ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:48

រីករាយ សាមគ្គីផ្តើមពីល្បែងប្រជាប្រិយ

ល្បែងប្រជាប្រិយគឺជាទម្រង់សិល្បៈមួយផ្នែកដ៏ពិសេសដែលត្រូវបានបង្កើតឡើងពីសម័យបុរាណ។ ម៉្លោះហើយត្រូវបានថែរក្សានិងអភិវឌ្ឍរហូតមកទល់សព្វថ្ងៃ។ ការចូលរួមល្បែងប្រជាប្រិយមិនត្រឹមជួយបន្ធូអារម្មណ៍ខាងផ្លូវចិត្តបន្ទាប់ពីម៉ោងធ្វើការនឿយហត់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេចាត់ទុកជាទម្រង់អប់រំ ជំនួយឱ្យការលត់ដំចរឹត បង្កើតគោលគំនិតផ្តួចផ្តើម ច្នៃប្រតិដ្ឋនិងភាពរហ័សរហួនសម្រាប់មនុស្សគ្រប់គ្នាទៀតផង។

យុទ្ធជនកងទ័ពការពារព្រំដែនសមុទ្រ Khánh Tiến ចូលរួមល្បែងប្រជាប្រិយក្នុងកម្មវិធី “និទាឃរដូវនៅព្រំដែនសមុទ្រប្រកបដោយភាពកក់ក្តៅសម្រាប់បងប្អូនប្រជាជនភូមិភាគ” ឆ្នាំ២០២៥។

ចូលរួមលេងល្បែងប្រជាប្រិយ បង្កើតបរិយាកាសសប្បាយរីករាយ និងបន្ធូអារម្មណ៍ទៀតផង។  (រូបថតនៅវត្ត Kim Sơn ក្រុង Cà Mau។

ជាច្រើនគ្រួសារបានចូលរួមវិញ្ញាសាប្រឡងអុំទូកសំប៉ាន នេះក៏ជាសកម្មភាពមួយនៃការអំណរទិវាគ្រួសារ Việt Nam ថ្ងៃ២៨ មិថុនា ឆ្នាំ២០២៤ផងដែរ។

ក្រុមសមាជិកសម្ព័ន្ធយុវជនចូលរួមលេងល្បែងកម្សាន្តក្នុងសកម្មភាពខួបអនុស្សាវរីយ៍៩៣ឆ្នាំនៃថ្ងៃបង្កើតក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្ត Hồ Chí Minh នៅសាលាអនុមហាវិទ្យាល័យសុខាភិបាល Cà Mau ឆ្នាំ២០២៤។

បច្ចុប្បន្ន ល្បែងប្រជាប្រិយតែងត្រូវបានរៀបចំឡើងដោយអង្គភាពសហជីពនិងតាមបណ្តាសាលារៀនទូទាំងខេត្តបន្តចាត់តាំង។ សកម្ម ភាពនេះក៏បង្ហាញពីស្មារតីនៃសាមគ្គីភាពសមូហភាព ប្រឡងប្រណាំង បង្កើតបរិយាកាសរីករាយ។ ជាពិសេស ល្បែងប្រជាប្រិយនៅតាមសាលារៀន ថែមទាំងបានជួយឱ្យប្អូនៗសិស្សានុសិស្សទាំងឡាយគ្រប់រូបបង្កើនការយល់ដឹង ពង្រីកប្រជាបញ្ញា អប់រំស្មារតីសម្រាប់ការប្រ ឡងប្រណាំងច្នៃប្រតិដ្ឋ ស្មោះត្រង់ សន្តោសប្រណី...នេះជាទង្វើដ៏ចាំបាច់សម្រាប់មនុស្សជាទូទៅក្នុងដំណើរការធំដឹងក្តី និងអភិវឌ្ឍន៍៕

 

Loan Phương

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក