មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ អាណត្តិ ២០២៦-២០៣១
ពេលថ្មីៗនេះ មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ អាណត្តិ ២០២៦-២០៣១ ក្រោមប្រធានបទ៖ «វិន័យ - ផ្លាស់ថ្មី - សុពលភាព - ប្រសិទ្ធភាព» បានប្រារព្ធឡើងនៅបណ្ឌិតសភាពុទ្ធសាសនាវៀតណាម ទីក្រុង ហូជីមិញ។ សមមិត្ត ត្រឹនថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា បានអញ្ជើញចូលរួម និងថ្លែងមតិអបអរសាទរមហាសន្និបាត។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមហាជនវៀតណាម បានផ្ញើកម្រងផ្កាអបអរសាទរមហាសន្និបាតផងដែរ។