ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:49

រួមកម្លាំងអភិរក្សវប្បធម៌ជនជាតិ

បងប្អូនជនរួមជាតិ Khmer មានអត្តសញ្ញាណវប្បធម៌យ៉ាងសម្បូរបែបដែលបានរក្សាទុកជាកេរដំណែលពីជំនាន់មួយទៅជំនាន់មួយតាមរយៈទម្រង់នៃសិល្បៈប្រពៃណី ក្នុងនោះមានទាំងរបាំប្រជាប្រិយផងដែរ។ នេះគឺជាកត្តាមួយដ៏សំខាន់សម្រាប់ក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។

ប៉ុន្មានថ្ងៃនេះ មានឱកាសបានមកកាន់តំបន់ជនជាតិ Khmer ភូមិភ្នៀត (Cây Khô ឃុំ Hồ Thị Kỷ ស្រុក Thới Bình) យើងនឹងបានឃើញនូវបរិយាកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer កំពុងឈានចូលមកដល់ដែលអមដោយសូរសព្ទតូរ្យតន្រ្តី ចំរៀងរបាំរបស់ក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយភូមិភ្នៀត។

បច្ចុប្បន្នក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយភូមិភ្នៀត (Cây Khô) មានសមាជិកប្រមាណ៤០រូប។

ក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយភូមិភ្នៀត (Cây Khô) ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ សម្រេចចិត្តបង្កើតក្នុងឆ្នាំ២០២៤យោងតាមគម្រោងការលេខ៦៦/KH-SVHTTDL ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤របស់នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Cà Mau ស្តីពីការបង្កើតក្លឹបសកម្មភាពវប​្បធម៌ប្រជាប្រិយនៅតាមបណ្តាភូមិដែលមានបងប្អូនជនរួមជាតិភាគតិចនិងតំបន់ភ្នំ តំបន់ជនផ្ទេរលំនៅ និងតំបន់តាំងទីលំនៅថ្មី។ នេះជាសកម្មភាពដែលស្ថិតក្នុងគម្រោងទី៦៖ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់ជាមួយអភិវឌ្ឍន៍ទេសចរណ៍” លើភូមិសាស្ត្រខេត្ត Cà Mau។

ប្អូន Hữu Thị Bảo Ngọc (អាយុ៨ឆ្នាំ) មោទនភាពដែលបានចូលរួមក្លឹប មកទល់ពេលនេះប្អូនក៏ចេះរាំនិងច្រៀងចម្រៀងភាសា Khmer បានយ៉ាងស្ទាត់ជំនាញ។

ក្លឹបសកម្មភាពវប្បធម៌យើងខ្ញុំជាពិសេសបង្កើតក្រុមរាំច្រៀងសប្បាយ យើងខ្ញុំមានបង្ហាត់នូវបណ្តាចង្វាក់រាំប្រជាប្រិយ Khmer សម្រាប់បងប្អូនៗកុមារ មានដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវជាដើម។ ដំបូងមានសមាជិកត្រឹម២២រូបប៉ុណ្ណោះ ដែលភាគច្រើនសុទ្ធតែបងប្អូនអ្នកមានវ័យជម្នះ។ ដើម្បីធានាឱ្យក្លឹបដំណើរការទៅបានយូរអង្វែង យើងខ្ញុំក៏បានទៅដល់គ្រួសារនីមួយៗដើម្បីចលនាប្អូន២ឱ្យចូលរួម។ បច្ចុប្បន្ន ក្លឹបមានសមាជិកទាំងអស់ប្រមាណ៤០រូបផងដែរដែលបានចូលរួមជាប្រចាំ រួមមានទាំងបុរសនិងនារី។ សង្ឃឹមថាបណ្តាប់ពីការបង្ហាត់នេះ ប្អូនៗនឹងអាចចូលរួមច្រៀងរាំកម្សាន្តក្នុងឱកាសបុណ្យទាននៅភូមិស្រុក” បងស្រី Thạch Thị Satana អធិការរងក្លឹបនិងជាអ្នកឈរបង្ហាត់រាំដោយផ្ទាល់មានប្រសាសន៍បែបនេះ។

បណ្តាសមាជិកនៃក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយភូមិភ្នៀត (Cây Khô) ភាគច្រើនសុទ្ធសឹងជាប្អូនៗសិស្សសាលា។

ការភីវឌ្ឍនិងថែរក្សានូវបណ្តារបាំនិងចង្វាក់រាំប្រពៃណី Khmer មានអត្ថន័យខ្លាំងណាស់សម្រាប់ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរខេត្ត Cà Mau និយាយដោយឡែក ជនរួមជាតិ Khmer Nam Bộ និយាយរួម នោះក៏ជាឱកាសសម្រាប់ជំរុញការដោះដូរវប្បធម៌សិល្បៈរវាងបណ្តាជនជាតិជាបងប្អូនក្នុងឱកាសបុណ្យទាន ជាពិសេសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ឆ្នាំ២០២៥៕

 

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក