ក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយនៃបុណ្យកឋិនទាន ពិធីកិច្ចដ៏សំខាន់មួយដែលបង្កប់នូវអត្តសញ្ញាណខាងជំនឿ និងវប្បធម៌ប្រពៃណីរបស់ ពុទ្ធសាសនិកជនខ្មែរ គឺពិធីដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ។ នេះជាពេលដ៏សក្ការៈនៃការចាប់ផ្តើម តភ្ជាប់នូវសេចក្តីគោរពជ្រាលជ្រៅចំពោះព្រះរតនត្រ័យ ជាមួយនឹងជីវភាពវប្បធម៌សហគមន៍ក្នុងភូមិស្រុក។
មុនពេលពិធីប្រទក្សិណប្រព្រឹត្តទៅ ពុទ្ធសាសនិកជនបានអាចារ្យណែនាំដើម្បីធានាថាការអនុវត្តបានត្រឹមត្រូវតាមប្រពៃណី។
តាមប្រពៃណី នៅពេលដែលដង្ហែអង្គកឋិនទានរួមជាមួយវត្ថុទាននានា ដូចជា៖ «ផ្កាប្រាក់» និងសំឡេងស្គរឆៃដ៏រណ្តំ បានឈានចូលមកក្នុងបរិវេណវត្តអារាម បងប្អូនពុទ្ធសាសនិកជនក្នុងឈុតសំលៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត បានរៀបចំជារបៀបរៀបរយយ៉ាងត្រឹមត្រូវ។ មហាជនបានចាប់ផ្តើមអនុវត្តពិធីដើរប្រទក្សិណ ព្រះវិហារ ៣ជុំ ស្របតាមទិសទ្រនិចនាឡិកា។
ពិធីប្រទក្សិណទៀនព្រះវស្សាតាមប្រពៃណីព្រះពុទ្ធសាសនាទក្ខិណានិកាយខ្មែរ។
ចំនួន ៣ជុំនេះ មានអត្ថន័យទស្សនវិជ្ជាដ៏ជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា ដែលតំណាងឱ្យការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរតនត្រ័យគឺ៖ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ព្រមគ្នានេះដែរ ក៏ជាការរំលឹកដល់ការរក្សាកាយ វាចា ចិត្ត ឱ្យបានបរិសុទ្ធ ក្នុងជីវភាពបដិបត្តិធម៌ប្រចាំថ្ងៃរបស់អ្នកកាន់សាសនាព្រះពុទ្ធ។ សំឡេងដ៏រណ្តំនៃស្គរប្រពៃណីដែលលាយឡំជាមួយជំហានឈានដ៏ថ្មឹងស្មាធិ៍និងគោរពរបស់ពុទ្ធសាសនិកជនរាប់រយនាក់ បានបង្កើតបានជាបរិយាកាសមួយដែលពោរពេញដោយភាពសក្ការៈ រីករាយ និងសាមគ្គីជិតស្និទ្ធក្នុងសហគមន៍។
ពិធីដង្ហែប្រទក្សិណថ្មសីមា ក្នុងបុណ្យបញ្ចុះសីមា និងសម្ពោធឆ្លងព្រះវិហារថ្មីរបស់ជនរួមជាតិរួមខ្មែរ។
ពិធីប្រទក្សិណនេះ មិនត្រឹមតែជាទម្រង់នៃការដង្ហែវត្ថុទានដើម្បីវេរប្រគេនព្រះសង្ឃបន្ទាប់ពីរដូវកាន់ព្រះវស្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាតំណាងឱ្យការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងជនជាតិផងដែរ។ តាមរយៈជំហានឈានប្រទក្សិណជុំវិញព្រះវិហារ ជនរួមជាតិខ្មែរបានផ្ញើក្តីប្រាថ្នាទាក់ទងនឹងឆ្នាំថ្មីដ៏សុខសាន្ត រដូវកាលដំណាំទទួលបានផលល្អ ភូមិស្រុកកាន់តែធូរធារ អរិយធម៌ និងរីកចម្រើន៕
អត្ថបទនិងរូប៖ ឌើនី - យ័ញឌីប
