ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:51

ក្លឹបវប្បធម៌វត្តក្របីឃ្លៀច (Cao Dân) កន្លែអភិរក្សលក្ខណៈប្រពៃណី

ក្លឹបវប្បធម៌វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ភូមិលេខ៧ ឃុំ Tân Lộc ស្រុក Thới Bình តាំងពីផ្តើមសកម្មភាពក៏បានបញ្ជាក់នូវសមត្ថភាពរបស់ខ្លួនក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer នៅភូមិភាគ។

ក្រុមវង់ភ្លេងពិណទ្យខិតខំហាត់បទភ្លេងមួយចំនួនសម្រាប់បម្រើក្នុងថ្ងៃបុណ្យទានប្រពៃណីរបស់ភូមិស្រុក។

ក្លឹបនេះត្រូវបានបង្កើតឡើងដោយស្មារតីនៃការសាមគ្គីភាព និងការជំនួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍ និងអភិរក្សនិងលើកកម្ពស់ប្រពៃណីវប្បធម៌របស់ជនរួមជាតិ Khmer។ ក្លឹបនេះមានសមាជិកជិត ១០០ នាក់ដែលជាជនជាតិ Khmer ដោយលោក Hữu Xà Rinh  ប្រធានគណៈកម្មការវត្តក្របីឃ្លៀច (Cao Dân) ធ្វើជាអធិការសម្រាប់ចាត់តាំងក្នុងរាល់ពីធីបុណ្យទានផ្សេងៗប្រចាំឆ្នាំ។ ក្លឹបតែងអនុវត្តល្អការងារផ្សព្វផ្សាយច្បាប់និងបណ្តាកម្មវិធីមួយចំនួន ព្រមទាំងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋចំពោះជនរួមជាតិ។ ចាត់តាំងដោះដូរកម្មវិធីសិល្បៈ ដោះដូរបទពិសោធក្នុងការផលិត។ ក្រៅពីនោះ ក្លឹបថែមទាំងបង្កើតបានក្រុមវប្បធម៌ កីឡាមួយចំនួនទៀត ដូចជា៖ ក្រុមកីឡាទូក.ងប្រពៃណី ក្រុមវង់ភ្លេងសហគរធំ វង់ភ្លេងពិណពាទ្យ ក្រុមរបាំឆៃយុំា និងក្រុមសិល្បៈកុមារជាដើម។

ក្រុមសិល្បៈយុវជនតែងខិតខំហាត់ដើម្បីបម្រើល្អកម្មវិធីតូរ្យតន្រ្តីបម្រើក្នុង៣ថ្ងៃបុណ្យចូលឆ្នាំ២០២៥។

លោក Hữu Xà Rinh ឱ្យដឹង៖ រយៈពេលកន្លង ក្លឹបតែងបន្តដំណើរការយ៉ាងល្អរាល់សកម្មភាពវប្បធម៌សិល្បៈ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីជូនបងប្អូនជនរួមជាតិនៅភូមិភាគ។ សព្វថ្ងៃ អធិការក្លឹបកំពុងខិតខំចលនាទម្រង់រួមដើមទុនសម្រាប់ជំនួយឧបត្ថម្ភរាល់បណ្តាសមាជិកទាំងឡាយរបស់ក្លឹបអភិវឌ្ឍន៍សេដ្ឋកិច្ច។

ក្រុមវង់ភ្លេងពិណទ្យវត្តវង់ស្រង់ ក្របីឃ្លៀច ខិតខំលំហាត់ដើម្បីម្រើក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។

ប្អូន Thạch Hương Nhạn សមាជិកក្លឹបសិល្បៈយុវជនរបស់ក្លឹប បាននិយាយប្រាប់ថា៖ បានចូលរួមសកម្មភាពរបស់ក្លឹប ពួកប្អូនក៏មានលក្ខណៈបានចូលជិតខាងវិស័យវប្បធម៌ Khmer ផងដែរ។ ជាសិស្សនៃសាលាអនុវិទ្យាល័យជនជាតិ Hữu Nhem បន្ទាប់ពីបានរៀនច្រៀងរាំចង្វាក់ប្រពៃណី Khmer ប្អូនក៏ត្រូវបានចាត់ចែងឱ្យចូលរួមក្នុងក្រុមសិល្បៈរបស់សាលា។ ផ្តើមពីនោះ ប្អូនរីករាយក្នុងការរៀននិងចូលរួមរាល់បណ្តាសកម្មភាពផងដែរ។

ក្រុមរបាំកុមារ។

អ្នកស្រី Mai Tú Nhi ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc បានកត់សម្គាល់ថា៖ “បណ្តាក្រុមតន្រ្តីមួយចំនួនដូចជា វង់ភ្លេងពិណពាទ្យ ក្រុមឆៃយុំាកុមារ និងក្រុមសិល្បៈយុវជន... ថ្វីត្វិតតែទើបបង្កើត តែបណ្តាសមាជិកទាំងឡាយក្នុងក្លឹបដំណើរការយ៉ាងមានប្រសិទ្ធភាព លើកកម្ពស់ស្មារតីយល់ដឹងអំពីគោលនយោបាយរបស់បក្ស និងរដ្ឋ គឺជាទីលានកម្សាន្តយ៉ាងមានអត្ថប្រយោជន៍ ជាពិសេសសម្រាប់ប្អូនៗកុមារជនជាតិ ដើម្បីពង្រីកលក្ខណៈវប្បធម៌ប្រពៃណី Khmer ជនជាតិនៅភូមិភាគ”៕

 

Lâm Đươl

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក