ទូរស័ព្: 0274 383 347
សុក្រ, 10-10-25 10:34:44

តំបន់ជនបទរីកចម្រើន អាស្រ័យកម្មវិធីគោលដៅ

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយដ៏ធំមួយរបស់បក្ស និងរដ្ឋ សមស្របជាមួយស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងគោលបំណងប្រាថ្នារបស់បងប្អូនជនជាតិភាគតិច។ កម្មវិធីនេះបានរួមចំណែកសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនរួមជាតិ។

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរសម្រស់ជនបទនៃតំបន់ជនរួមជាតិភាគតិចផងដែរ។ (ក្នុងរូបថត៖​ សម្រស់ជនបទថ្មីនៅឃុំ Hồ Thị Kỷ)។

បច្ចុប្បន្ន បណ្តាភូមិភាគដែលបានទទួលផលនៃកម្មវិធី កំពុងបន្តការកសាងផ្លូវថ្នល់ជនបទ ដើម្បីទាន់ល្បឿននៃគម្រោងការ។

សកម្មភាពថែទាំសុខមាលភាពជូនប្រជាជន ព្រមទាំងអ្នកម្តាយ និងទារកដែលស្ថិតក្នុងតំបន់ជនជាតិភាគតិចនៅតាមបណ្តាតំណាក់សុខាភិបាលឃុំក៏ទទួលបានការយកចិត្តទុកដាក់ណាស់ដែរ។

បណ្តាគោលនយោបាយឧបត្ថម្ភជាច្រើនក៏ជះឥទ្ធពលផ្ទាល់ដល់បងប្អូនជនរួមជាតិ ជាពិសេសបណ្តាខ្លឹមសារឧបត្ថម្ភគម្រោងទី១ នៃអនុម្រោងទី២របស់គម្រោងទី៣។ អនុគម្រោងទី១របស់គម្រោងទី៤។ល។​ ក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែកគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំអនុវត្តយ៉ាងសកម្មផងដែរ។ ផ្តើមពីនោះ ក៏ទាន់សភាពការខាងដោះស្រាយរាល់ការលំបាក និងតម្រូវការជាបន្ទាន់ស្តីពីជីវភាពរស់នៅរបស់គ្រួសារជនជាតិភាគតិច ធ្វើអោយគ្រួសារជាច្រើនមានលក្ខណៈឈានឡើងរួចចាកក្រ។ ពិសេស ផ្នែកខាងរចនាសម្ព័ន្ធជនបទនៃតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរយ៉ាងសកម្ម រួមចំណែកធ្វើឱ្យលំនឹងសន្តិសុខ នយោបាយសង្គមតំបន់ជនជាតិភាគតិច។ បងប្អូនជនរួមជាតិបានសុខសាន្តចិត្តក្នុងការផលិតជួញដូរ ព្រមទាំងសកម្មចូលរួមរាល់បណ្តាប្រពៃណីផ្សេងៗដែលភូមិភាគបានបំផុសវលនាទៀតផង៕

គោលនយោបាយជនជាតិត្រូវបានផ្សព្វផ្សាយទាន់ពេល និងមានប្រសិទ្ធភាព បង្កលក្ខណៈដើម្បីបងប្អូនជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច។

បណ្តាសកម្មភាពខាងវិស័យសិក្សាអប់រំ បណ្តាសាលារៀនទាំងឡាយនៅតាមភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនក៏ទទួលបានការយកចិត្តទុកដាក់អនុវត្តផងដែរ។

ប្រអប់៖

តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau តំណាក់កាល ២០២១-២០២៥ រួមមានទាំងអស់៥ឃុំដែលស្ថិតក្នុងតំបន់ III មាន១ឃុំស្ថិតក្នុងតំបន់ I  ព្រមទាំង៤៣ភូមិ និងអនុសង្កាត់ជួបលំបាកពិសេសស្ថិតក្រៅឃុំតំបន់ និង៣២ភូមិ និងអនុសង្កាត់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។

Quỳnh Anh

Tags:

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

ប្រព័ន្ធសុខាភិបាលមូលដ្ឋាន៖ មានតម្រូវការខាងវិនិយោគសម្រាប់ក្នុងបរិបទថ្មី

បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលឡើងវិញ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏ដំណាក់សុខាភិបាលឃុំ និងសង្កាត់ក្នុងខេត្តនៅតែបន្តអនុវត្តយ៉ាងល្អនូវការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាន។ ប៉ុន្តែ ក្នុងបរិបទថ្មីនេះ ប្រព័ន្ធសុខាភិបាលនៅមូលដ្ឋានត្រូវការការវិនិយោគឱ្យបានត្រឹមត្រូវ ដើម្បីបន្តបំពេញភារកិច្ចថែទាំសុខភាពបឋមឱ្យបានល្អ និងរួមចំណែកកាត់បន្ថយសម្ពាធសម្រាប់គ្រឹះស្ថានសុខាភិបាលថ្នាក់លើ។

ឆ្ពោះទៅកាន់វិស័យកសិកម្មចីរភាព

ប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំ Hưng Mỹ បានឃើញយ៉ាងជាក់ច្បាស់ពីការផ្លាស់ប្តូទាំងគំនិត និងរបៀបធ្វើរបស់បងប្អូនប្រជាកសិករទាំងឡាយ។ តាំងពីផលិតកម្មតាមបទពិសោធន៍បែបបុរាណរបស់ដូនតាបានបន្សល់ទុកមក។ បច្ចុប្បន្នមានប្រជាជនជាច្រើនបានក្លាហានសិក្សា និងអនុវត្តបច្ចេកទេសថ្មីៗចូលក្នុងការធ្វើស្រែ ស្រះចិញ្ចឹមបង្គា ពង្រីកទិសដៅថ្មីប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនោភូមិភាគ។

ជីវភាពជនរួមជាតិ Khmer នៅ Vĩnh Hậu មួយថ្ងៃកាន់តែមានភាពរីកចម្រើន

ឃុំ Vĩnh Hậu បច្ចុប្បន្នមាន ១.៧៧៧ គ្រួសារជនរួមជាតិភាគតិច ដោយមានចំនួនប្រជាជន ៧.៦៦៩ នាក់។ ក្នុងនោះមាន ៣៥ គ្រួសារក្រីក្រ ដោយមានចំនួនប្រជាជន ១៧២ នាក់ និងមាន ២៤ គ្រួសារប្រកៀកបន្ទាត់ក្រ ដោយមានចំនួនប្រជាជន ១០០ នាក់។ បងប្អូនជនរួមជាតិភាគតិចទូទាំងឃុំ ភាគច្រើនជាកសិករ ចិញ្ចឹមជលផល ធ្វើស្រែអំបិល និងលក់ដូរកំប៊ិចកំប៉ុក។ ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាគម្រោងការ គោលនយោបាយ កម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចក៏សន្សឹមៗមានការជំរុញយ៉ាងខ្លាំងខ្លាសម្រាប់ខាងជីវភាពរស់នៅរបស់បងប្អូននៅទីនេះ។

ស្នូលសំខាន់ដែលតែងផ្សារភ្ជាប់និងសហគម

នៅឃុំ Hưng Hội ជាភូមិភាគដែលមាន ៣០% ចំនួនប្រជាជន Khmer កងជួរអ្នកមានកិត្យានុភាព បាននិងកំពុងបានក្លាយជា “ស្ពានតភ្ជាប់” ដ៏សំខាន់រវាងបក្ស និងរដ្ឋអំណាច ព្រមទាំងប្រជាជន។ ដោយខ្លួនជាអ្នកមានកិត្យានុភាព និងភាពជាគំរូផងនោះ ពួកគាត់បានរួមចំណែកយ់ាងសំខាន់ក្នុងការពង្រីកសាយភាយនូវស្មារតីសាមគ្គី និងចលនាជនរួមជាតិ Khmer សកម្មចូលរួមប្រឡងប្រណាំង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

ប្រមូលផ្តុំប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ក្នុងដំណើរការផ្សព្វផ្សាយ និងអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិ-ច្ចសង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau ដំណាក់កាលទី I (២០២១-២០២៥) ក្រៅពីប្រភពថវិកាមជ្ឈិម និងភូមិភាគ ខេត្តបានម្ចាស់ការក្នុងការប្រមូលផ្តុំបន្ថែមនូវបណ្ដាប្រភពទុនផ្សេងៗទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពអនុវត្តកម្មវិធី។

គិតគូរសព្វគ្រប់បែបយ៉ាង ដើម្បីស្តារជីវភាពរស់នៅជូនជនរួមជាតិ

នៅតាមបណ្តាអនុសង្កាត់ និងភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត ក្តីសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់ខណៈពេលដែលសម្រស់ជនបទប្រែថ្មី ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែធូរធា គ្រួសារក្រីក្រក៏បន្ថយចុះ។ លទ្ធផលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការផ្លាស់ប្តូរនៃបណ្តាកម្មវិធី គោលនយោបាយយកចិត្ត ជំនួយឧបត្ថម្ភរបស់បក្សនិងរដ្ឋសម្រាប់បងប្អូនជនរួមជាតិភាគតិច។

ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់គ្រប់វិស័យ

ប៉ុន្មានឆ្នាំកន្លង នៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មានដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ពូជឈើដាំ សត្វចិញ្ចឹម ដោះស្រាយការងារធ្វើ ដើមទុនផលិត...ក៏បានជួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតក្រ លំនឹងជីវភាព។ តួយ៉ាងដូចជានៅឃុំ Trần Văn Thời ជាដើម។

ជីវភាពផ្លាស់ថ្មីលើទឹកដីស្រុកកំណើត

ក្រោមពន្លឺព្រះអាទិត្យចែងចាំងរស្មីនៃខេត្ត Cà Mau បណ្តាកសិករ Khmer និងចិនទាំងឡាយមិនត្រឹមមានការមមាញឹកជាមួយស្រែចម្ការរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឆន្ទះក្នុងការឈានឡើងដើម្បីធ្វើមាននៅស្រុកកំណើតរបស់ខ្លួនទៀតផង។ ពួកគាត់សុទ្ធសឹងជាយុទ្ធជនដែលមិនគិតថាយប់ឬថ្ងៃ ខិតខំសិក្សាស្វែងយល់ដើម្បីបង្វែរាល់ភាពលំបាកក្លាយជាឱកាស និងបម្លែងអ្វីដែលមិនអាចឱ្យទៅជាអាច។

សហគ្រាស - ម៉ាក