ទូរស័ព្: 0274 383 347
សៅរ៍, 16-8-25 23:08:21

ជីវភាពផ្លាស់ថ្មីលើទឹកដីស្រុកកំណើត

ក្រោមពន្លឺព្រះអាទិត្យចែងចាំងរស្មីនៃខេត្ត Cà Mau បណ្តាកសិករ Khmer និង Hoa ទាំងឡាយមិនត្រឹមមានការមមាញឹកជាមួយស្រែចម្ការរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឆន្ទះក្នុងការឈានឡើងដើម្បីធ្វើមាននៅស្រុកកំណើតរបស់ខ្លួនទៀតផង។ ពួកគាត់សុទ្ធសឹងជាយុទ្ធជនដែលមិនគិតថាយប់ឬថ្ងៃ ខិតខំសិក្សាស្វែងយល់ដើម្បីបង្វែរាល់ភាពលំបាកក្លាយជាឱកាស និងបង្វែអ្វីដែលមិនអាចឱ្យទៅជាអាច។

លើកកម្ពស់គុណភាពគ្រាប់ស្រូវ លំនឹងជីវភាព

លោក Lý Huỳnh Khương ថែទាំស្រូវរដូវទី១ ឆ្នាំ២០២៦។

ខ្ញុំបានជួបលោក Lý Huỳnh Khương នៅភូមិលេខ៧ ឃុំ Tân Lộc អនុប្រធានគណៈកម្មការវត្តវង្សស្រង់ ក្របីឃ្លៀច ក្នុងខណៈដែលលោកកំពុងចែករំលែកបទពិសោធអំពីការការពារជំងឺស្រូវដល់កសិករវ័យក្មេងក្នុងភូមិ។ គ្រួសារលោកកំពុងផលិតពូជស្រូវក្រអូប៨សម្រប់ឱ្យរដូវដើមនៃឆ្នាំ២០២៥។ រដូវស្រូវនេះនូវត្រឹមប្រហែល១ខែទៀតនឹងប្រមូលផល ដោយសង្ឃឹមថានននឹងបានផល ព្រមទាំងលក់បានតម្លៃខ្ពស់។ កសិករវ័យ ៦២ ឆ្នាំរូបនេះបានចែករំលែកថា៖​ ឆ្នាំកន្លងហើយ រដូវសាបព្រោះលើផ្ទៃដីគោក សម្រេចបរិមាណផល៤០ថាំង/កុង។ ឈានចូលរដូវទី២ បរិមាណផលត្រូវថយចុះដោយសារខ្វះប្រភពទឹក ទទួលបានត្រឹម ៣០ ថាំងស្រូវ/កុងប៉ុណ្ណោះ។ អាស្រ័យរដូវស្រូវបានផលជាបន្តបន្ទាប់ទើបជីវភាពគ្រួសារកសិករ Khmer រូបនេះមានការលើកកម្ពស់។

ខណៈដែលបានចេញរស់នៅដោយឡែក ឪពុកម៉ែបានចែកដីស្រែឱ្យចំនួន៩កុង គិតមកទល់ពេលនេះក៏ទិញបន្ថែមបាន៥កុងទៀតដែរ។ កាលពី៦ឆ្នាំមុន ផ្ទះថ្មដ៏ធំស្កឹមស្កៃដែលទើបសង់រួចដោយសរុបទឹកប្រាក់៤០០លានដុង។ មិនតែប៉ុណ្ណោះ កូនទាំង៣នាក់របស់លោកសុទ្ធតែបានសិក្សារៀនសូត្រល្អត្រឹមត្រូវ ក្នុងនោះកូនស្រីច្បងក៏បញ្ចប់មហាវិទ្យាល័យផ្នែកខាងអក្សរសាស្ត្រប៉ុន្មានឆ្នាំមកហើយ។

បង្វែដីចម្ការឱ្យក្លាយទៅជា “មាស”

បងស្រី Sơn Thị Hồng Sen ជាមួយផលិតផលត្របែកដែលសម្រេចកម្រិតស្តង់ដារ OCOP របស់ខ្លួន។

នៅភូមិ Cái Giá ឃុំ Hưng Hội រូបភាពបងស្រី​ Sơn Thị Hồng Sen រីករាយជាមួយចម្ការត្របែកដែលកំពុងផ្តល់ផ្លែក្លាយជានិម្មិតរូបសម្រាប់ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋ។ បងស្រីបានកែច្នៃផ្ទៃដីដែលផលិតមិនសូវបានផលបែរទៅដាំចម្ការត្របែកទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះបងស្រី Hồng Sen ថែមទាំងជាអ្នកឈានមុខក្នុងការអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត ដំឡើងប្រព័ន្ធស្រោចទឹកស្វ័យប្រវត្តិដោយទូរសព្ទឆ្លាតវៃ ជួយប្រឹតសំចៃពេលវេលា និងកម្លាំងពលកម្មសម្រាប់ក្នុងការថែទាំទៀតផង។

