ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 15-10-26 06:37:17

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

បណ្ដាថាសបាយបិណ្ឌដែលមាមីងបងប្អូននាំយកទៅវត្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

យោងតាមពុទ្ធឱវាទនិងទំនៀមទម្លាប់ ពិធីបោះបាយបិណ្ឌមានអត្ថន័យ ២ យ៉ាង និងរបៀបអនុវត្តខុសគ្នាទាំងស្រុង បង្ហាញពីការផ្សារភ្ជាប់រវាងធម៌វិន័យ និងមនោសញ្ចេតនានៃទឹកចិត្តមនុស្សធម៌។

ទីមួយ គឺប្រភេទបាយបិណ្ឌសម្រាប់ថ្វាយព្រះពុទ្ធដើម្បីឧទ្ទិសកុសលជូនញាតិមិត្តដែលបានចែកឋានទៅ។ ក្នុងរយៈពេល ១៥ ថ្ងៃនៃពិធីកាន់បិណ្ឌ បងប្អូនជនរួមជាតិបានផ្លាស់វេនគ្នាទៅវត្តដើម្បីពូតបាយបិណ្ឌ ដោយចំនួនបាយបិណ្ឌកើនឡើងជាលំដាប់តាមពេលវេលា៖ យប់ទីមួយ ១ ពំនូត, យប់ទីពីរ ២ ពំនូត, បន្តកើនឡើងបែបនេះរហូតដល់យប់ចុងក្រោយគ្រប់ ១៥ ពំនូត។ ពេលនោះ កូនចៅផ្ញើចិត្តជ្រះថ្លា និងកុសលផលបុណ្យឆ្ពោះទៅកាន់បុព្វការីជន សម្ដែងពីការដឹងគុណយ៉ាងពេញលេញ អនុវត្តតាមសីលធម៌ “ផឹកទឹកនឹកប្រភព”។

បណ្ដាថាសបាយបិណ្ឌត្រូវបានព្រះសង្ឃសូត្រធម៌ឧទ្ទិសកុសល មុនពេលយកទៅបោះឱ្យពួកប្រេត។

ទីពីរ គឺប្រភេទបាយបិណ្ឌសម្រាប់ដាក់ទាន បោះឱ្យពួកប្រេត និងសព្វសត្វលោក។ ក្រោយពេលព្រះសង្ឃសូត្រធម៌បង្សុកូលឧទ្ទិសកុសលចប់ មាមីងបងប្អូនយកពំនូតបាយបិណ្ឌទាំងនោះទៅព្រួស ឬបោះនៅជុំវិញព្រះវិហារ តាមផ្លូវបែកជាបី ឬបែកជាបួន។ ពិធីនេះបង្កប់នូវលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីការចែករំលែកដល់វិញ្ញាណក្ខន្ធពួកអនាថា ទុគ៌ត ដែលដោយសារបុណ្យកុសលមានតិចតួច ទើបមិនអាចទទួលចំណែកកុសលពីថាសដង្វាយចម្បងបាន។

មាមីងបងប្អូនដាក់សែនបាយបិណ្ឌនៅជុំវិញព្រះវិហារ ដើម្បីឧទ្ទិសដល់ពួកប្រេត និងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ។

អាស្រ័យការរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងកាតព្វកិច្ចចំពោះញាតិសន្តាន ជីដូនជីតា បុព្វការីជន និងព្រហ្មវិហារធម៌សង្គ្រោះសព្វសត្វលោកនេះហើយ ដែលបានបង្កើតនូវតម្លៃស្ថិតស្ថេរគង់វង្សនៃពិធីបោះបាយបិណ្ឌ។ អាស្រ័យហេតុនេះ បុណ្យសែនដូនតាមិនត្រឹមតែជាឱកាសជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមបីបាច់ និងពូនជ្រុំគុណតម្លៃសីលធម៌ដ៏ឧត្តុង្គឧត្តមក្នុងជីវភាពស្មារតីរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង៕

Đờ Ni - Danh Điệp

 

 

 

Tags:

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

សហគ្រាស - ម៉ាក