ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:50

ជនជាតិ Hoa អភិរក្សវប្បធម៌ជាតិ

តាមរយៈការផ្លាស់ប្តូរនៃប្រវត្តិសាស្រ្ត សព្វថ្ងៃនេះ បងប្អូនជនរួមជាតិ Hoa ខេត្ត Cà Mau នៅតែជាសហគមន៍រួបរួមសាមគ្គី ដោយរក្សាបានល្អនូវវប្បធម៌ប្រពៃណីរបស់ជាតិជាមួយនឹងគុណតម្លៃពិសេសៗ និងលក្ខណៈដ៏ឆ្នើមជាច្រើនទៀតផងដែរ។

ឆ្លងកាតសម័យកាល សព្វថ្ងៃនេះ បងប្អូនជនជាតិ Hoa នូវតែងរក្សាបានល្អរាល់បណ្តាសកម្មភាពជំនឿរបស់ជនជាតិ ជាពិសេសពិធីបុណ្យថ្វាយលោកយាយទេព Thiên Hậu Thánh Mẫu។

លោក Trần Quế Đình ប្រធានសមាគមន៍ជនជាតិ Hoa ក្រុង Cà Mau បានឱ្យដឹង៖ “ជនជាតិ Hoa នៅ Cà Mau មានទាំងអស់ ២.២៣៤ គ្រួសារ ដោយមានចំនួនមនុស្ស ៨.៧៦០នាក់។ ជនជាតិ Hoa ទោះបីជាទៅដល់ទីណាក៏ដោយ ពួកគាត់មិនត្រឹមមានការរួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយស្រុកកំណើតប៉ុណ្ណោះទេ ថែមទាំងរក្សាបានល្អនូវទំនៀមទម្លាប់ប្រពៃណីជំនឿ និងតម្លៃវប្បធម៌សិល្បៈទៀតផង។ ក្រៅពីនោះថែមទាំងការរួមបញ្ចូលរវាងលក្ខណៈដោយឡែករបសើខ្លួនទៀតផងដើម្បីទទួលយកនូវអ្វីដែលថ្មី ទំន់បទាន់សម័យ ធ្វើឱ្យវប្បធម៌កាន់តែសម្បូរបែប បង្កើនភាពស្និទ្ធស្នាល និងងាយស្រួលក្នុងការទទួលយក”។

យោងតាមបណ្តាពិធីបូជា លូតម៉ុងសាយតោ នាគ គឺជាពិធីដែលមិនអាចខ្វះបានក្នុងសហគមន៍ជនជាតិ Hoa។

សព្វថ្ងៃនេះ បងប្អូនជនរួមជាតិ Hoa នៅ Cà Mau ថែមទាំងរក្សាខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីរបស់សហគមន៍។ ប្រការនេះត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ក្នុងរាល់បណ្តា​ពិធី​បុណ្យទាន​នានា​ដូច​ជា៖ ​បុណ្យ​សព ពិធី​មង្គលការ ចម្រើនព្រះជន្ម ចេញខែ និងបុណ្យខួបកំណើតជាដ់ម។​ក្នុងនោះខាងមុខម្ហូបរបស់ជនជាតិ Hoa ពិតជាមានលក្ខណៈសម្បូរបែបខ្លាំងណាស់ មានកររួមបញ្ចូលខាងប្រភេទមុខម្ហូបប្រពៃណីផង និងបណ្តាផលិតផលប្រចាំតំបន់ផងដែរ។

ជំនឿ និងសាសនា គឺជាសកម្មភាពវប្បធម៌ខាងផ្លូវចិត្តរបស់ជនជាតិ Hoa នៅ Cà Mau។ ជនជាតិ Hoa មានជំនឿ២បែបសម្រាប់ក្នុងសង្គមគ្រួសារ និងសហគមន៍។ ក្នុង​គ្រួសារ ពួកគាត់បានរៀបចំទីអាសនៈ​ដ៏ឧត្តុង្គឧត្តមសម្រាប់គោរពបូជាបុព្វការីជន។ ក្នុងពិធីបុណ្យឆេងមេងប្រចាំឆ្នាំ កូនចៅតែងចាត់តាំងសែនថ្វាយ និងបោសសម្អាតផ្នូរដូនតា។ ម្យ៉ាងវិញទៀត នៅក្នុងផ្ទះ ជនជាតិ Hoa ក៏មានគោរពបូជាអ្នកតាម្ចាស់ទឹក ម្ចាស់ដីដែលចាត់ទុកថាលោកតែជួយបីបាច់ថែរក្សាពួកគាត់។

ជំនឿ​ក្នុង​សហគមន៍​ជនជាតិ Hoa ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​វត្ត​អារាម និងវិហារ​ប្រាសាទ។ លើភូមិសាស្ត្រខេត្តនាពេលបច្ចុប្បន្នមានវិហាររបស់ជនជាតិ Hoa ធំៗចំនួន៣ និងប្រាសាទតូចៗជាច្រើនទៀត។ លោកយាយទេព Thiên Hậu ត្រូវ​បាន​សហគមន៍​ជនជាតិ Hoa មានជំនឿនិង​គោរព​បូជាច្រើនបំផុត។ ក្រៅ​ពី​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ ក្នុងឆ្នាំ នាថ្ងៃ ពេញ​បូណ៌មី និង​ថ្ងៃ​១កើតជារៀងរាល់ខែ បងប្អូនប្រជាជនបានអញ្ជើញទៅអុជធូបគោរពបូជានៅតាមបណ្តាវត្ត វិហារ និងប្រសាទជាដើម។

ក្បួនដង្ហែតាមដងវិថីដែលមានបងប្អូនជនរួមជាតិ Hoa រស់នៅច្រើនកុះករនាឱកាសបុណ្យទាន ជាលក្ខណៈវប្បធម៌ដែលត្រូវបានសមាគមន៍ជនជាតិ Hoa បន្តការអភិរក្សជាយូរអង្វែងណាស់មកហើយ។

សម្រាប់ជនជាតិ Hoa ពិធីបុណ្យដ័សំខាន់ៗក្នុងឆ្នាំរួមមាន៖ ពិធីទទួលលោកយាយទេពដែលប្រព្រឹត្តិឡើងនូវថ្ងៃ៣កើតខែមាឃ និងបុណ្យដើមខែនៃថ្ងៃពេញបូណ៌មី សែនថ្វាយលោកយាយទេពនាថ្ងៃទី២៣ ខែ៣ (ចន្ទគតិ) ថ្វាយព្រះចន្ទពេញបូណ៌មីខែ៧ (ចន្ទគតិ) និងតបស្នងគុណលោកយាយទេពនាពេលចុងឆ្នាំ ខែ១២ (ចន្ទគតិ)។​ បណ្តាពិធីបុណ្យទាំងនេះ គឺជាឱកាសសម្រាប់លើកតម្កើង និងសម្តែងនូវភាពកត្តញ្ញូតាធម៌ចំពោះអ្នកមានគុណ និងលើកកម្ពស់តម្លៃសីលធម៌ ដូចជា៖ ទឹកចិត្តសប្បុរស កត្តញ្ញូ ចេះលះបង់ដើម្បីអ្នកដទៃ និងរំលឹកដាស់តឿនមនុស្សម្នាឱ្យប្រព្រឹត្តល្អ និងរស់នៅប្រកបដោយភាពសុខដុមជាមួយសហគមន៍ជុំវិញខ្លួន។ រាល់ពិធីបុណ្យរបស់ជនជាតិ Hoa បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ បង្កើតបរិយាកាសសប្បាយរីករាយ និងអ៊ូអរសម្រាប់ទាំងសហគមន៍ Hoa ផង និងជនជាតិ Kinh ផងដែរ។

លោក Trần Quế Đình បានទទួលស្គាល់ថា៖ “បណ្តាសកម្មភាពជំនឿសាសនាដែលនាំមកនូវតម្លៃជាក់ស្តែងក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃដើម្បីបញ្ញវន្តជំនាន់ក្រោយ ក្លាយជាជំនួយផ្នែកខាងស្មារតីដ៏រឹងមាំសម្រាប់ប្រជាជន តភ្ជាប់សហគមន៍ជនជាតិ Hoa ជួយអភិរក្ស និងពង្រីកអត្តសញ្ញាណជាតិ លើកកម្ពស់ស្មារតីសាមគ្គី និងបង្កើនតម្លៃមនុស្សធម៌ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ចីរភាពរបស់សង្គម”។

បច្ចុប្បន្ន បណ្តាសកម្មភាពជំនឿប្រជាប្រិយរបស់ជនជាតិ Hoa ក៏បានក្លាយជាសកម្មភាពរួមរបស់សហគមន៍ និងបណ្តជាជនជាតិជាបងប្អូនផងដែរ។

ឆ្លងកាត់សម័យកាល សហគមន៍ជនជាតិ Hoa តែងរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីដោយឡែករបស់ខ្លួនដោយច្រើនវិធានការផ្សេងៗខុសគ្នា មិនធ្វើឱ្យបាត់បង់ឡើយ រួមចំណែកផ្តល់នូវផ្ទាំងរូបភាពវប្បធម៌របស់ Cà Mau ឱ្យកាន់តែមានភាពវិសេសវិសាល ទទួលយកនូវបណ្តាតម្លៃវប្បធម៌ទំនើបថ្មីដែលយោងតាមថំណើរការដោះដូរវប្បធម៌រវាងបណ្តាជនជាតិជាបងប្អូន ធ្វើឱ្យលក្ខណៈនៃការរស់នៅវប្បធម៌របស់ពួកគាត់កាន់តែមានការអភិវឌ្ឍន៍ឆ្ពោះទៅមុខ និងកាន់តែសម្បូរបែបផងដែរ៕

 

Quỳnh Anh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក