ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 23:57:53

វត្តពងទឹកចាស់៖ ជិតមានព្រះវិហារថ្មី

វត្តមុនីសោភ័ណ ពងទឹកចាស់ ជាវត្ត Khmer បុរាណមួយក្នុងចំណោម ៧ វត្ត Khmer ដទៃទៀតរបស់ឃុំ Tân Long (មានទីតាំងស្ថិតនៅភូមិ Tân Lợi ឃុំ Tân Long ទីក្រុង Cần Thơ)។ វត្តត្រូវបានកសាងក្នុងឆ្នាំ ១៨៣០ គិតមកទល់បច្ចុប្បន្ន វត្តក៏ឆ្លងកាត់ ១៣ ជំនាន់ចៅអធិការដែរហើយ។

ព្រះវិហារវត្តមុនីសោភ័ណ ពងទឹកចាស់ កំពុងជិតបានសម្រេចជាស្ថាពរ។

យោងតាមប្រវត្តិដែលបានកត់ត្រាទុកមក ដំបូងនៃការកកើត ដំបូងវត្តពងទឹកចាស់សាងដោយឈើ ដំបូលប្រក់ស្លឹក​​ ផ្ទៃដីបរិវេណវត្តមានទំហំប្រមាណ ៥ ហិកតា បណ្តាសំណង់ទាំងឡាយរួមមានដូចជា៖ ព្រះវិហារ កុដិ សាលា។ល។ ព្រះវិហារវត្តមុនីសោភ័ណ ពងទឹកចាស់ ក៏ធ្លាប់បានធ្វើបុណ្យបញ្ចុះខណ្ឌសីមាម្តងរួច មកហើយដែរកាលពីឆ្នាំ១៨៤០។ តែដោយមានការចាស់ទ្រុឌទ្រោម ព្រះសង្ឃ និងគណៈកម្មការ អាចារ្យញោមវត្តក៏បានស្របមតិគ្នាផ្តើមកែជួសជុលសំណងៀផ្សេងៗ ជាពិសេសកសាងព្រះវិហារថ្មី ដែលជាសំណង់ដ៏សំខាន់សម្រាប់វត្តកាន់ព្រះពុទ្ធសាសនានិយាយរួម វត្តគណៈមហានិកាយ Khmer និយាយដោយឡែក។ អាស្រ័យដូច្នេះហើយ ដើម្បីឆ្លើយតបតម្រូវការសកម្មភាពជំនឿសាសនារបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឆ្នាំ២០១៧ ព្រះសង្ឃ និងគណៈកម្មការក៏បានសម្រេចចិត្តផ្តើមកសាងព្រះវិហារថ្មីដោយមានប្រវែង ២១ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងកម្ពស់ ៣១ ម៉ែត្រ។ មកទល់សព្វថ្ងៃក៏សម្រេចបាន៨០%ដែរហើយ ដោយសរុបថវិកាកសាងអស់ជិត៧ពាន់លានដុង។ ព្រះវិហារត្រូវបានកសាងនិងរចនាតាមលក្ខណៈនៃស្ថាតបត្យកម្មវប្បធម៌ប្រពៃណីនៃពុទ្ធសាសនា Khmer Nam Bộ។

ជ្រុងមួយនៃបរិវេណវត្តមុនីសោភ័ណ ពងទឹកចាស់។

យោងតាមសង្ឃដីការរបស់ព្រះតេជគុណ Lý Hải ចៅអធិការវត្តមុនីសោភ័ណ ពងទឹកចាស់៖ “ថ្វីត្បិតវត្តមានការជួបលំបាកខ្លាំង តែចាប់តាំងពីអាត្មាឡើងកាន់កាប់ជាចៅអធិការ អាត្មាតែងបវារណាសទ្ធាទឹកចិត្តមាមីងពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយទាំងឡាយដើម្បីចូលរួមវិភាគទានកសាងវត្ត ពិសេសព្រះវិហារដែលកំពុងជិតបានសម្រេចជាស្ថាពរផងដែរ។ តាមគម្រោងការ ប្រសិនបើគ្មានអ្វីប្រែប្រួល វត្តនឹងប្រារព្ធធ្វើបុណ្យបញ្ចុះខណ្ឌសីមានាដើមឆ្នាំ ២០២៦ នេះឯង”។

ព្រះវិហារថ្មី បន្ទាប់ពីធ្វើបុណ្យសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងរួមចំណែកសម្រាប់ពុទ្ធបរិស័ទចំណុះវត្តពងទឹកចាស់រួមគ្នាអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ព្រះពុទ្ធសាសនា Khmer ព្រមទាំងរួមចំណែកកសាងប្រទេសជាតិ មាតុភូមិ និងពង្រឹងផែនមហាសាមគ្គីរវាងបណ្តាជនជាតិជាបងប្អូនផងដែរ។ ព្រះវិហារថ្មី មិនត្រឹមបង្កើនការលម្អខាងសោភ័ណភាពសម្រាប់វត្តប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបតម្រូវការខាងសកម្មភាពសាសនារបស់មាមីងប្រជាពុទ្ធបរិស័ទនៅភូមិភាគទៀតផង។

វត្តមុនីសោភ័ណ ពងទឹកចាស់។

វត្តមុនីសោភ័ណ ពងទឹកចាស់ ក្រៅពីចលនាមាមីងប្រជាពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ព្រមទាំងយកចិត្តទុកដាក់គិតគូរពីការសិក្សារៀនសូត្ររបស់ព្រះសង្ឃ និងកូនក្មួយជនរួមជាតិ Khmer  ថែមទាំងបានពង្រីកខាងវិស័យវប្បធម៌កីឡាជនជាតិទៀតផង ពិសេសកីឡាប្រណាំងទូក.ង វត្តពងទឹកចាស់មានក្រុមកីឡាទូក.ងយ៉ាងល្បីឈ្មោះ និងទទួលបានពានរង្វាន់លំដាប់ខ្ពស់ៗក្នុងពិធីប្រណាំងទូក.ងអំណរបុណ្យអកអំបុក សំពះព្រះខែដែលខេត្តតែងបានចាត់តាំងជារៀងរាល់ឆ្នាំ។ នេះមិនត្រឹមជាមោទនភាពសម្រាប់ខេត្តប៉ុណ្ណោះទេ ថែមទាំងនាំកនូវកិត្តិយសដ៏ថ្លៃថ្នូសម្រាប់មាមីងពុទ្ធបរិស័ទចំណុះវត្តទៀតផង៕

 

Chanh Đa

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក