ទូរស័ព្: 0274 383 347
សៅរ៍, 10-10-26 06:21:22

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

 ខ្សែផ្លូវភូមិ Trà Bang ១) ឃុំ Vĩnh Lợi ត្រូវបានកែលម្អយ៉ាងស្រស់ស្អាត។

ប៉ុន្មានឆ្នាំកន្លង ការចលនាកសាងជនបទថ្មីលើភូមិសាស្ត្រឃុំ Vĩnh Lợi សម្រេចបានលទ្ធផលយ៉ាងសកម្មជាច្រើន រួមចំណែកធ្វើឱ្យផ្លាស់ប្តូរមុខមាត់ជនបទ ជីវភាពរបស់ប្រជាជនក៏បានលើកកម្ពស់ជាបណ្តើរៗផងដែរ។ ទទួលបានលទ្ធផលនេះ ភូមិភាគបានយកចិត្តទុកដាក់ដល់ការងារឃោសនា ចលនា បង្កើតការឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាពរបស់កម្មាភិបាល សមាជិកបក្ស និងប្រជាជន។ ទន្ទឹមនឹងនោះ ឃុំក៏បានលើកកម្ពស់តួនាទី ការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល កម្មាភិបាល និយោជិត និងបណ្តាអង្គការនយោបាយ-សង្គម សហគ្រាស និងប្រជាជនក្នុងការអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។ អាស្រ័យហេតុនេះ ប្រភពធនធានជាច្រើនត្រូវបានកៀរគរ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព បង្កើតបានបរិយាកាសប្រឡងប្រណាំងយ៉ាងផុសផុល រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ឃុំ Vĩnh Lợi វិនិយោគតំបន់កីឡា កាយសម្ព័ន្ធ ឆ្លើយតបនឹងតម្រូវការកម្សាន្ត ហ្វឹកហាត់សុខភាពជូនប្រជាជន។

ផ្តើមពីការយល់ដឹង “ធ្វើដើម្បីខ្លួនទទួលផល” បានប្រែក្លាយគោលការណ៍របស់បក្សទៅជាសកម្មភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។ ប្រជាជនមិនត្រឹមតែជាមុខសញ្ញាទទួលផលប៉ុណ្ណោះទេ ថែមទាំងបានម្ចាស់ការចូលរួមកសាងជនបទថ្មី តាមរយៈសកម្មភាពជាក់ស្តែងជាច្រើន ដូចជា៖ កែលម្អផ្ទះសម្បែង ដាំផ្កាតាមដងផ្លូវ ថែរក្សាទេសភាពបរិស្ថានបៃតង - ស្អាត - ស្រស់បំព្រង។ លោក Lê Thành Nốp នៅភូមិ Xẻo Chích ឱ្យដឹង៖ «យើងខ្ញុំយល់ច្បាស់ពីគោលបំណងរបស់កម្មវិធី គឺដើម្បីជីវភាពរបស់ខ្លួនយើងផ្ទាល់ ហេតុនេះតែងតែចូលរួមយ៉ាងសកម្ម ចលនាបងប្អូនប្រជាជនរួមគ្នាអនុវត្តការងារណាដែលសមស្របតាមលក្ខណៈនៃគ្រួសារនីមួយៗ»។

ដោយផ្តោតលើទស្សនៈ “កសាងជនបទថ្មីមានចំណុចចាប់ផ្តើម តែគ្មានចំណុចបញ្ចប់” ក្រៅពីការរក្សាមាំ និងលើកកម្ពស់គុណភាពបណ្តាលក្ខណៈវិនិច្ឆ័យដែលសម្រេចបាន ឃុំ Vĩnh Lợi ថែមទាំងប្រមូលផ្តុំអនុវត្តបណ្តាដំណោះស្រាយអភិវឌ្ឍផលិតកម្ម លើកទឹកចិត្តបង្វែរទម្រង់សេដ្ឋកិច្ច អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស សំដៅលើកកម្ពស់ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជូនប្រជាជន។

ប្រជាជនឃុំ Vĩnh Lợi បង្កើនការបង្កបង្កើនផល លើកកម្ពស់ប្រាក់ចំណូល។

សមមិត្ត Trần Anh Thi លេខាគណៈកម្មាធិការបក្សឃុំ Vĩnh Lợi បានឱ្យដឹងថា៖ «បច្ចុប្បន្ន ឃុំសម្រេចបាន ៦/១០ បទដ្ឋាន។ ចំពោះ ៤ បទដ្ឋានដែលនៅសេសសល់ រួមមាន៖ គម្រោងផែនការ សេដ្ឋកិច្ចកសិកម្ម វប្បធម៌-សុខាភិបាល និងបរិស្ថាន គណៈប្រតិបត្តិបក្ខភាគឃុំបានចេញសេចក្តីសម្រេចចិត្តលើបធានបទជាក់ស្តែង ដឹកនាំបញ្ជាការយ៉ាងប្តូរផ្តាច់ សំដៅសម្រេចឱ្យបានទាំងស្រុងក្នុងឆ្នាំ ២០២៦»។

ជាមួយគោលដៅច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រួមនឹងការព្រួតដៃ ស្របចិត្តរបស់ប្រជាជន ឃុំ Vĩnh Lợi កំពុងឈានជំហានយ៉ាងរឹងមាំលើមាគ៌ាផ្លាស់ថ្មី។ ការសម្រេចបានគោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ មិនត្រឹមតែនាំមកនូវកិត្តិនាមមួយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺបង្កើតមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដើម្បីនាំមកនូវជីវភាពកាន់តែសម្បូរសប្បាយ រីករាយជូនប្រជាជននៅភូមិភាគទៀតផង៕

Trung Kiên

 

Tags:

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

សហគ្រាស - ម៉ាក