ទូរស័ព្: 0274 383 347
សុក្រ, 2-10-26 02:15:17

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

សាស្ត្រាស្លឹករឹតត្រូវបានថែរក្សា និងអភិរក្សយ៉ាងហ្មត់ចត់នៅវត្តបុប្ផារាម ឃុំ Hưng Hội។

ក្នុងខ្សែចរន្តវប្បធម៌របស់ជនរួមជាតិ Khmer សាស្ត្រាស្លឹករឹតគឺជាប្រភពបេតិកភណ្ឌឯកសារដែលមានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈដ៏វិសេសវិសាល។ គន្ថនិទ្ទេសបុរាណនេះ មិនត្រឹមតែកត់ត្រាធម៌វិន័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវចំណេះដឹងប្រជាប្រិយ បទដ្ឋានសីលធម៌ និងវប្បធម៌ស្មារតីរបស់ជនជាតិ Khmer ឆ្លងកាត់ជាច្រើនជំនាន់ទៀតផង។

យោងតាមច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌លេខ ៤៥/២០២៤/QH១៥ សាស្ត្រាស្លឹករឹតឆ្លើយតបពេញលេញតាមបណ្តាលក្ខណៈវិនិច្ឆ័យនៃប្រភេទបេតិកភណ្ឌឯកសារគំរូ។ នេះជាបណ្តាឯកសារដើមដែលបានកែច្នៃដោយដៃសុទ្ធសាធពីស្លឹកទ្រាំង មានភាពធន់មាំខ្ពស់ និងកណ្ឌៀរមិនអាចស៊ីវាបាន។

ដើម្បីបង្កើតបានជាគម្ពីរសាស្ត្រា ព្រះសង្ឃនិងសិប្បករបានសង្កត់ស្លឹកឱ្យរាបស្មើ យកទៅហាលឱ្យស្ងួត កាត់តម្រឹម រួចប្រើចារដែកចារអក្សរ Khmer បុរាណដោយផ្ទាល់លើផ្ទៃស្លឹក។ គម្ពីរនីមួយៗសុទ្ធតែជាស្នាដៃឯកច្បាប់ បង្ហាញពីភាពពិតប្រាកដ និងកម្រិតសោភ័ណភាពខ្ពស់ ព្រមទាំងជាភស្តុតាងប្រវត្តិសាស្ត្រកត់សម្គាល់នូវចំណេះដឹងមូលដ្ឋាន រួមជាមួយសិល្បៈកែច្នៃដោយដៃប្រពៃណីដ៏ផ្ចិតផ្ចង់របស់សហគមន៍។

ដើម្បីបង្កើតបានជាគម្ពីរសាស្ត្រា ព្រះសង្ឃបានសង្កត់ស្លឹកឱ្យរាបស្មើ យកទៅហាលឱ្យស្ងួត កាត់តម្រឹម រួចប្រើចារដែកចារអក្សរ Khmer បុរាណដោយផ្ទាល់លើផ្ទៃស្លឹកផងដែរ។

បច្ចុប្បន្ន សាស្ត្រាស្លឹករឹតត្រូវបានរក្សាទុកយ៉ាងគោរពគារវភាពនៅតាមបណ្តាវត្តពុទ្ធសាសនាថេរវាទ Khmer លើភូមិសាស្ត្រខេត្ត ដូចជា៖ វត្តក្របីឃ្លៀច (Cao Dân) ដូវណាយ (Đầu Nai) ជ្រុងខ្មែរ (Rạch Giồng) កោះធំ ព្រែកជ្រៅ (Xiêm Cán) ខ្វែងដង្ហិត (Đìa Muồng)។ ខ្លឹមសារឯកសារមានភាពសម្បូរបែបក្រៃលែង ចាប់តាំងពីគម្ពីរធម៌ ច្បាប់ទម្លាប់សហគមន៍ រហូតដល់ចំណេះដឹងវេជ្ជសាស្ត្របុរាណ និងអក្សរសិល្ប៍ប្រជាប្រិយ ឆ្លុះបញ្ចាំងយ៉ាងរស់រវើកអំពីដំណើរការរួមរស់ជាមួយគ្នា និងការផ្លាស់ប្តូរ ជ្រួតជ្រាបវប្បធម៌រវាងបណ្តាជនជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការរលួយពុកផុយតាមធម្មជាតិនៃវត្ថុធាតុសរីរាង្គ រួមជាមួយស្ថានភាពកង្វះខាតកម្លាំងបន្តវេនខាងបច្ចេកទេសចារអក្សរបុរាណ ធ្វើឱ្យបេតិកភណ្ឌឯកសារដ៏មានតម្លៃនេះ កំពុងប្រឈមនឹងហានិភ័យសាបរលាប និងបាត់បង់។ អាស្រ័យហេតុនោះ ការអភិរក្សសាស្ត្រាស្លឹករឹត គឺជាតម្រូវការបន្ទាន់ សំដៅថែរក្សាឃ្លាំងចំណេះដឹងដ៏វិសេសវិសាលរបស់ជនជាតិ Khmer បង្កើតគ្រឹះអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាពក្នុងយុគសម័យថ្មី៕

Tăng Vũ Khắc

Tags:

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

សហគ្រាស - ម៉ាក