នៅតាមបណ្តាអនុសង្កាត់ និងភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត ក្តីសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់ខណៈពេលដែលសម្រស់ជនបទប្រែថ្មី ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែធូរធា គ្រួសារក្រីក្រក៏បន្ថយចុះ។ លទ្ធផលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការផ្លាស់ប្តូរនៃបណ្តាកម្មវិធី គោលនយោបាយយកចិត្ត ជំនួយឧបត្ថម្ភរបស់បក្សនិងរដ្ឋសម្រាប់បងប្អូនជនរួមជាតិភាគតិច។
រដ្ឋអំណាចភូមិភាគអញ្ជើញទៅសួរសុខទុក្ខ និងពិនិត្យល្បឿននៃការជួសជុលផ្ទះរបស់អ្នកមីង Thạch Thị។
ធ្វើដំណើរតាមក្រុមការងារនៃរដ្ឋអំណាចភូមិភាគ យើងខ្ញុំបានទៅដល់គ្រួសារអ្នកមីង Thạch Thị Sol ជាគ្រួសារ Khmer ក្រីក្រនៅអនុសង្កាត់លេខ៥ សង្កាត់ Giá Rai។ ពីចម្ងាយក៏បានឃើញអ្នកមីង Sol រីករាយទទួលយើងខ្ញុំយ៉ាងរាក់ទាក់ផងដែរ។ អ្នកមីងបានចែករំលែកថា៖ “ប្រហែលជាប៉ុន្មានថ្ងៃទៀត ផ្ទះរបស់ខ្ញុំនឹងសង់បានសម្រេច។ គ្រួសារខ្ញុំអស់ខ្លាចព្យុះភ្លៀង និងលិចលង់ដូចកាលពីមុនទៀតហើយ”។
ផ្ទះដ៏តូចរបស់អ្នកមីង Sol កាលពីមុនមានការទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ខ្វះសុវត្ថិភាព ជាពិសេសរដូវព្យុះភ្លៀង។ យោងតាមការពិនិត្យជាក់ស្តែង រដ្ឋអំណាចភូមិភាគក៏បានជំនួយឧបត្ថម្ភគ្រួសារខ្ញុំដោយទឹកប្រាក់៣០លានដុងអំពីកម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” សម្រាប់កែជួសជុលផ្ទះឡើងវិញ។
អ្នកមីង Sol បានឱ្យដឹងបន្ថែមទៀតថា៖ ជារៀងរាល់ថ្ងៃ ខ្ញុំដើរលក់ឆ្នោតបានប្រមាណ១០០សន្លឹក អាចរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបាន។ មានផ្ទះថ្មីដ៏រឹងមាំពេញដោយក្តីសង្ឃឹមរបស់គ្រួសារ ដែលមិនហានគិតថានឹងអាចធ្វើបាននោះទេ។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ទើបក្តីស្រមៃរបស់គ្រួសារខ្ញុំបានក្លាយជាការពិត។ ខ្ញុំពិតជាដឹងគុណបក្សនិងរដ្ឋខ្លាំងណាស់ ហើយខ្ញុំនឹងខិតខំពលកម្មផលិតដើម្បីលំនឹងជីវភាព ឈានឡើងរួចចាកក្រ។
អាស្រ័យមានកូនទៅធ្វើការនៅប្រទេសជប៉ុន (Nhật Bản) ទើបគ្រួសារលោក Trần Long មួយថ្ងៃកាន់តែមានជីវភាពធូរធាប្រសើរឡើង។
យោងតាមប្រសាសន៍របស់លោក Thạch Giang អនុលេខាសាខាបក្ស និងជាប្រធានអនុសង្កាត់លេខ៥៖ បច្ចុប្បន្ន ទូទាំងអនុសង្កាត់មាន ១២៥ គ្រួសារ Khmer។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែផ្លាស់ប្តូរ។ ដែលបញ្ជាក់យ៉ាងច្បាស់នោះគឺការកាត់បន្ថយក្រួសារក្របានយ៉ាងឆាប់រហ័ស។ ឆ្នាំ២០២៤ អនុសង្កាត់មាន ១៦ គ្រួសារ និង២៧ គ្រួសារប្រកៀកបន្ទាត់ក្រ គិតមកទល់ពេលនេះ ក៏បន្ថយចុះនូវត្រឹម៥គ្រួសារក្រ និង១១ គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។
មិនត្រឹមតែជំនួយឧបត្ថម្ភផ្ទះ បណ្តាកម្មវិធីគិតគូរពីជីវភាពរស់នៅ និងបណ្តុះបណ្តាលរបរវិជ្ជាជីវៈ ការបង្កើតមុខរបរការងារធ្វើក៏ផ្តល់ឱកាសសម្រាប់បងប្អូន Khmer ផ្លាស់ប្តូរជីវភាពផងដែរ។ តួយ៉ាងដូចជាគ្រួសារលោក Trần Long (នៅភូមិ Đay Tà Ni ឃុំ Hưng Hội) ជាដើម។ អាស្រ័យកម្មវិធីឧបត្ថម្ភបញ្ជូនពលករឱ្យទៅធ្វើការនៅបរទេសតាមកិច្ចសហការ កូនរបស់លោកឡុង បានទៅធ្វើការនៅប្រទេសជប៉ុន (Nhật Bản) រៀងរាល់ខែផ្ញើប្រាក់ជូនគ្រួសារចំនួន ៤០ លានដុងជាប្រចាំ។ “ចាប់តាំងពីកូនរបស់លោកទៅធ្វើការនៅប្រទេសជប៉ុន (Nhật Bản) គ្រួសារខ្ញុំក៏មិនសូវជួបលំបាកដូចមុនទៀតដែរ ព្រមទាំងមានលក្ខណៈអាចកែជួសជុលផ្ទះ និងទិញដីស្រែបន្ថែមសម្រាប់ផលិតទៀតផង” លោក Long រីករាយ ឱ្យដឹងដូច្នេះ។
ដោយទទួលបានការជំនួយឧបត្ថម្ភប្រកបរបររកស៊ី បងប្អូនជនរួមជាតិ Khmer ឃុំ Hưng Hội ក៏លំនឹងជីវភាពផងដែរ។
បណ្តាលទ្ធផលយ៉ាងសកម្មក្នុងការរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក៏បញ្ជាក់ច្បាស់ពីប្រសិទ្ធភាពនៃបណ្តាកម្មវិធីគោលនយេាបាយជនជាតិ និងកម្មវិធីសន្តិសុខសង្គមដែលត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ត្រឹមត្រូវជាមួយរាល់មុខសញ្ញានីមួយៗផងដែរ។ មិនត្រឹមរួមចំណែកលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនប្រជាជននោះទេ ថែមទាំងបង្កើតទំនុកចិត្ត និងប្រភពធនធានសម្រាប់ជនរួមជាតិ Khmer ទាំងឡាយលើភូមិសាស្ត្រខេត្ត Cà Mau ខិតខំឈានឡើងរួចចាកក្រ ព្រួតដៃគ្នាកសាងស្រុកទេសមួយថ្ងៃកាន់តែរីកចម្រើនឆ្ពោះទៅមុខ៕
Hoàng Lam