ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:48

សមកាល ប្រសិទ្ធភាពក្នុងការអនុវត្តការងារជនជាតិយុវវ័យរួមកម្លាំងអភិរក្សអត្តសញ្ញាណជាតិ

ប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិរក្ស និងពង្រីកនូវលក្ខណៈប្រពៃណីជាតិក៏ត្រូវបានបងប្អូនជនរួមជាតិ Khmer យកចិត្តទុកដាក់យ៉ាងពិសេសផងដែរ។ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មរបស់យុវ័យជំនាន់ក្រោយ។

 ក្រៅពីការចូលរួមសម្តែងសិល្បៈដែលអង្គភាពបានចាត់តាំង នាពេលថ្មីៗនេះដែរ យុវវ័យកូន Khmer និយាយរួម សិស្សានុសិស្សតាមបណ្តាសាលាជនជាតិលើភូមិសាស្ត្រខេត្តនិយាយដោយឡែក អាស្រ័យការចាប់អារម្មណ៍លើចង្វាក់រាំប្រពៃណី ប្អូនៗក៏បានរួមគ្នាជាក្រុមដើម្បីហាត់រាំ ឬក៏ថត បង្ហោះតាមបណ្តាញសង្គម រួមចំណែកសប្បាយនាឱកាសបុណ្យទានតាមភូមិស្រុក ដើម្បីពង្រីកសាយភាយខាងវិញ្ញាសាសិល្បៈប្រពៃណីជាតិ។
 

ប្អូនៗត្រូវបានបងស្រី Hữu Thị Lụa អស់ពីចិត្តបង្ហាត់បង្ហាញអំពីកាយវិការរាំ។


មានឱកាសមកវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình មិនពិបាកក្នុងការជួបប្រទះប្អូនៗសិស្សសាលា    មកពីបណ្តាភូមិដើម្បីហាត់រាំចង្វាក់ប្រពៃណីសម្រាប់បម្រើសិល្បៈក្នុងពិធីបុណ្យទានប្រចាំឆ្នាំ។ 

ប្អូន Châu Thị Ý Nhi (នៅសង្កាត់៨ ក្រុង Cà Mau) ជាសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត រីករាយឱ្យដឹង៖ ប្អូនពិតជា នចំណាប់អារម្មណ៍ខាងចង្វាក់រាំវង់ប្រពៃពីខ្មែរខ្លាំង ណាស់។ កាលពីមុន រាល់ពេលមានពីធីបង្គលការម្តងៗ ឬក៏បុណ្យទានផ្សេងៗនៅតាមវត្ត បានឃើញបងៗរាំសប្បាយជាមួយមិត្តភក្ត តែប្អូនមិនចេះរាំ ប្អូនខកចិត្តខ្លាំងណាស់។ តែ ឆ្នាំនេះ បានដំណឹងថាវត្តមានចាត់តាំងបង្រៀនរាំដោយមិនគិតប្រាក់ ប្អូនក៏សូមរៀនរាំជាមួយមិត្តភក្តផងដែរ។ 
 

ថ្នាក់បង្រៀនរាំដោយមិនគិតប្រាក់នៅវត្តសិរីមង្គល ជ្រុងខ្មែរ  (Rạch Giồng) ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình។


បងស្រី Hữu Thị Lụa សិល្បការិនីនៃក្រុមសិល្បៈ Khmer ខេត្ត Cà Mau ជាគ្រូបង្រៀនរាំ បានឱ្យដឹង៖ ខពៈពេលដែលវត្តមានតម្រូវការបង្ហាត់រាំឱ្យប្អូនៗសិស្សសាលា ខ្ញុំក៏ទទួលពាក្យភ្លាម ទោះបីជាបង្ហាត់ដោយមិនទទួលប្រាក់វត្ត។ សម្រាប់ខ្ញុំ បានបង្រៀនប្អូនៗរាំក៏ជាក្តីបំណងប្រាថ្នារបស់ននាងខ្ញុំដែរ។ ពីព្រោះយើងបានរួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្ត សញ្ញាណវប្បធម៌ជាតិ។
មិនត្រឹមតែវត្តជ្រុងខ្មែរ (Rạch Giồng) នោះទេ បណ្តាភូមិភាគមួយចំនួនទៀត ក្នុងនោះមានសាលាជនជាតិលើភូមិសាស្ត្រខេត្ត ក៏កំពុងហាត់រាំចង្វាក់ប្រពៃណីដែរ សម្រាប់បម្រើខាងកម្មវិធីសិល្បៈអំណរថ្ងៃបុណ្យទាន។
 

យោងតាមថ្នាក់បង្រៀនរាំនេះ ក៏ទាកទាញប្អូនៗសិស្សសាលាជាច្រើនទាំងក្នុងនិងក្រៅភូមិ រួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណជាតិផងដែរ។


លោកគ្រូ Tăng Quốc Đạt ជាគ្រូបង្រៀនភាសា Khmer ហើយក៏ជាអ្នកបង្ហាត់រាំឱ្យប្អូនៗសិស្សានុសិស្សនៃអនុវិទ្យាល័យជនជាតិ Danh Thị Tươi ឃុំ Khánh Bình Tây  ស្រុក Trần Văn Thời) ឱ្យដឹង៖ "សម្រាប់សាលា ក្រៅពីរៀនអក្សរ ប្អូនៗថែមទាំងបានរៀនរាំរៀងរាល់សប្តាហ៍នៃម៉ោងឈប់សម្រាក ដើម្បីបម្រើកម្មវិធីសិល្បៈរបស់សាលា។ ជាពិសេស នាឱកាសបុណ្យទានប្រចាំឆ្នាំរបស់ជនរួមជាតិ Khmer ការបង្រៀន រាំក៏ត្រូវបានគណៈនាយកសាលាយកចិត្តទុកដាក់ណាស់ដែរ៕

 

អត្ថបទនិងរូបថត៖ Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក