ប៉ុន្មានឆ្នាំកន្លង នៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មានដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ពូជឈើដាំ សត្វចិញ្ចឹម និងដោះស្រាយការងារធ្វើ ដើមទុនផលិត...ក៏បានជួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតក្រ លំនឹងជីវភាព។ តួយ៉ាងដូចជានៅឃុំ Trần Văn Thời ជាដើម។
គ្រួសារបង Thạch Mít ត្រូវបានរដ្ឋជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ និងដើមទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ជីវភាពគ្រួសារបានលំនឹងអាស្រ័យការអនុវត្តមានប្រសិទ្ធភាពទម្រង់ដាំបន្លែ និងឈើហូបផ្លែ ព្រមទាំងចិញ្ចឹមត្រីទឹកសាប។
ឃុំ Trần Văn Thời មាន ២៧៣ គ្រួសារជនជាតិ Khmer រស់នៅរាយប៉ាយតាមភូមិភាគ ប្រមូលផ្តុំនៅតាមបណ្តាភូមិដូចជា៖ Kinh Chùa, Tân Lợi, Rạch Ruộng B, អនុសង្កាត់លេខ៤... ជាមួយការផ្សព្វផ្សាយអនុវត្តបានយ៉ាងល្អគ្រប់គ្រាន់អំពីគោលនយោបាយនៃការវិនិយោគ និងគិតគូរជីវភាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិចរបស់បក្ស និងរដ្ឋ គួបផ្សំជាមួយបណ្តាកម្មវិធី គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បងប្អូនជនរួមជាតិ Khmer មានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ច សន្សឹមៗផ្លាស់ប្តូរទម្លាប់ផលិតចាស់កម្រិល បែរមកអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត។ ផ្តើមពីនោះ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនមួយថ្ងៃកាន់តែមានការលើកម្ពស់។
គ្រួសារបង Thạch Mít នៅអនុសង្កាត់លេខ៤ ជាគ្រួសារក្រ។ ដោយបានរដ្ឋជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ និងពូជឈើដាំ សត្វចិញ្ចឹម ព្រមទាំងបុលទុនសម្រាប់ពង្រីកសេដ្ឋកិច្ចពីកម្មវិធីគោលដៅជាតិ បងបានអនុវត្តទម្រង់ចិញ្ចឹមសត្វ ដាំបន្លែ ជីវភាពបានលំនឹង និងរកបានប្រាក់ចំណូលក្នុងមួយឆ្នាំជាង ១០០ លាន ដុងទៀតផង។
សម្រស់ដងផ្លូវជនបទនៅអនុសង្កាត់លេខ៤ ដែលជាតំបន់ជួបលំបាកពិសេសទទួលបានការវិនិយោគពីប្រភពទុននៃកម្មវិធីគោលដៅជាតិ។
ដូចគ្នានេះដែរ គ្រួសារបង Sơn Hoàng Anh ជាអ្នករស់នៅភូមិរួមគ្នាក៏ត្រូវបានរដ្ឋជំនួយឧបត្ថម្ភផ្ទះ និងបុលប្រាក់។ បងក៏បានវិនិយោគចូលក្នុងការផលិត បងតែងខិតខំព្យាយាមផលិត ដូច្នេះហើយទើបជីវភាពគ្រួសារបងបានលំនឹង។
ក្រៅពីនោះថែមទាំងមានជាច្រើនគ្រួសារដទៃទៀតទទួលបានការយកចិត្តទុកដាក់ ព្រមទាំងបានអាស្រ័យផលគ្រប់គ្រាន់រាល់បណ្តាគោលនយោបាយទៀង ផង ដូចជាគ្រួសារបង Thạch Hải នៅអនុសង្កាត់លេខ៣ និងគ្រួសារបងស្រី Hồ Thuý Lượng នៅភូមិ Rạch Ruộng B គ្រួសារបង Sơn Hoàng Minh នៅភូមិ Kinh Ngang...។
បង Sơn Hoàng Anh កំពុងថែទាំដំណាំរដូវថ្មីរបស់ខ្លួន។
សេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍន៍ មុខមាត់ជនបទនៃតំបន់ជនរួមជាតិក៏មានភាពផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ ក្នុងចំណោមគ្រួសារ Khmer ទាំងឡាយក្នុង ឃុំ សព្វថ្ងៃនៅត្រឹម ៩ គ្រួសារក្រ និង ១០ គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ ចំណែកនៅសល់គឺសុទ្ធសឹងជាគ្រួសារធូរធា។
“ទន្ទឹមនិងនោះ នាឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិ Khmer ដូចជា៖ បុណ្យភ្ជុំបិណ្ឌ (សែនដូនតា) ចូលឆ្នាំថ្មី។ល។ គ្រប់បណ្តាគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគតែងយកចិត្តទុកដាក់ និងអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយជាប្រចាំ។ ស្របឱកាសនោះ ក៏បង្កលក្ខណៈសម្រាប់បងប្អូនជនរួមជាតិអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ” អ្នកស្រី Đinh Thanh Thoa ប្រធានការិយាល័យវប្បធម៌-សង្គម បានឱ្យដឹងដូច្នេះ។
កម្មាភិបាលភូមិភាគអញ្ជើញទៅសាកសួរសុកទុក្ខគ្រួសារបងស្រី Hồ Thuý Lượng ដែលជាគ្រួសារធ្វើមានផ្តើមពីរបរចងអំបោស ប្រមូលទិញត្រីជាវត្ថុធាតុដើម និងដាំបន្លែ...។
ជីវិតសម្ភារៈ និងស្មារតីតែងមានការផ្លាស់ប្តូរមិនឈប់ឈរ បងប្អូនជនរួមជាតិមួយថ្ងៃកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស និងរដ្ឋ រស់នៅសាមគ្គីរវាងបណ្តាជនជាតិជាបងប្អូន ចូលរួមប្រឡងប្រណាំងពលកម្មផលិត ព្រួតដៃដើម្បីការអភិវឌ្ឍន៍របស់ឃុំ៕
Lâm Đươl