ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:50

ល្អឯកនៃសំលៀកបំពាក់បុរាណរបស់នារី Khmer

សំលៀកបំពាក់ប្រពៃណី គឺជានិមិត្តរូបរបស់ជាតិសាស្ត្រមួយៗ។ ប្រទេស Việt Nam មានសហគមន៍បណ្តាជនជាតិជាបងប្អូនចំនួន៥៤សញ្ជាតិ រាល់សញ្ជាតិននីមួយៗសុទ្ធតែមានសំលៀកបំពាក់ប្រណៃរៀងៗខ្លួន បង្កើតបានអត្តសញ្ញាណជាតិវប្បធម៌យ៉ាងសម្បូរបែបសម្រាប់ខាងវប្បធម៌ Việt Nam ទៀតផង។

សិល្បការិនី Kim Danh និងសិល្បករ Thạch Ru Ma Ni ជាមួយសំលៀកបំពាក់សំពត់ចងក្បិនបែបប្រពៃណី។

នារី Khmer ដ៏ស្រស់ស្អាតជាមួយសំលៀកបំពាក់បុរាណ។

ក្នុងនោះ សំលៀកបំពាក់ប្រពៃណីរបស់នារី Khmer Nam Bộ ប្រកបដោយព័ណ៌សម្បុរយ៉ាងស្រស់បំព្រងដែលបំពាក់ដោយគ្រាប់អង្កាំ... ផ្តើមពីវត្ថុធាតុនៃក្រណាត់ដែលត្រូវបានដេរជាសំលៀកបំពាក់សម្រាប់បងប្អូននារីប្រកបដោយភាពស្រស់ស្អាតនិងអស្ចារ្យទៀតផង។ មានដូចជា៖ អាវកមូល សំពត់ស្បែជាដើម។ ចំណែកសំលៀកបំពាក់សម្រាប់ក្នុងពិធីបុណ្យទានវិញ មានច្រើនព័ណ៌ស្រសបំព្រង និងសំលៀកបំពាក់សម្រាប់ក្នុងពិធីមង្គលតែងមានភាពស្រស់ស្អាតដែលរំលេចដោយគ្រាប់អង្កាំ និងសំលៀកបំពាក់សម្រាប់ក្នុងការសម្តែងសិល្បៈក៏សម្បូរបែបណាស់ដែរ។

សិល្បករិនីនៃក្រុមសិល្បៈ Khmer ខេត្ត Cà Mau បង្ហាញសំលៀកបំពាក់កសិករ នេះជាសំលៀកបំពាក់ដែលតែងត្រូវបាននារីជនបទនិយមស្លៀក។

សិល្បការិនី Thạch Sophone ជាមួយសំលៀកបំពាក់បុរាណផ្សំនិងសម័យ។

សំលៀកបំពាក់បែបសម័យ បង្កើតបាននូវលក្ខណៈដ៏ស្រស់អស្ចារ្យសម្រាប់នារី Khmer។

បច្ចុប្បន្ន ដើម្បីមានការសមស្របតាមលក្ខណៈនៃការរស់នៅ សំលៀករបស់នារី Khmer ក៏មានការផ្លាស់ប្តូរតាមសម័យកាលនៃលក្ខណៈប្រពៃណីទាំងបុរាណផងនិងសម័យផង បង្កើតបានភាពអស្ចារ្យ ស្រស់ស្អាតដ៏គួរឱ្យស្រឡាញ់និងលើកតម្កើងសម្រាប់បងប្អូននារី Khmer៕

សំលៀកបំពាក់នារីត្រូវបានរចនាយ៉ាងសម្បូរបែបទាំងព័ណ៌សម្បុរ សម្រាប់ឱ្យការសម្តែងខាងសិល្បៈរបាំ នេះជាលក្ខណៈវប្បធម៌ដែលផ្សារភ្ជាប់ក្នុងបណ្តាពិធីបុណ្យ និងក្នុងពិធីកិច្ចជំនឿផ្សេងៗក្នុងការរស់នៅរបស់បងប្អូនជនរួមជាតិ Khmer Cà Mau។

 

អនុវត្តដោយ៖ Huỳnh Lâm

 

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក