ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 14:29:48

ភាពផ្លាស់ថ្មីនៅតំបន់ភូមិស្រុក

ផ្តើមពីខ្សែសង្វាក់សេដ្ឋកិច្ចដែលមិនសូវបានផល ការធើ្វដំណើរទៅមកជួបលំបាក រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងការស្របមតិរបស់បងប្អូនប្រជាជន បណ្តាភូមិស្រុកទាំងឡាយ ជាពិសេសតំបន់ដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ បច្ចុប្បន្នក៏មានការផ្លាស់ប្តូរគ្រប់វិស័យផងដែរ។

បងប្អូនជនរួមជាតិ Khmer ឃុំ Phước Long ថែទាំរបងផ្កា បង្កើតភាពស្រស់ស្អាតជូនភូមិស្រុក។

គិតមកទល់ពេលនេះ មាន១០០% តំបន់ប្រជុំជនដែលមានបងប្អូនេជនរួមជាតិ Khmer រស់នៅច្រើនកុះករ ពោលគឺសុទ្ធតែមានផ្លូវរថយន្តតភ្ជាប់ទៅដល់មណ្ឌលឃុំ។ ១០០% ឃុំ សង្កាត់សម្រេចបទដ្ឋានជាតិស្តីពីសុខាភិបាល អាគារវប្បធម៌ភូមិ ឆ្លើយតបតម្រូវការសកម្មភាពផ្នែកខាងស្មារតីជូនបងប្អូនជនរួមជាតិ។ល។ គុណភាពខាងចំណេះដឹងក៏មានការលើកកម្ពស់ មួយថ្ងៃកាន់តែមានច្រើនគំរូឆ្នើមក្នុងការរកស៊ី​ និងគ្រួសារសង្វាតរៀនសូត្រក្នុងជនរួមជាតិ Khmer។

លោក Thạch Mít (ឃុំ Hưng Hội) បានចែករំលែក៖ “ជីវភាពបងប្អូនខ្មែរមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ តាំងពីភូមិផងរបងជាមួយ រហូតដល់ខាងប្រព័ន្ធអាគ្គីសនីយ៍ ផ្លូវថ្នល់ តំណាក់សុខាភិបាលក៏ទទួលបានការវិនិយោគ កសាងយ៉ាងធំទូលាយស្អាតផងដែរ។ ការសិក្សារៀនសូត្ររបស់កូនក្មួយក៏បានល្អ។ អាស្រ័យដូច្នេះហើយទើបបងប្អូនប្រជាជនទាំងឡាយមានភាពសប្បាយរីករាយ និងជឿជាក់លើការដឹកនាំរបស់បក្ស និងរដ្ឋជានិច្ច”។

ទន្ទឹមនិងនោះ សកម្មភាពនៃការពិនិត្យថែទាំសុខមាលភាពជូនបងប្អូនជនរួមជាតិក៏បន្តយកចិត្តទុកដាក់អនុវត្តបានយ៉ាងល្អផងដែរ។ អត្តសញ្ញាណវប្បធម៌ប្រពៃណីក៏ត្រូវបានអភិរក្សយ៉ាងល្អប្រសើរផងដែរ។ ប្រព័ន្ធនយោបាយបានពង្រឹងគ្រប់ជ្រុងជ្រោយ។ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏បានលំនឹងល្អ។ សកម្មភាពកសាងបក្ស អង្គការមហាជន ព្រមទាំងការបណ្តុះបណ្តាលកម្មាភិបាលនៅតាមតំបន់ជនរួមជាតិ Khmer ក៏ទទួលបានការយកចិត្តទុកដាក់ ចំនួនបក្ខជនតែងកើនជារៀងរាល់ឆ្នាំ។ គ្រប់បណ្តាមូលដ្ឋានបក្ខ និងអង្គការចាត់តាំងនយោបាយក៏បានពង្រឹង បង្កើនទាំងគុណភាព និងស្ថិរភាព មួយថ្ងៃកាន់តែក្លាយជាស្នូលដ៏សំខាន់ក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។

លោក Huỳnh Thanh Hoà លេខាបក្សឃុំ Ninh Thạnh Lợi ឱ្យដឹង៖ ភូមិភាគតែងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ និងអនុវត្តល្អគោលនយោបាយនៅតាមតំបន់ជនជាតិភាគតិចដែលយោងតាមការវិនយោគ ព្រមទាំងអនុវត្តបណ្តាកម្មវិធី គម្រោងការឧបត្ថម្ភលើកកម្ពស់ជីវភាព ស្មារតី និងសម្ភារៈរបស់បងប្អូនប្រជាជន។ ចំពោះការងារកាត់បន្ថយក្រ ស្រុកតែងយកចិត្តទុកដាក់ដល់ការជំនួយឧបត្ថម្ភក្នុងការចូលជិតសារព័ត៌មាន និងប្រភពធនធាន កម្មវិធី គោលនយោបាយ​ និងសេវាសង្គម”។

ខណៈពេលដែលសេដ្ឋកិច្ចបានលំនឹង បងប្អូនជនរួមជាតិ Khmer ក៏ពង្រីកតួនាទី និងភារកិច្ច រួមជាមួយរដ្ឋអំណាចភូមិភាគអនុវត្តរាល់បណ្តាគោលដៅនៃកម្មវិធីដាក់ចេញ រួមចំណែកបង្កើតប្រភពធនធានជំរុញការអភិវឌ្ឍន៍សដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។ បញ្ជាក់ឱ្យឃើញថា នេះគឺជាសំណង់សម្រាប់បម្រើបងប្អូនប្រជាជន មានដូចជា៖ ការសាងស្ពាន ថ្នល់ សាលារៀន ប្រព័ន្ធអាគ្គីសនីយ៍... ខណៈពេលដែលរដ្ឋអំណាចភូមិភាគចេញគម្រោងការផ្សព្វផ្សាយ និងចលនាបងប្អូនប្រជាជនឱ្យចូលរួមក្រោមប្រធានបទ៖ “រដ្ឋ និងប្រជាជនរួមគ្នាធ្វើ” ទទួលបានការគាំទ្រយ៉ាងពេញទំហឹងអំពីបងប្អូនប្រជាជន។

មានយ៉ាងច្រើនគ្រួសារតែងម្ចាស់ការក្នុងការសម្អាតអនាម័យតាមផ្លូវថ្នល់ ឱ្យប្រើប្រាស់ភ្លើងអាគ្គីសនីយ៍ និងទឹកដោយមិនគិតប្រាក់សម្រាប់ដំណើរការសាងសង់។ អាស្រ័យហេតុនេះហើយ បណ្តាគម្រោងដែលបានជំរុញខ្លាំងខ្លាខាងល្បឿន សម្រេចមុនពេលកំណត់​ បម្រើសហគមន៍ ផ្តើមពីនោះរួមចំណែកធ្វើឱ្យផ្លាស់ប្តូរតំបន់ភូមិស្រុក។

ការសាងថ្នល់គមនាគមន៍ជនបទដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករនៃឃុំ Hoà Bình។

លោក Tăng Sân នៅឃុំ Ninh Thuận Lợi ចែករំលែក៖ ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋអំណាចភូមិភាគបានបើកកិច្ចប្រជុំស្តីពីការកសាងបណ្តាសំណង់សាធារណៈសម្រាប់បម្រើផលប្រយោជន៍រួមរបស់ភូមិស្រុក ទទួលបានការគាំទ្រយ៉ាងខ្ពស់ផងដែរ។

ទន្ទឹមនិងនោះ បងប្អូនជនរួមជាតិ Khmer ថែមទាំងម្ចាស់ការអភីវឌ្ឍន៍ដេ្ឋកិច្ចគ្រួសារ។ ផ្តើមពីបណ្តាប្រភពទុនអនុគ្រោះ ព្រមទាំងទទួលបានប្រភពទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច មាមីងបងប្អូនកសាងបណ្តាទម្រង់សេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព លើកកម្ពស់ប្រភពប្រាក់ចំណូល រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ប្រសិទ្ធភាព និងស្ថិរភាពទៀតផង។ ផ្តើមពីនោះ ក៏បង្កើនប្រភពកម្លាំងក្នុងការប្រឡងប្រណាំងពលកម្មផលិត និងកសាងជីវភាពវប្បធម៌...៕

 

Song Nguyên

Tags:

រំលេច

ភាគច្រើនអាន

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

សហគ្រាស - ម៉ាក