ទូរស័ព្: 0274 383 347
សៅរ៍, 16-8-25 23:08:22

ជីវភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិ Khmer

ប៉ុន្មានឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានយ៉ាងច្រើនគោលនយោបាយជំនួយឧបត្ថម្ភជាក់ស្តែង រួមជាមួយឆន្ទៈនៃការខិតខំឈានឡើងរបស់បងប្អូនប្រជាជន ទិដ្ឋភាពជនបទនៃតំបន់ជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានសម្រស់។

តំបន់ប្រជំជនគំរូនៅភូមិ Biển Tây A សង្កាត់ Hiệp Thành។

ដែលងាយបានជួបប្រទះជាងគេនោះគឺខណៈពេលបានទៅកាន់ភូមិសាស្ត្រដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ ដូចជា៖ សង្កាត់ Hiệp Thành សង្កាត់ Vĩnh Trạch និងឃុំ Hưng Hội, Ninh Thạnh Lợi, Hoà Bình... នោះគឺជារូបភាពនៃផ្លូវថ្នល់បេតុង ចាក់កាវស៊ូមានគ្រប់នៅតាមភូមិស្រុក ជួយបងប្អូនប្រជាជន និងប្អូនៗសិស្សានុសិស្សទៅសាលាងាយស្រួល ជំរុញការជួញដូរមុខទំនិញបានល្អទៀតផង។ បន្ទាប់ពីនោះគឺបណ្តាអាគារដ៏ធំទូលាយស្អាតជាច្រើនបានផុសឡើងជាបន្តបន្ទាប់ ប្រការនេះបានបញ្ជាក់ច្បាស់ពីការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ឈានឡើងជីវភាពធូរធា...។

លោក Trần Văn Tý នៅភូមិ Biển Đông A សង្កាត់ Hiệp Thành ថែទាំរបងផ្កា រួមចំណែកបង្កើតលម្អដងផ្លូវជនបទ។

ជនរួមជាតិ Khmer នៅភូមិ Giồng Giữa A សង្កាត់ Hiệp Thành ប្រមូលផលដំណាំ។

បណ្តាភូមិភាគទាំងឡាយតែងយកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនរួមជាតិ Khmer។

ផ្តើមពីតំបន់ក្រលំបាក សព្វថ្ងៃតំបន់ជនរួមជាតិ Khmer ទាំងឡាយលើភូមិសាស្ត្រក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ ថ្វីត្បិតតែកំពុងដំណើរការវិវឌ្ឍន៍ តែនៅគ្រប់បណ្តាឃុំ សង្កាត់តែងអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អថ្លៃថ្នូររបស់ជនរួមជាតិ Khmer។ នោះក៏ជាប្រភពធនធានសម្រាប់ភូមិភាគពង្រីកផលិតផលទេសចរណ៍ដ៏ចំណាប់អារម្មណ៍ រួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គមទៀតផង៕

 

Hữu Thọ

Tags:

គិតគូរសព្វគ្រប់បែបយ៉ាង ដើម្បីស្តារជីវភាពរស់នៅជូនជនរួមជាតិ

នៅតាមបណ្តាអនុសង្កាត់ និងភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត ក្តីសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់ខណៈពេលដែលសម្រស់ជនបទប្រែថ្មី ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែធូរធា គ្រួសារក្រីក្រក៏បន្ថយចុះ។ លទ្ធផលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការផ្លាស់ប្តូរនៃបណ្តាកម្មវិធី គោលនយោបាយយកចិត្ត ជំនួយឧបត្ថម្ភរបស់បក្សនិងរដ្ឋសម្រាប់បងប្អូនជនរួមជាតិភាគតិច។

ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់គ្រប់វិស័យ

ប៉ុន្មានឆ្នាំកន្លង នៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មានដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ពូជឈើដាំ សត្វចិញ្ចឹម ដោះស្រាយការងារធ្វើ ដើមទុនផលិត...ក៏បានជួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតក្រ លំនឹងជីវភាព។ តួយ៉ាងដូចជានៅឃុំ Trần Văn Thời ជាដើម។

ជីវភាពផ្លាស់ថ្មីលើទឹកដីស្រុកកំណើត

ក្រោមពន្លឺព្រះអាទិត្យចែងចាំងរស្មីនៃខេត្ត Cà Mau បណ្តាកសិករ Khmer និងចិនទាំងឡាយមិនត្រឹមមានការមមាញឹកជាមួយស្រែចម្ការរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឆន្ទះក្នុងការឈានឡើងដើម្បីធ្វើមាននៅស្រុកកំណើតរបស់ខ្លួនទៀតផង។ ពួកគាត់សុទ្ធសឹងជាយុទ្ធជនដែលមិនគិតថាយប់ឬថ្ងៃ ខិតខំសិក្សាស្វែងយល់ដើម្បីបង្វែរាល់ភាពលំបាកក្លាយជាឱកាស និងបម្លែងអ្វីដែលមិនអាចឱ្យទៅជាអាច។

ភាពផ្លាស់ថ្មីនៅតំបន់ភូមិស្រុក

ផ្តើមពីខ្សែសង្វាក់សេដ្ឋកិច្ចដែលមិនសូវបានផល ការធើ្វដំណើរទៅមកជួបលំបាក រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងការស្របមតិរបស់បងប្អូនប្រជាជន បណ្តាភូមិស្រុកទាំងឡាយ ជាពិសេសតំបន់ដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ បច្ចុប្បន្នក៏មានការផ្លាស់ប្តូរគ្រប់វិស័យផងដែរ។

លើកកម្ពស់គុណភាពការងារនៅតំបន់ជនជាតិភាគតិច

ផ្តើមពីការផ្សព្វផ្សាយអនុវត្ត អនុគម្រោងទី៣ស្តីពីការអភិវឌ្ឍន៍បណ្តុះបណ្តាវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរបស់គម្រោងទី៥ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០២៥ (កម្មវិធី) ក៏បានរួមចំណែកក្នុងការជំនួយឧបត្ថម្ភពលករក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្ររស់នៅតាមតំបន់ជនជាតិភាគតិចឱ្យបានចូលជិតសេវាព័ត៌មានទីផ្សារសម្រាប់ពលករ ព្រមទាំងសេវាជំនួយឧបត្ថម្ភខាងការរុករក ផ្សារភ្ជាប់ជាមួយការងារធ្វើ និងជមនួយយុវជនតំបន់ជនជាតិភាគតិចក្នុងការស្វែងរកការងារធ្វើយ៉ាងសមស្របទៅតាមសមត្ថភាព និងគោលបំណងរបស់ខ្លួន។

ជីវភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិ Khmer

ប៉ុន្មានឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានយ៉ាងច្រើនគោលនយោបាយជំនួយឧបត្ថម្ភជាក់ស្តែង រួមជាមួយឆន្ទៈនៃការខិតខំឈានឡើងរបស់បងប្អូនប្រជាជន ទិដ្ឋភាពជនបទនៃតំបន់ជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានស្រស់។

តំបន់ជនបទរីកចម្រើន អាស្រ័យកម្មវិធីគោលដៅ

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយដ៏ធំមួយរបស់បក្ស និងរដ្ឋ សមស្របជាមួយស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងគោលបំណងប្រាថ្នារបស់បងប្អូនជនជាតិភាគតិច។ កម្មវិធីនេះបានរួមចំណែកសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនរួមជាតិ។

ឧបត្ថម្ភជាក់ស្តែង ជីវភាពផ្លាស់ថ្មី

នៅឃុំ Khánh Lâm ស្រុក U Minh អាស្រ័យការណែនាំយ៉ាងអស់ពីចិត្តរបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគ និងមានច្រើនគោលនយោបាយឧនត្ថម្ភជាក់ស្តែងដែលត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីនោះ មុខមាត់ជនបទក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម ជីវភាពបងប្អូនជនរួមជាតិ Khmer មានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារក្រក៏បានបន្ថយចុះ។

រួមគ្នាការពារបរិស្ថាន

ក្នុងស្ថានភាពនៃអាកាសធាតុប្រែប្រួលនិងបង្កភាពកក្វក់បរិស្ថានមួយថ្ងៃកាន់តែកើនឡើង លើភូមិសាស្ត្រខេត្តក៏មានយ៉ាងច្រើនទម្រង់ និងរបៀបធ្វើដ៏ពូកែៗក្នុងការការពារបរិស្ថាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងសកម្មពីសហគម ក្នុងនោះមានបងប្អូនជនរួមជាតិ Khmer បានរួមចំណែកកសាងបរិស្ថានរស់នៅប្រលបដោយភាពសុខសាន្តផងដែរ ។

តំបន់ជនរួមជាតិផ្លាស់ថ្មី

នៅភូមិលេខ៧ ឃុំ Tân Lộc Bắc ស្រុក Thới Bình ជាភូមិលំបាកពិសេស និងមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករទៀតផង។ ប៉ុន្មានឆ្នាំកន្លងមកនេះ សម្រស់ជនបទភូមិកាន់តែមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ដោយទទួលបានលទ្ធផលបែបនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជននៅទីនេះផងដែរ។

សហគ្រាស - ម៉ាក