ទូរស័ព្: 0274 383 347
ច័ន្ទ, 9-2-26 03:13:00

ចលនាសង្គម ដើម្បីបម្រើសង្គមវិញ

ជនរួមជាតិ Hoa នៅ Cà Mau មានប្រមាណ ៦.២០០ គ្រួសារ ដោយមានប្រជាជនចំនួន ២៤.៦២៥ នាក់។ ជនជាតិ Hoaនៅទីនេះ បើទោះជាមិនច្រើនធៀបទៅនឹងខេត្តជិតខាងក៏ដោយ ប៉ុន្តែមានបញ្ញវន្ត គ្រូបង្រៀន និងពាណិជ្ជករយ៉ាងច្រើន។ ពួកគាត់មានស្មារតីសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ហើយរស់នៅយ៉ាងចុះសម្រុងជាមួយសហគមន៍ជនជាតិដទៃទៀត។

សមាគមជួយគ្នាទៅវិញទៅមកកំពុងប្រារព្ធពិធីសែនព្រេនក្នុងឱកាសបុណ្យបូណ៌មី ខែ៧ ( ចន្ទគតិ)។

ជីវភាពរបស់ជនរួមជាតិ Hoa ទូទាំងខេត្ត Cà Mau បានលំនឹងល្អ និងកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ភាគច្រើនក្នុងវិស័យអាជីវកម្ម ដែលមានជំនាញសម្បណ៌បែប បានបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលសម្រាប់ពលកររាប់ពាន់នាក់ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររួមរបស់ខេត្ត និងរួមចំណែកដល់ថវិកាមូលដ្ឋាន។ ជនរួមជាតិ Hoa ទូទាំងខេត្តតែងលើកកម្ពស់ស្មារតីសាមគ្គី និងបង្ហាញពីស្មារតីនៃការជួយគ្នាទៅវិញទៅមកតាមរយៈសកម្មភាពសប្បុរសធម៌សង្គម ក្នុងឱកាសពិធីបុណ្យធំៗរបស់ជាតិ និងបុណ្យប្រពៃណី ព្រមទាំងជំនឿ និងសាសនាជាដើម។

ក្រៅពីភាពរវាសរវៃ និងឈ្លាសវៃក្នុងអាជីវកម្ម សហគមន៍ជនជាតិ Hoa នៅខេត្ត Cà Mau ក៏បានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាពសង្គមដូចជា ការជូនអំណោយ ការឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះមហាសាមគ្គី ការជួយសង្គ្រោះគ្រោះ ធម្មជាតិ ការរួមចំណែកដល់មូលនិធិជម្រុញការសិក្សា និងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រជួបលំបាក។

ក្នុងពិធីបុណ្យបូណ៌មី ខែ៧ (ចន្ទគតិ) ឆ្នាំនេះ សមាគមជួយគ្នាទៅវិញទៅមកនៃជនជាតិ Hoaនៅខេត្ត Cà Mau បានជូនអង្ករជិត ៨០ តោនសម្រាប់អ្នកក្រទូទាំងខេត្ត។

លោក Trần Quế Đình ប្រធានសមាគមជួយគ្នាទៅវិញទៅមកនៃជនជាតិ Hoa នៅខេត្ត Cà Mau ឱ្យដឹងថា៖ “ដោយគោលលំនាំ ចលនាសង្គម ដើម្បីជួយសង្គមវិញ។ តាមរយៈការតភ្ជាប់របស់សមាគមជួយគ្នាទៅវិញទៅមក បណ្តាសមាគម និងក្រុមព្រមទាំងគណៈគ្រប់គ្រងវត្ត Hoa បានចលនាក្រុមហ៊ុន សហគ្រាស និងសប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមអនុវត្តសកម្មភាពសុខុមាលភាពសង្គម និងកៀរគរធនធានសហគមន៍បន្ថែមទៀតដើម្បីឧបត្ថម្ភអ្នកក្រីក្រ”។

ជាពិសេស ក្នុងឱកាសពិធីបុណ្យពេញបូណ៌មី ខែ៧ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ ក្រៅពីការប្រារព្ធពិធីសែនព្រេន សមាគមជួយគ្នាទៅវិញទៅមកក៏បានចែកអង្កររាប់រយតោនដល់អ្នកក្រផងដែរ។

អ្នកស្រី Lâm Thị Hạnh សង្កាត់ An Xuyên ចែករំលែកថា៖ “ខ្ញុំកាន់តែចាស់ ហើយនៅម្នាក់ឯង ស្ថានភាពគ្រួសារក៏លំបាកដែរ។ ក្នុងឱកាសបុណ្យទាន នៅទីសក្ការៈ លោកយាយ Thiên Hậu  ចំចែកអង្ករ ហើយលើកណាក៏ខ្ញុំទទួលបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្ញុំខ្វះខាត ខ្ញុំទៅទីសក្ការៈ ត្រូវបានគេឱ្យអង្ករ មីកញ្ចប់ និងទឹកស៊ីអ៊ីវ ដែលជួយខ្ញុំឆ្លងផុតការលំបាក”។

លោក Trần Quế Đình បានចែករំលែកបន្ថែមទៀតថា៖ “សកម្មភាពជួយជនក្រីក្រ និងបងប្អូនដែលជួបទុក្ខលំបាករបស់សមាគមមានការសហការជាមួយរដ្ឋអំណាចភូមិភាគ ដូច្នេះហើយទើបប្រព្រឹត្តទៅដោយរលូន និងមានស្ថិរភាព។ អាស្រ័យហេតុនេះ សហគមជនជាតិ Hoa និងតំណាងសមាគមនានាយល់ស្រប និងឃើញថាការរួមចំណែករបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ ទៅដល់ដៃបងប្អូនជួបទុក្ខលំបាក។ បងប្អូន និងតំណាងសមាគមនានាកាន់តែមានបំណងចង់រួមចំណែកបន្ថែមទៀតក្នុងកិច្ចការសុខុមាលភាពរបស់ខេត្ត”។

ប្រជាជនជាច្រើនបានមកទទួលអង្ករនៅថ្ងៃបុណ្យបូណ៌មី ខែ៧​ (ចន្ទគតិ) នៅទីសក្ការៈលោកយាយា Thiên Hậu សង្កាត់ An Xuyên ។

ក្រៅពីការរួមចំណែកជាប្រចាំក្នុងកិច្ចការសុខុមាលភាពសង្គម និងវិស័យវប្បធម៌-សង្គម ជនរួមជាតិ Hoa តែងតែយកចិត្តទុកដាក់ថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីល្អរបស់ជនជាតិខ្លួន។ ជារៀងរាល់ឆ្នាំ សមាគម និងកន្លែងគោរពបូជាតែងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី និងពិធីបុណ្យផ្សេងៗក្នុងស្មារតី “សាមគ្គី សោមនស្សរីករាយ សុវត្ថិភាព និងប្រឹតសំចៃ” ព្រមទាំងសកម្មភាពសាសនា និងជំនឿស្របច្បាប់។

Quỳnh Anh

Tags:

ថ្មសីមា៖ “បេះដូង” ដ៏ស្ងៀមស្ងាត់នៃវត្ត Khmer

ក្នុងលំហវប្បធម៌ជំនឿនៃបងប្អូនជនរួមជាតិ Khmer Nam Bộ បើព្រះវិហារជា “មុខមាត់” នៃវត្តអារាម នោះថ្មសីមាគឺជា “បេះដូង” ដែលបង្គាប់ដោយភាពស្ងៀមស្ងាត់រក្សានូវសសៃជីពចររបស់សង្គមសង្ឃផងដែរ។

សិល្បៈចម្លាក់ដ៏អស្ចារ្យនៅតាមវត្ត Khmer Nam Bộ

មានឱកលាសបានទស្សនាវត្ត Khmer ទាំងឡាយ អ្នកណាក៏ងាយនឹងលង់អារម្មណ៍ នឹងលំហសិល្បៈដ៏ចំណាប់អារម្មណ៍នេះដែរ។ រាល់ខ្នាតបន្ទាត់នីមួយៗ គឺជាចំណុចកំពូលនៃការលះបង់ និងទេពកោសល្យ ដែលសិប្បករទាំងឡាយបានផ្ញើនូវដួងព្រលឹងខាងវិស័យសិល្បៈដ៏ក្តៅគគុករបស់ខ្លួនសម្រាប់លក្ខណៈមួយៗ។ ចម្លាក់មិនត្រឹមតែបានបង្កើតសម្រស់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវទស្សនវិជ្ជានៃព្រះពុទ្ធសាសនាថេរវាទ ដែលឆ្លុះបញ្ចាំងពីគោលគំនិតនៃការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិ ធម្មជាតិ និងសកលលោកផងដែរ។

សម្រស់ព្រះវិហារវត្តមហាទប់

បើវត្តមហាទប់ (chùa Dơi) គឺជាព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់នៃវិញ្ញាណក្ខន្ធនោះព្រះវិហារគឺជា “បេះដូង” ជាចំណុចគំនូសស្ថាបត្យកម្មដ៏ភ្លឺត្រចះត្រចង់ កណ្តាលពណ៌បៃតងនៃជួរដើមឈើទាលបុរាណ។ គ្រាន់តែឈរពីទីធ្លាវត្តសម្លឹងមើលទៅលើ ភ្ញៀវទេសចរអាចទទួលអារម្មណ៍បានពេញលេញនូវភាពអង់អាច ហ្មត់ចត់នៃសំណង់មួយដែលពោរពេញដោយទស្សនវិជ្ជា និងសោភ័ណភាពរបស់ជនជាតិ Khmer Nam Bộ។