ផ្លែត្របែកធំមូលល្អស្អាតនិងមានរសជាតិផ្អែមដែលត្រូវបានថែទាំយ៉ាងត្រឹមត្រូវតាមការណែនាំជាលទ្ធផលនៃការប្តេជ្ញាចិត្តមិនថាយប់ឬថ្ងៃសម្រាប់បងស្រី។ បងស្រី Hồng Sen ចែករំលែក៖ “ខ្ញុំរៀនបទពិសោធខាងដាំត្របែកដែលខ្លួនបានចូលរួមថ្នាក់ហ្វឹកហ្វឺន រួចយកមកអនុវត្តនៅលើផ្ទៃដីរបស់ខ្លួន។ ផ្តើមពីផ្លែត្របែកដែលខ្លួនបានថែទាំយ៉ាងល្អិតល្អន់ ហើយផ្តល់ផលធានាគុណភាពខ្ពស់ទៀតផង”។​ ឆ្នាំ២០១៩​ ចម្ការត្របែករបស់បងស្រី Hồng Sen ក៏សម្រេចស្តង់ដារ OCOP បញ្ជាក់បាននូវតម្លៃពាណិជ្ជសញ្ញា និងគុណភាពសម្រាប់ផលិតផលទៀតផង។

នៅសង្កាត់ Hiệp Thành លោក Lý Tỷ (ជនជាតិ Hoa) ល្បីឈ្មោះដោយមានចម្ការមៀនដែលផ្តល់ផ្លែជាសន្ធឹកសន្ធប់ ព្រមទាំងផ្តល់ប្រភពចំណូលនឹងនរអស់រយៈកាល ១៨ ឆ្នាំមកហើយ។ លោកទីជាអ្នកមានស្នាដៃដ៏ប៉ិនប្រសព្វ បានធ្វើឱ្យមានការផ្លាស់ប្តូររដូវកាលមិនសមស្រប់ក្លាយជារដូវប្រមូលផល។ លោក Tỷ បានចែករំលែកអំពីបទពិសោធ៖ “ត្រូវដឹងថាគួរធ្វើបែបណាក្នុងការថែទាំ កាត់លម្អ ដាក់ជី ស្រោចទឹកតាមពេលកំណត់ និងគ្រប់គ្រាន់។ សំខាន់គឺត្រូវបង្កលក្ខណៈល្អបំផុតសម្រាប់ដើមមៀនបានលូតលាស់ល្អ”។

លោក Lý Tỷ ជាមួយចម្ការមៀនដែលផ្តល់ផ្លែយ៉ាងសន្ធឹកសន្ធប់។

ប្រវត្តិរបស់លោក Khương និងបងស្រី Hồng Sen ព្រមទាំងលោក Tỷ ផងដែរ បានបញ្ជាក់ខាងស្មារតីរស់នៅយ៉ាងរស់រវើកដែលស្រីពីការសិក្សារៀនសូត្រ ច្នៃប្រតិដ្ឋ ព្រមទាំងឆន្ទៈឈានឡើងរបស់បងប្អូនប្រជាជន Cà Mau។ លោក Nguyễn Hoàng Thoại ប្រធានសមាគមកសិករខេត្ត Cà Mau មានមោទនភាពថា៖ “កសិករខេត្ត Cà Mau មិនត្រឹមឧស្សាហ៍ខិតខំធ្វើការប៉ុណ្ណោះទេ ថែមទាំងពេញដោយឆន្ទៈក្នុងការឈានឡើងទៀតផង។ ពួកគាត់បានសរសេរអំពីរឿងរ៉ាវនៃជីវិតដែលទទួលជោគជ័យ បង្វែក្តីលំបាកឱ្យក្លាយជាឱកាស ព្រមទាំងអ្វីដែលមិនអាចឱ្យក្លាយជាអាច និងក្លាយជាប្រភពនៃការជំរុញទឹកចិត្តយ៉ាងធំសម្រាប់ការអភិវឌ្ឍន៍ខាងវិស័យកសិកម្មចីរភាពរបស់ភូមិភាគទៀតផង”៕

 

Nguyễn Quốc

Tags:

គិតគូរសព្វគ្រប់បែបយ៉ាង ដើម្បីស្តារជីវភាពរស់នៅជូនជនរួមជាតិ

នៅតាមបណ្តាអនុសង្កាត់ និងភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត ក្តីសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់ខណៈពេលដែលសម្រស់ជនបទប្រែថ្មី ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែធូរធា គ្រួសារក្រីក្រក៏បន្ថយចុះ។ លទ្ធផលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការផ្លាស់ប្តូរនៃបណ្តាកម្មវិធី គោលនយោបាយយកចិត្ត ជំនួយឧបត្ថម្ភរបស់បក្សនិងរដ្ឋសម្រាប់បងប្អូនជនរួមជាតិភាគតិច។

ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់គ្រប់វិស័យ

ប៉ុន្មានឆ្នាំកន្លង នៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មានដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ពូជឈើដាំ សត្វចិញ្ចឹម ដោះស្រាយការងារធ្វើ ដើមទុនផលិត...ក៏បានជួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតក្រ លំនឹងជីវភាព។ តួយ៉ាងដូចជានៅឃុំ Trần Văn Thời ជាដើម។

ជីវភាពផ្លាស់ថ្មីលើទឹកដីស្រុកកំណើត

ក្រោមពន្លឺព្រះអាទិត្យចែងចាំងរស្មីនៃខេត្ត Cà Mau បណ្តាកសិករ Khmer និងចិនទាំងឡាយមិនត្រឹមមានការមមាញឹកជាមួយស្រែចម្ការរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឆន្ទះក្នុងការឈានឡើងដើម្បីធ្វើមាននៅស្រុកកំណើតរបស់ខ្លួនទៀតផង។ ពួកគាត់សុទ្ធសឹងជាយុទ្ធជនដែលមិនគិតថាយប់ឬថ្ងៃ ខិតខំសិក្សាស្វែងយល់ដើម្បីបង្វែរាល់ភាពលំបាកក្លាយជាឱកាស និងបម្លែងអ្វីដែលមិនអាចឱ្យទៅជាអាច។

ភាពផ្លាស់ថ្មីនៅតំបន់ភូមិស្រុក

ផ្តើមពីខ្សែសង្វាក់សេដ្ឋកិច្ចដែលមិនសូវបានផល ការធើ្វដំណើរទៅមកជួបលំបាក រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងការស្របមតិរបស់បងប្អូនប្រជាជន បណ្តាភូមិស្រុកទាំងឡាយ ជាពិសេសតំបន់ដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ បច្ចុប្បន្នក៏មានការផ្លាស់ប្តូរគ្រប់វិស័យផងដែរ។

លើកកម្ពស់គុណភាពការងារនៅតំបន់ជនជាតិភាគតិច

ផ្តើមពីការផ្សព្វផ្សាយអនុវត្ត អនុគម្រោងទី៣ស្តីពីការអភិវឌ្ឍន៍បណ្តុះបណ្តាវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរបស់គម្រោងទី៥ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០២៥ (កម្មវិធី) ក៏បានរួមចំណែកក្នុងការជំនួយឧបត្ថម្ភពលករក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្ររស់នៅតាមតំបន់ជនជាតិភាគតិចឱ្យបានចូលជិតសេវាព័ត៌មានទីផ្សារសម្រាប់ពលករ ព្រមទាំងសេវាជំនួយឧបត្ថម្ភខាងការរុករក ផ្សារភ្ជាប់ជាមួយការងារធ្វើ និងជមនួយយុវជនតំបន់ជនជាតិភាគតិចក្នុងការស្វែងរកការងារធ្វើយ៉ាងសមស្របទៅតាមសមត្ថភាព និងគោលបំណងរបស់ខ្លួន។

ជីវភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិ Khmer

ប៉ុន្មានឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានយ៉ាងច្រើនគោលនយោបាយជំនួយឧបត្ថម្ភជាក់ស្តែង រួមជាមួយឆន្ទៈនៃការខិតខំឈានឡើងរបស់បងប្អូនប្រជាជន ទិដ្ឋភាពជនបទនៃតំបន់ជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានស្រស់។

តំបន់ជនបទរីកចម្រើន អាស្រ័យកម្មវិធីគោលដៅ

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយដ៏ធំមួយរបស់បក្ស និងរដ្ឋ សមស្របជាមួយស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងគោលបំណងប្រាថ្នារបស់បងប្អូនជនជាតិភាគតិច។ កម្មវិធីនេះបានរួមចំណែកសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនរួមជាតិ។

ឧបត្ថម្ភជាក់ស្តែង ជីវភាពផ្លាស់ថ្មី

នៅឃុំ Khánh Lâm ស្រុក U Minh អាស្រ័យការណែនាំយ៉ាងអស់ពីចិត្តរបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគ និងមានច្រើនគោលនយោបាយឧនត្ថម្ភជាក់ស្តែងដែលត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីនោះ មុខមាត់ជនបទក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម ជីវភាពបងប្អូនជនរួមជាតិ Khmer មានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារក្រក៏បានបន្ថយចុះ។

រួមគ្នាការពារបរិស្ថាន

ក្នុងស្ថានភាពនៃអាកាសធាតុប្រែប្រួលនិងបង្កភាពកក្វក់បរិស្ថានមួយថ្ងៃកាន់តែកើនឡើង លើភូមិសាស្ត្រខេត្តក៏មានយ៉ាងច្រើនទម្រង់ និងរបៀបធ្វើដ៏ពូកែៗក្នុងការការពារបរិស្ថាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងសកម្មពីសហគម ក្នុងនោះមានបងប្អូនជនរួមជាតិ Khmer បានរួមចំណែកកសាងបរិស្ថានរស់នៅប្រលបដោយភាពសុខសាន្តផងដែរ ។

តំបន់ជនរួមជាតិផ្លាស់ថ្មី

នៅភូមិលេខ៧ ឃុំ Tân Lộc Bắc ស្រុក Thới Bình ជាភូមិលំបាកពិសេស និងមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករទៀតផង។ ប៉ុន្មានឆ្នាំកន្លងមកនេះ សម្រស់ជនបទភូមិកាន់តែមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ដោយទទួលបានលទ្ធផលបែបនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជននៅទីនេះផងដែរ។

សហគ្រាស - ម៉ាក