ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-12-25 05:14:55

ស្នូលសំខាន់ដែលតែងផ្សារភ្ជាប់និងសហគម

នៅឃុំ Hưng Hội ជាភូមិភាគដែលមាន ៣០% ចំនួនប្រជាជន Khmer កងជួរអ្នកមានកិត្យានុភាព បាននិងកំពុងបានក្លាយជា “ស្ពានតភ្ជាប់” ដ៏សំខាន់រវាងបក្ស និងរដ្ឋអំណាច ព្រមទាំងប្រជាជន។ ដោយខ្លួនជាអ្នកមានកិត្យានុភាព និងភាពជាគំរូផងនោះ ពួកគាត់បានរួមចំណែកយ់ាងសំខាន់ក្នុងការពង្រីក សាយភាយនូវស្មារតីសាមគ្គី និងចលនាជនរួមជាតិ Khmer សកម្មចូលរួមប្រឡងប្រណាំង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

ប្រជាជននៅឃុំ Hưng Hội ថែទាំផ្កាលម្អដើម្បីបង្កើតរូបរាងជនបទថ្មីឱ្យកាន់តែមានភាពស្រស់ស្អាត។

ឃុំ Hưng Hội បានបង្កើតឡើងលើមូលដ្ឋាននៃការរួមបញ្ចូលរវាងឃុំទាំង ២ គឺឃុំ Hưng Hội និងឃុំ Hưng Thành។ បណ្ដាឆ្នាំកន្លង សេដ្ឋកិច្ច-សង្គមរបស់ឃុំហ៊ឹងហូយមានការកចម្រើនគ្រប់វិស័យ ទាំងស្មារតីសម្ភាៈនិងការរស់នៅរបស់ប្រជាជនក៏មានការអភិវឌ្ឍន៍មិនឈប់ឈរផងដែរ។ ចំណែកខាងប្រភពប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗសម្រេចបានចាប់ពី ៧៨ លានដុង។ អត្រាគ្រួសារក្រនូវត្រឹម ០,៣៧% និងគ្រួសារប្រកៀកបន្ទាត់ក្រនូវត្រឹម ១,៥៣%...។ លទ្ធផលទាំងនោះ ក៏មានការចូលរួមវិភាគទានដ៏ស្ងៀមស្ងាត់របស់កងជួរអ្នកមានកិត្យានុភាព ដែលសុទ្ធសឹងជាស្នូលផ្សារភ្ជាប់និងសហគម។

គណៈប្រចាំការនៃក្លឹប “៣សកម្មក្នុងជនរួមជាតិ Khmer” ប្រជុំតាមពេលកំណត់។

ដែលលេចធ្លោជាងគេសម្រាប់ការចូលរួមវិភាគទាននេះគឺជាក្លិប “៣សកម្មក្នុងជនរួមជាតិខ្មែរ”។ នេះជាទម្រង់រូបភាពប្រមូលផ្តុំអ្នកមានកិត្យានុភាពទាំងឡាយ សាមគ្គី ប្តេជ្ញាចិត្តចំពោះសហគម។ ត្រូវបានបង្កើតកាលពីឆ្នាំ ២០១៤ ដោយមានសមាជិកទាំងអស់ចំនួន ២៥នាក់ ដែលធ្វើសកម្មភាពអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកហើយ មកដល់សព្វថ្ងៃ ក្លិបមានសមាជិក ប្រមាណជិត ៦០ នាក់ដែលសុទ្ធសឹងជាអ្នកមានកិត្យានុភាព និងអ្នកមុខអ្នកការនៅតាមបណ្តាវត្ត Khmer ព្រមទាំងបងប្អូនប្រជាជននៅតាមបណ្តាភូមិទូទាំងឃុំផងដែរ។ សមាជិកម្នាក់ៗក្នុងក្លឹបតែងសកម្មក្នុងរាល់កិច្ចការងារ រួមជាមួយរដ្ឋអំណាចភូមិភាគ និងបងប្អូនជនរួមជាតិលើភូមិសាស្ត្ររក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជាប់ជាប្រចាំ ញាំងឱ្យឃុំ Hưng Hội ក្លាយជាចំណុចដ៏ភ្លឺស្វាងក្នុងការចលនាទូទាំងប្រជាជនការពារសន្ដិសុខប្រទេសជាតិ។

ជីវភាពរស់នៅរបស់ប្រជាជនឃុំ Hưng Hội កាន់តែមានភាពរីកចម្រើនឡើង ក្នុងនោះក៏មានការរួមកម្លាំងដ៏ស្ងៀមស្ងាត់របស់កងជួរអ្នកមានកិត្យានុភាពផងដែរ។

លោក Thạch Son ប្រធានក្លឹបបានចែករំលែកថា៖ “យើងខ្ញុំប្រមូលផ្តុំអនុវត្តចំនួន ៣ ភារកិច្ចសំខាន់ៗ (៣សកម្ម) រួមមាន៖ សកម្មឃោសនាផ្សព្វផ្សាយ និងចលនាប្រជាជនអនុវត្តល្អគោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស ក្រឹត្តច្បាប់របស់រដ្ឋ។ សកម្មក្នុងការរក្សា និងពង្រីក អត្តសញ្ញាណវប្បធម៌ជាតិ សកម្មក្នុងការជួយគ្នាដើម្បីស្វែងរកការងារធ្វើ លំនឹងជីវភាពរស់នៅ និងព្រួតដៃគ្នាកសាងជនបទថ្មី។ ផ្តើមពីនោះមិនត្រឹមតែរួមចំណែកក្នុងការកាត់បន្ថយករណីបំពានច្បាប់ក្នុងសហគមឡើយ ថែមទាំងជំរុញស្មារតីជួយគ្នាទៅវិញទៅមក សាមគ្គីរួមគ្នាពង្រីកសេដ្ឋកិច្ច និងកាត់បន្ថយក្រចីរភាពក្នុងជនរួមជាតិទៀតផង”។

ឃុំ Hưng Hội មាន ៣០% នៃចំនួនប្រជាជន Khmer។

“អាស្រ័យការរួមដំណើរការជាមួយបណ្តាអ្នកមានកិត្យានុភាព ទើបតម្លៃនៃលក្ខណៈវប្បធម៌ខ្មែរទទួលបានការអភិរក្ស បណ្ដាទម្រង់រូបភាពផលិត និងជួញដូរអាជីវកម្មផ្សេងៗក៏រត្រូវបានពង្រីកយ៉ាងទូលំទូលាយ ក្តីជំនឿរបស់បងប្អូនជនរួមជាតិខ្មែរទៅលើបក្ស និងរដ្ឋតែងបានលំ នឹងល្អ”​ លោក Đặng Văn Bắc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hưng Hội បានអះអាងបែបនេះ។

មុខមាត់នៃតំបន់ឃុំ Hưng Hội មួយថ្ងៃកាន់តែមានសម្រស់ស្រស់ស្អាត ក្នុងនោះក៏មានការចូលរួមដ៏ស្ងៀមស្ងាត់របស់កងជួរអ្នកមានកិត្យានុភាពផងដែរ។

ជាក់ស្តែងសឱ្យឃើញថា អ្នកមានកិត្យានុភាព មិនបញ្ឈប់ត្រឹមការផ្សព្វផ្សាយនោះទេ ថែមទាំងបានចូលរួមពិនិត្យតាមដានកិច្ចការសហគមទៀតផង រួមមតិកសាងគោលនយោបាយ រក្សាលំនឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងពង្រឹងស្មារតីសាមគ្គីរវាងបណ្ដាជនជាតិជាបងប្អូន ក្នុងដំណើរការនៃសមាហរណកម្ម ទំនើបភាវូបនីយកម្មជនបទ។ បណ្ដាអ្នកមានកិត្យានុភាពទាំងឡាយកាន់តែបង្ហាញច្បាស់ពីតួនាទីរបស់ខ្លួន ពួកគាត់សុទ្ធសឹងជា “អ្នកនាំផ្លូវ” ជាទីបង្អែកសម្រាប់ខាងស្មារតី ជាកត្តាដ៍សំខាន់ក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ កត្តាសម្រេចជោគជ័យនៃបុព្វហេតុកសាង និងការពារប្រទេសជាតិ មាតុភូមិ៕

Huyền Trang

Tags:

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។

គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ឃុំ Vĩnh Phước ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជីវភាពបងប្អូនប្រជាជនខ្មែរទាំងឡាយនៅទីនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គ្រប់ភូមិស្រុកដែលធ្លាប់ជួបលំបាកកាលពីមុន សព្វថ្ងៃក៏ “ប្តូរអាវថ្មី” ដោយមានដងផ្លូវជនបទធំទូលាយស្អាត និងអាគារដ៏ស្កឹមស្កៃយ៉ាងច្រើនផងដែរ។

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

សហគ្រាស - ម៉ាក