ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:49

និមិ្មត្តរូបសត្វហង្សក្នុងវប្បធម៌ Khmer

សត្វហង្ស ជាឈ្មោះដែលជនរួមជាតិ Khmer និយមហៅសម្រាប់សម្គាល់ឱ្យបក្សីមួយប្រភេទដែលមិនមាន នៅលើលោកនេះទៀត ប៉ុន្តែបែរជាមានយ៉ាងហូរហែក្នុងរឿងនិទានបុរាណ ជាពិសេសក្នុងស្ថាបត្យកម្មនៃព្រះពុទ្ធសាសនា Khmer។ តាំងពីយូរលង់ណាស់មកហើយ និម្មិតរូបសត្វហង្សតែងផ្សារភ្ជាប់ក្នុងជីវភាពជំនឿនិងសោភ័ណភាពសម្រេាប់បងប្អូន Khmer Nam Bộ និយាយរួម។ សម្តែងនូវក្តីសន្តោសប្រណី រវាងព្រះពុទ្ធសាសនាជាមួយព្រហ្មញសាសនាក្នុងសហគម Khmer។

នៅលើបង្គោលទង់នៃវត្ត Khmer នីមួយៗគឺសុទ្ធសឹងតែមាននិម្មិតរូបសត្វហង្ស។

ប្រសិនយើងមានឱកាសបានទៅទស្សនាតាមវត្តអារាម Khmer មិនពិបាកនឹងបានជួបនៅបណ្តារូបភាពសត្វហង្សដែលគេចាត់ទុកជានិម្មិតរូបដ៏ប្រសើរអស្ចារ្យក្រៃលែងសម្រាប់បងប្អូនជនរួមជាតិ Khmer ដែលយោងតាមស្ថាបត្យកម្មចម្លាក់ព្រះពុទ្ធសាសនា។

សត្វហង្ស មិនត្រឹមមានក្នុងវប្បធម៌ Khmer ប៉ុណ្ណោះទេ សម្រាប់ខាងវប្បធមឥរបស់ជនជាតិ Kinh និង Hoa ក៏មានដូចគ្នាដែរ តំណាងឱ្យការរស់នៅមានអាយុយឺនយូរ ជានិម្មិតសញ្ញានៃភាពអមតៈជានិច្ចនិរន្តរ៍។ ថ្វីត្បិតតែរាល់ជនជាតិនីមួយៗតែងមានលក្ខណៈវប្បធម៌ដោយឡែក ជាពិសេសក្នុងវិស័យសិល្បៈសូន្យរូប ​ទើបបក្សីប្រភេទនេះត្រូវបានសិប្បករ Khmer ច្នៃរចនាបទខុសៗគ្នាយោងទៅតាមលក្ខណៈវប្បធម៌របស់ជនជាតិរៀងខ្លួន តែមានអត្ថន័យដូចគ្នាខាងជំនឿផ្លូវចិត្ត។

និម្មិតសញ្ញាសត្វហង្សក្នុងវប្បធម៌ Khmer Nam Bộ។

ក្នុងស្ថាបត្យកម្មព្រះពុទ្ធសាសនាថេរវាទ Khmer និម្មិតរូបសត្វហង្សតែងបានដាក់តម្កល់នៅតាមទីតាំងដ៏ឧត្តុង្គឧត្តម ដូចជាក្នុងព្រះវិហារ សង្ឃកុដិ ខ្លោងទ្វារ របង។ល។ ជាពិសេស មានស្ទើតែគ្រប់នៅលើតាមបង្គោលទង់វត្តខ្មែរតែម្តងដែលតំណាងឱ្យភាពស្រឡះស្រឡំ រួចចាកបាបគ្រោះនិងរួមចំណែកប​ង្កើននូវភាពថ្លៃថ្នូឧត្តមក្រៃលែងសម្រាប់សមិទ្ធផលផងដែរ។ សម្រាប់និមិត្តសញ្ញាសត្វហង្សកាលពីសម័យដើម ជាក់ស្តែងគឺបណ្តារូបចម្លាក់ដែលមានខ្នាតតូចធ្វើអំពីឈើ តែបច្ចុប្បន្ន និម្មិតរូបសត្វហង្សមួយថ្ងៃកាន់តែត្រូវបានសិល្បករ​ Khmer ចម្លាក់ដោយលម្អិតផ្ចិតផ្ចង់និងច្នៃប្រតិដ្ឋមាននៅតាមទូកសំពៅ គ្រែទេសនា ឡានដង្ហែសពសម្រាប់អ្នកមានប្រជាប្រិយរបស់ភូមិភាគពេលដែលធ្វើមរណៈកាល។

ទោះបីជាប្រភេទបក្សីដែលសាបសូនគ្មាននៅលើលោកនេះទៀតក៏ពិតមែន តែនិម្មិតរូបសត្វហង្សតែផ្សារភ្ជាប់ជាមួយស្ថាបត្យកម្មវត្ត Khmer ជានិម្មិតសញ្ញាជំ​នឿផ្លូវចិត្តដែលប្រកបដោយការច្នៃប្រតិដ្ឋនិងទេពកោសល្យផ្នែកខាងរចនាបទដ៏វិសេសវិសាលរបស់បងប្អូន Khmer Nam Bộ៕

 

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក