សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

សម្រាប់ប្អូនៗកុមារជនបទ រដូវវិស្សមកាលថ្វីត្បិតមានភាពសាមញ្ញ តែបង្គាប់ដោយសំណើចយ៉ាងក្អាកក្អាយ និងការពិសោធសម្រាប់វ័យកុមាររបស់ខ្លួន។
រូបភាពដ៏ស្រស់ស្អាត និងលក្ខណៈពិសេសបំផុតនៃរដូវវិស្សមកាលនៅតាមតំបន់ជនបទគឺពេលរសៀលបានដើរលេងតាមក្បែរដងព្រែកទន្លេ និងមុជទឹកបឹងត្រពាំង។ ទឹកដ៏ត្រជាក់ និងស្រស់ស្រាយនៃស្រុកកំណើតហាក់ដូចជាឱបក្រសោប និងបន្ធូរបន្ថយស្បែកដែលរលាកដោយពន្លឺនៃកំដៅព្រះអាទិត្យរដូវវិស្សមកាល។ ប្អូនៗលេងសើចសប្បាយ និងជះទឹកដាក់គ្នាទៅវិញទៅមក សំណើចរបស់ពួកគេលាយឡំជាមួយសម្លេងរលកទឹក។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កុមារជនបទ រដូវវិស្សមកាល មិនត្រឹមតែជាការលេងសប្បាយនោះទេ។ វាក៏ស្របគ្នានឹងរដូវប្រមូលផលសម្រាប់ផលិតផលកសិកម្ម និងទឹកផងដែរ។ ដូច្នេះពួកគេតែងរួមជាមួយឪពុកម្តាយរបស់ខ្លួនចេញទៅវាលស្រែដើម្បីជួយការងារ។
រដូវិស្សមកាលរបស់ប្អូនៗជនបទទោះបីជាមានកង្វះខាតខាងសម្ភារៈ តែពោរពេញដោយស្មារតីនៃការពិសោធ។
រដូវវិស្សមកាលនៅជនបទមិនមែនគ្រាន់តែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ថែមទាំងជារដូវនៃការចែករំលែក និងការវិវឌ្ឍខ្លួនទៀតផង។ នៅពេលដែលពួកក្មេងៗចេះគិតគូរបានល្អ ហើយឈានដំណើរយ៉ាងរឹងមាំ ប្អូនៗទាំងនេះនឹងក្លាយជា "កម្មករ" ពិតប្រាកដ ដើម្បីជួយការងារឪពុកម្តាយខ្លួន។ បណ្តាដំណក់ញើសហូរជាប់លើថ្ពាល់ លាយជាមួយនឹងសំណើចដ៏គួរឱ្យចាប់អារម្មណ៍ផងនោះក៏បង្កើតបានជារូបភាពដែលគួរឱ្យស្រលាញ់ និងជម្រុញទឹកចិត្ត បង្ហាញពីការគោរពប្រតិបត្តិ និងភាពផ្ទាល់ខ្លួនរបស់ប្អូនៗកុមារជនបទផងដែរ។
ល្បែងបិទពួនបង្កើតបរិយាកាសរីករាយសម្រាប់ប្អូនៗកុមារជនបទ។
រដូវវិស្សមកាលសម្រាប់ប្អូនៗកុមារជនបទ ថ្វីត្បិតតែនូវមានការកង្វះខាតខាងឧបករសម្រាប់លេងកម្សាន្តក្តី ក៏ប៉ុន្តែសម្បូរដោយស្មារតី។ នោះគឺជារដូវវិស្សមកាលដែលចំណាយពេលជ្រមុជខ្លួនយ៉ាងពេញលេញទៅលើធម្មជាតិ ដែលត្រូវបានចិញ្ចឹមបីបាច់ដោយក្តីស្រឡាញ់ពីសង្គមគ្រួសារ និងអ្នកជិតខាង។ រាល់អនុស្សាវរីយ៍ដ៏សាមញ្ញទាំងនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងការចងចាំកាលវ័យកុមារភាពដ៏ស្រស់ស្អាតសម្រាប់ណែនាំប្អូនៗឱ្យទៅកាន់ភាពវិវឌ្ឍរៀងៗខ្លួនទៀតផង៕
Danh Điệp
