ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:49

ខែឧសភានឹកអ៊ំ

នាបណ្តាថ្ងៃនៃពាក់កណ្តាលខែឧសភាដ៏មហស្ចារ្យ រួមជាមួយបរិយាកាសយ៉ាអឹកធឹកនៃការរំលឹកគុណ Bác Hồ ដែលជាបិតាជាតិ លោកអ៊ំបានលះបង់មួយឆាកជីវិតរបស់ខ្លួនដើម្បីឯករាជ្យ សេរីភាពនិងសុភមង្គលរបស់បងប្អូនប្រជាពលរដ្ឋ។ យោងតាមនោះ ក្រុមសិល្បៈ Khmer ខេត្តក៏បានចាត់តាំងកម្មវិធីសិល្បៈដ៏ពិសេសក្រោមប្រធានបទ “ខែឧសភានឹកអ៊ំ” ចេញទៅសម្តែង នៅតាមបណ្តាភូមិភាគក្នុងខេត្ត។

ឈុតរបាំ “នឹកគុណបក្ស គុណបដិវត្តន៍” រៀបរៀង ដោយ Lữu Thị Thảo សម្តែងជាក្រុម។

បណ្តាដំណើរប្រវត្តិនៃឆាកជីវិតអ៊ំត្រូវបានលើកយកមកនិទានតាមបណ្តាចង្វាក់របាំ ចំរៀងដ៏ផ្អែមពិរោះរំលឹកពីរូបភាពមហាបិតាជាតិដ៏ជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនបែងចែកជនជាតិ និងសាសនាណាមួយឡើយ។ បណ្តាសិល្បករ សិល្បការិនីគ្រប់រូបមិនត្រឹមបាននាំមកនូវកម្មវិធីសម្តែងខាងសិល្បៈប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលការផ្សព្វផ្សាយនិងជំរុញយ៉ាងខ្លាំងខ្លាអំពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងឥរិយាបទ Hồ Chí Minh ព្រមទាំងស្មារតីសាមគ្គីជនជាតិ និងអភិរក្សអត្តសញ្ញាណវប្បធម៌ Khmer ក្នុងសម័យសមាហរណកម្ម។

សម្រស់ដ៏ស្រស់ស្អាតរបស់សិល្បការិនីជាមួយរបាំ ផ្កាចំប៉ី

យោងតាមបណ្តាឈុតឆាកសម្តែង រូបភាព Bác Hồ ក៏ត្រូវបានបង្ហាញកាន់តែច្បាស់និងស្និទ្ធស្នាលដ៏ជាទីគោរពស្រឡាញ់ក្រៃលែង។ កម្មវិធីសិល្បៈក្រោមប្រធានបទ “ខែឧសភានឹកអ៊ំ” មិនត្រឹមជាអំណោយសម្រាប់ឱ្យខួបអនុស្សាវរីយ៍លើកទី១៣៥ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធាន Hồ Chí Minh (១៨/៥/១៨៩០-១៩/៥/២០២៥) ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការរីកសាយភាយយ៉ាងសកម្មខាងតម្លៃនៃសតិអារម្មណ៍ Hồ Chí Minh សម្រាប់ឱ្យការរស់នៅនាពេលបច្ចុប្បន្នទៀតផង។ គំរូដ៏មហាអស្ចារ្យដែលផ្តើមពីសីលធម៌របស់លោកអ៊ំ កំពុងត្រូវបានអុជបំភ្លឺសម្រាប់បញ្ញាវន្ត Việt Nam គ្រប់សម័យកាល ដើម្បីបង្កើនស្មារតីចូលរួមកសាងស្តារប្រទេសជាតិ។

ចម្រៀងរួមគ្នា “យើងជានារី៣នាក់”​ បកសហរាយដោយ គីមយ៉ាង សូផន និង ថាញទ្វៀង។

“ខែឧសភានឹកអ៊ំ” ដើម្បីយើងគ្រប់គ្នារស់នៅប្រព្រឹត្តិអំពើល្អ លះបង់ឱ្យបានច្រើនថែមទៀត ព្រមទាំងសាមគ្គី ព្រួតដៃគ្នាកសាងប្រទេសជាតិ មាតុភូមិមួយតថ្ងៃកាន់តែសម្បូររុងរឿង៕

 

Anh Tuấn - Hữu Nghĩa

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក