ទូរស័ព្: 0274 383 347
សៅរ៍, 16-8-25 23:10:22

លើកកម្ពស់គុណភាពការងារនៅតំបន់ជនជាតិភាគតិច

ផ្តើមពីការផ្សព្វផ្សាយអនុវត្ត អនុគម្រោងទី៣ស្តីពីការអភិវឌ្ឍន៍បណ្តុះបណ្តាវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរបស់គម្រោងទី៥ ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល ២០២១-២០២៥ (កម្មវិធី) ក៏បានរួមចំណែកក្នុងការជំនួយឧបត្ថម្ភពលករក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្ររស់នៅតាមតំបន់ជនជាតិភាគតិចឱ្យបានចូលជិតសេវាព័ត៌មានទីផ្សារសម្រាប់ពលករ ព្រមទាំងសេវាជំនួយឧបត្ថម្ភខាងការរុករក ផ្សារភ្ជាប់ជាមួយការងារធ្វើ និងជមនួយយុវជនតំបន់ជនជាតិភាគតិចក្នុងការស្វែងរកការងារធ្វើយ៉ាងសមស្របទៅតាមសមត្ថភាព និងគោលបំណងរបស់ខ្លួន។

រយៈពេលកន្លង អង្គភាពជាអ្នកទទួលខុសក្នុងការអនុវត្តអនុគម្រោងទី៣ បានសហការជាមួយសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈ Việt Nam - Hàn Quốc បើកជាច្រើនវគ្គបណ្តុះបណ្តាលសម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រដែលរស់នៅតាមតំបន់ជនជាតិភាគតិច។

លោក Đặng Trí Thủ នាយករងនៃមន្ទីរអប់រំ និងបណ្តុះបណ្តាល ឱ្យដឹង៖ អនុគម្រោងទី៣ត្រូវបានអនុវត្តជាមួយទិសដៅនៃការលើកកម្ពស់គុណភាព ប្រសិទ្ធភាពខាងការងារបណ្តុះបណ្តាលវិជ្ជាជវៈផ្សារភ្ជាប់ជាមួយការងារធ្វើដើម្បីបង្កើនប្រភពចំណូលជូនពលករ ឆ្លើយតបតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច រួមចំណែកក្នុងការបង្វែសេវាកម្មហេសដ្ឋរចនាសម្ព័ន្ធខាងវិស័យសេដ្ឋកិច្ច បម្រើបុព្វហេតុឧស្សាហូបនីយកម្ម និងនវូបនីយកម្មកសិកម្ម និងជនបទលើភូមិសាស្ត្រខេត្ត។ អនុគម្រោងទី៣បានធ្វើការចែកចាយ និងប្រើប្រាស់ប្រភពទុននៃកម្មវិធី​និងបណ្តាប្រភពទុនរួមបញ្ចូលអនុវត្តកម្មវិធីលើភូមិសាស្ត្រខេត្តស្តីពីមូលដ្ឋានសមប្រាកបជាមួយភូមិសាស្ត្រដែលអាស្រ័យផលគោលនយោបាយតាមការកំណត់ និងគម្រោងការអនុវត្តរបស់ភូមិភាគដែលស្ថិតក្រោមការវិនិយោគរបស់កម្មវិធី។

យោងតាមគម្រោងការដើមទុនរបស់កម្មវិធីក៏ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តសម្រេចចិត្តធ្វើការបែងចែកអនុវត្តអនុគម្រោងទី៣តំណាក់កាល ២០២១-២០២៥មានជាង៥,៨ពាន់លានដុង។ គិតមកទល់ពេលនេះ សរុបថវិកាដែលបានផ្តល់ជូនរួមមានជាង៥,៨ពាន់លានដុង ដែលបានអនុវត្តដោះស្រាយថវិកាជាង៤,៥ពាន់លានដុង។ យោងតាមនោះ ផ្នែកសមត្ថកិច្ចក៏រៀបចំបើកវគ្គបណ្តុះបណ្តាលខាងវិជ្ជាជីវៈបានចំនួន ១៨ លើកសម្រាប់ពលករនៅតាមតំបន់ជនបទដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។ សហការជាមួយ ៣ សាលាអនុមហាវិទ្យាល័យលើភូមិសាស្ត្រខេត្តដើម្បីអនុវត្តភារកិច្ចឌីជីថលដោយមាន ៥ ប្រធានបទ និងយកលំនាំ កសាង និងប្រកាសឱ្យប្រើចំនួន៤កម្មវិធីបណ្តុះបណ្តាលប្រជាបញ្ញារយៈពេលក្រោម ៣ខែ សម្រាប់សាលាអនុមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ Việt Nam -​ Hàn Quốc Cà Mau ព្រមទាំងអនុមហាវិទ្យាល័យសហគមន៍ Cà Mau។

បណ្តាថ្នាក់បង្រៀនរបរវិជ្ជាជីវៈជូនពលករនៅជនបទ ជាពិសេសពលករនារីមានមុខរបរការងារធ្វើនឹងនរល្អ។

ក្រៅពីនោះ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អង្គភាពម្ចាស់ការអនុវត្តអនុគម្រោងទី៣ថែមទាំងបានចាត់តាំងវគ្គបណ្តុះបណ្តាល បំប៉នចំណេះដឹងស្តីពីការធានាគុណភាព និងចំណេះដឹងខាងការផ្លាស់ប្តូរឌីជីថលជូនកងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងរបស់បណ្តាសាលាអនុមហាវិទ្យាល័យលើភូមិសាស្ត្រខេត្ត។ បើកថ្នាក់ហ្វឹកហ្វឺន បំប៉ន និងលើកកម្ពស់សមត្ថភាពជូនកម្មាភិបាលដែលបម្រើខាងការងារជនជាតិ ពិគ្រោះណែនាំអំពីការបង្កើតអាជីព រៀនរបរវិជ្ជាជីវៈ និងបុគ្គលិកផ្សព្វផ្សាយនៅតាមមូលដ្ឋាន ពិគ្រោះយោបល់​ បកស្រាយក្រោបប្រធានបទស្តីពីការផ្តើមបង្កើតអាជីព ការងារធ្វើ និងបណ្តាសេវាកម្មជំនួយឧបត្ថម្ភខាងការងារធ្វើ ព្រមទាំងទៅធ្វើការនៅបរទេសសម្រាប់បណ្តាភូមិ និងឃុំទាំងឡាយដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។

លោក Đặng Trí Thủ បានអះអាងថា៖ “ការអនុវត្តអនុគម្រោងទី៣ ក៏បានរួមចំណែកក្នុងការលើកម្ពស់គុណភាពនៃប្រភពធនធានមនុស្សផងដែរ។ ជំនួយឧបត្ថម្ភពលករដែលជាជនជាតិភាគតិចបានចូលជិតជាមួយសារព័ត៌មានអំពីទីផ្សារការងារ ព្រមទាំងសេវាកម្មឧបត្ថម្ភស្វែករកការងារធ្វើ ក្តីបំណងប្រាថ្នា ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ខ្លួន និងសង្គមគ្រួសារ។ តាមរយៈនោះ ក៏បានរួមចំណែកជំរុញការផ្លាស់ប្ដូររចនាសម្ព័ន្ធការងារ និងសេដ្ឋកិច្ច ដោះស្រាយបញ្ហាការងារធ្វើ និងបង្កើនប្រភពចំណូលសម្រាប់ពលករ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនរួមជាតិភាគតិចផងដែរ”។

ក្រៅពីបណ្តាថ្នាក់កាត់ដេរ អនុគម្រោងទី៣ថែមទាំងចាត់តាំងបើកវគ្គបណ្តុះបណ្តាលជាច្រើន និងបង្រៀនវិជ្ជាជីវៈផ្នែកខាងបសុពេទ្យទៀតផង។

ក្នុងឆ្នាំ២០២៥ នេះ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Cà Mau នឹងបន្តជំនួយឧបត្ថម្ភការបណ្តុះបណ្តាលចំណេះដឹងកម្រិតបឋម ព្រមទាំងបណ្តុះបណ្តាលក្រោម រយៈពេល ៣ខែ សម្រាប់ពលករក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រដែលរស់នៅតាមតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ ចាត់តាំងបើកវគ្គបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពជូនកម្មាភិបាលគ្រូបង្រៀន និងកម្មាភិបាលអ្នកគ្រប់គ្រង ព្រមទាំងគ្រូបង្រៀនរបរនៅតាមមូលដ្ឋានអប់រំវិជ្ជាជីវៈលើភូមិសាស្ត្រខេត្ត។  រៀបចំចាត់តាំងទិវាពិគ្រោះយោបល់ណែនាំការបង្កើតអាជីពនៅតាមបណ្តាសាលាអនុវិទ្យាល័យ​ និងវិទ្យាល័យលើភូមិសាស្ត្រខេត្ត (ក្នុងនោះអាទិភាពចំពោះសាលាទាំងឡាយដែលមានសិស្សនិស្សិតជាជនជាតិភាគតិចច្រើន ឬក៏សិស្សជាជនជាតិ Kinh ក្រីក្រ និងជាគ្រួសារប្រកៀកបន្ទាត់ក្រជាដើមដែលរស់នៅតាមតំបន់ជនជាតិភាគតិច៕

 

Quỳnh Anh

Tags:

គិតគូរសព្វគ្រប់បែបយ៉ាង ដើម្បីស្តារជីវភាពរស់នៅជូនជនរួមជាតិ

នៅតាមបណ្តាអនុសង្កាត់ និងភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត ក្តីសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់ខណៈពេលដែលសម្រស់ជនបទប្រែថ្មី ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែធូរធា គ្រួសារក្រីក្រក៏បន្ថយចុះ។ លទ្ធផលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការផ្លាស់ប្តូរនៃបណ្តាកម្មវិធី គោលនយោបាយយកចិត្ត ជំនួយឧបត្ថម្ភរបស់បក្សនិងរដ្ឋសម្រាប់បងប្អូនជនរួមជាតិភាគតិច។

ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់គ្រប់វិស័យ

ប៉ុន្មានឆ្នាំកន្លង នៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មានដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ពូជឈើដាំ សត្វចិញ្ចឹម ដោះស្រាយការងារធ្វើ ដើមទុនផលិត...ក៏បានជួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតក្រ លំនឹងជីវភាព។ តួយ៉ាងដូចជានៅឃុំ Trần Văn Thời ជាដើម។

ជីវភាពផ្លាស់ថ្មីលើទឹកដីស្រុកកំណើត

ក្រោមពន្លឺព្រះអាទិត្យចែងចាំងរស្មីនៃខេត្ត Cà Mau បណ្តាកសិករ Khmer និងចិនទាំងឡាយមិនត្រឹមមានការមមាញឹកជាមួយស្រែចម្ការរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឆន្ទះក្នុងការឈានឡើងដើម្បីធ្វើមាននៅស្រុកកំណើតរបស់ខ្លួនទៀតផង។ ពួកគាត់សុទ្ធសឹងជាយុទ្ធជនដែលមិនគិតថាយប់ឬថ្ងៃ ខិតខំសិក្សាស្វែងយល់ដើម្បីបង្វែរាល់ភាពលំបាកក្លាយជាឱកាស និងបម្លែងអ្វីដែលមិនអាចឱ្យទៅជាអាច។

ភាពផ្លាស់ថ្មីនៅតំបន់ភូមិស្រុក

ផ្តើមពីខ្សែសង្វាក់សេដ្ឋកិច្ចដែលមិនសូវបានផល ការធើ្វដំណើរទៅមកជួបលំបាក រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងការស្របមតិរបស់បងប្អូនប្រជាជន បណ្តាភូមិស្រុកទាំងឡាយ ជាពិសេសតំបន់ដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ បច្ចុប្បន្នក៏មានការផ្លាស់ប្តូរគ្រប់វិស័យផងដែរ។

លើកកម្ពស់គុណភាពការងារនៅតំបន់ជនជាតិភាគតិច

ផ្តើមពីការផ្សព្វផ្សាយអនុវត្ត អនុគម្រោងទី៣ស្តីពីការអភិវឌ្ឍន៍បណ្តុះបណ្តាវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរបស់គម្រោងទី៥ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០២៥ (កម្មវិធី) ក៏បានរួមចំណែកក្នុងការជំនួយឧបត្ថម្ភពលករក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្ររស់នៅតាមតំបន់ជនជាតិភាគតិចឱ្យបានចូលជិតសេវាព័ត៌មានទីផ្សារសម្រាប់ពលករ ព្រមទាំងសេវាជំនួយឧបត្ថម្ភខាងការរុករក ផ្សារភ្ជាប់ជាមួយការងារធ្វើ និងជមនួយយុវជនតំបន់ជនជាតិភាគតិចក្នុងការស្វែងរកការងារធ្វើយ៉ាងសមស្របទៅតាមសមត្ថភាព និងគោលបំណងរបស់ខ្លួន។

ជីវភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិ Khmer

ប៉ុន្មានឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានយ៉ាងច្រើនគោលនយោបាយជំនួយឧបត្ថម្ភជាក់ស្តែង រួមជាមួយឆន្ទៈនៃការខិតខំឈានឡើងរបស់បងប្អូនប្រជាជន ទិដ្ឋភាពជនបទនៃតំបន់ជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានស្រស់។

តំបន់ជនបទរីកចម្រើន អាស្រ័យកម្មវិធីគោលដៅ

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយដ៏ធំមួយរបស់បក្ស និងរដ្ឋ សមស្របជាមួយស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងគោលបំណងប្រាថ្នារបស់បងប្អូនជនជាតិភាគតិច។ កម្មវិធីនេះបានរួមចំណែកសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនរួមជាតិ។

ឧបត្ថម្ភជាក់ស្តែង ជីវភាពផ្លាស់ថ្មី

នៅឃុំ Khánh Lâm ស្រុក U Minh អាស្រ័យការណែនាំយ៉ាងអស់ពីចិត្តរបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគ និងមានច្រើនគោលនយោបាយឧនត្ថម្ភជាក់ស្តែងដែលត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីនោះ មុខមាត់ជនបទក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម ជីវភាពបងប្អូនជនរួមជាតិ Khmer មានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារក្រក៏បានបន្ថយចុះ។

រួមគ្នាការពារបរិស្ថាន

ក្នុងស្ថានភាពនៃអាកាសធាតុប្រែប្រួលនិងបង្កភាពកក្វក់បរិស្ថានមួយថ្ងៃកាន់តែកើនឡើង លើភូមិសាស្ត្រខេត្តក៏មានយ៉ាងច្រើនទម្រង់ និងរបៀបធ្វើដ៏ពូកែៗក្នុងការការពារបរិស្ថាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងសកម្មពីសហគម ក្នុងនោះមានបងប្អូនជនរួមជាតិ Khmer បានរួមចំណែកកសាងបរិស្ថានរស់នៅប្រលបដោយភាពសុខសាន្តផងដែរ ។

តំបន់ជនរួមជាតិផ្លាស់ថ្មី

នៅភូមិលេខ៧ ឃុំ Tân Lộc Bắc ស្រុក Thới Bình ជាភូមិលំបាកពិសេស និងមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករទៀតផង។ ប៉ុន្មានឆ្នាំកន្លងមកនេះ សម្រស់ជនបទភូមិកាន់តែមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ដោយទទួលបានលទ្ធផលបែបនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជននៅទីនេះផងដែរ។

សហគ្រាស - ម៉ាក