ពង្រីកតម្លៃនៃតន្ត្រីពិធីរបស់ជនរួមជាតិ Hoa

និយាយដល់ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិ Hoa មិនអាចរំលងបាននូវតន្ត្រីពិធីដែលជាកត្តាដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើតបាននូវតម្លៃ និងភាពស័ក្តិសិទ្ធិនៃពិធីជំនឿ និងវប្បធម៌។

ពុទ្ធសាសនាខេត្ត Cà Mau រួមដំណើរការជាមួយសុខុមាលភាពសង្គម

ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងលើកកម្ពស់តួនាទី និងទំនួលខុសត្រូវសង្គម ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងការងារសុខុមាលភាពសង្គម រួមចំណែកថែទាំជីវភាពរបស់បងប្អូនប្រជាជន ជាពិសេសអ្នកទន់ខ្សោយក្នុងសង្គម។

បូកសរុបលទ្ធផលនៃការប្រឡងពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ - ២០២៦

ថ្មីៗនេះ គណៈកម្មការវត្តគម្ភីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានរៀបចំពិធីបូកសរុប និងប្រកាសលទ្ធផលនៃប្រឡងសម្រាប់ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ នេះគឺជាព្រឹត្តិការណ៍អប់រំដ៏សំខាន់ ដែលកត់សម្គាល់នូវជំហាននៃការរីកចម្រើននៅលើដំណើរការសិក្សារៀនសូត្រធម៌វិន័យរបស់សមណសិស្ស។

យាយខ្មៅក្នុងជំនឿរបស់បងប្អូន Khmer

ពេលឈានជើងចូលក្នុងបរិវេណវត្ត Khmer បុរាណ ដូចជាវត្តមហាទប់ (chùa Dơi) ទីក្រុង Cần Thơ ឬវត្តពុតធ្លេចាស់ (Hoà Bình cũ) ខេត្ត Cà Mau និងវត្ត Khmer -ដទៃទៀត នៅក្បែរព្រះវិហារដ៏ស្កឹមស្កៃដែលតម្កល់ព្រះពុទ្ធបដិមា គេតែងជួបប្រទះឃើញអាស្រមតូចៗ សម្រាប់បូជាទេពធីតាមួយអង្គដែលមានសម្បុរខ្មៅ។ បងប្អូន Khmer តែងហៅថា "នាងខ្មៅ" ឬ "យាយខ្មៅ"។ នេះគឺជាលក្ខណៈជំនឿដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីការលាយផ្សំយ៉ាងរលូនរវាងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer និងជំនឿអ្នកតាម្ចាស់ស្រុក។

វត្ត Khmer រក្សាស្លាកស្នាមបដិវត្តន៍

មកដល់ភូមិអណ្តូងចេក (Đìa Chuối) ឃុំ Vĩnh Mỹ សាកសួររកវត្តអណ្ដូងចេកគ្រប់គ្នាសុទ្ធតែស្គាល់។ វត្តមិនត្រឹមតែជាទីសក្ការៈបូជាខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក្នុងសម័យតស៊ូទាំង ២ លើក ប្រឆាំងបរទេសឈ្លានពានរបស់ជនជាតិទៀតផង។ កណ្តាលបរិយាកាសដ៏ស្ងប់ស្ងាត់ វត្តលេចចេញរូបរាងយ៉ាងស្ងៀមស្ងាត់ រក្សាទុកនូវអនុស្សាវរីយ៍ដ៏អង់អាចក្លាហាន តាមរយៈសរសៃឈើ និងក្បឿងដំបូលដែលដុះសរាយពេលវេលា។

រក្សាសម្រស់វប្បធម៌តាមរយៈកីឡាប្រពៃណី

ពិធីប្រណាំងទូក.ងរបស់បងប្អូនជនរួមជាតិ Khmer ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះមិនត្រឹមតែជាសកម្មភាពកីឡាដែលមានលក្ខណៈសហគមន៍យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសខាងវប្បធម៌ និងជំនឿវិញ្ញាណចំពោះបងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង ។

គ្រឿងរណ្តាប់សែនព្រេន ប្រកបដោយទឹកចិត្ត

រូបភាពនៃទូកក្បូនដើមចេក ដ៏សាមញ្ញ បានក្លាយជានិមិត្តរូបវប្បធម៌ជំនឿដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ជាពិសេសក្នុងពិធីបុណ្យសែនដូនតា និងពិធីបុណ្យកំសាន្តជាដើម។

សហគ្រាស - ម៉ាក