Bộ បងប្អូនជនរួមជាតិ Khmer តែងរក្សាខ្ជាប់នូវលក្ខណៈពិសេសដោយឡែករបស់ខ្លួនជាមួយលក្ខណៈប្រពៃណីវប្បធម៌ ជំនឿ ជាពិសេសខាងវប្បធម៌មុខម្ហូប។ បណ្តាមុខម្ហូបដ៏សាមញ្ញៗ និងបែបជនបទ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការចងចាំពីកុមារភាពរបស់មនុស្សជំនាន់ជាច្រើនផងដែរ។ ក្នុងចំណោមនោះ នំបង្គា គឺជាប្រភេទនំធម្មតាមួយខាងស្មារតីជនបទ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។

ថែរក្សាអត្តសញ្ញាណវប្បធម៌បុណ្យទានរបស់សហគមន៍ជនជាតិ Hoa

ក្នុងសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិចិននៅខេត្ត Cà Mau គឺទំនៀមទម្លាប់ពិធីបូជាសក្ការៈ។ ទាំងនោះគឺជាពិធីសាសនាបែបប្រជាប្រិយ គ្រឿងសក្ការៈដែលបង្កប់នូវអត្ថន័យមង្គល ព្រមទាំងទស្សនវិជ្ជាមនុស្សសាស្ត្រជ្រាលជ្រៅរបស់បុព្វបុរស។

សហគ្រាស - ម៉ាក