ប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំ Hưng Mỹ បានឃើញយ៉ាងជាក់ច្បាស់ពីការផ្លាស់ប្តូទាំងគំនិត និងរបៀបធ្វើរបស់បងប្អូនប្រជាកសិករទាំងឡាយ។ តាំងពីផលិតកម្មតាមបទពិសោធន៍បែបបុរាណរបស់ដូនតាបានបន្សល់ទុកមក។ បច្ចុប្បន្នមានប្រជាជនជាច្រើនបានក្លាហានសិក្សា និងអនុវត្តបច្ចេកទេសថ្មីៗចូលក្នុងការធ្វើស្រែ ស្រះចិញ្ចឹមបង្គា ពង្រីកទិសដៅថ្មីប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនោភូមិភាគ។
ជាកសិករបែបថ្មី
កសិករឃុំ Hưng Mỹ សព្វថ្ងៃក៏ចេះគិតគូរបានយ៉ាងម៉ត់ចត់សម្រាប់រាល់រដូវផលិត។ ចាប់ពីការជម្រើសពូជ ការរៀបចំដី ថែទាំ រហូតដល់ពេលប្រមូលផល និងស្វែងរកទីផ្សារនាំចេញផលិតផល ក៏ត្រូវបានគិតគូរយ៉ាងលម្អិតផងដែរ ដោយផ្អែកលើវិទ្យាសាស្ត្រ ទីផ្សារ និងបទពិសោធន៍ជាក់ស្តែង។ របៀបធ្វើរបស់កសិករបែបថ្មីនេះ បានជួយឱ្យបងប្អូនប្រជាជនកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពក្នុងការផលិតកម្ម បង្កើនប្រសិទ្ធភាពផលិតក្នុងលក្ខណៈនៃការប្រែប្រួលអាកាសធាតុលក្ខខណ្ឌអាកាសធាតុ និងតម្លៃទីផ្សារដែលកាន់តែមានការជួបផលពិបាក។
លោក Nguyễn Hoàng Thoại (ឆ្វេង) អញ្ជើញទស្សនាទម្រង់ពហុបែបរបស់លោក Quách Văn Sển។
ក្នុងដំណើរការបម្លែងផ្លាស់ប្តូរវិស័យករសិកម្មឱ្យមានលក្ខណៈចីរភាព បណ្តាទម្រង់យ៉ាងសម្បូរបែបក៏បានក្លាយជាការជម្រើសដែលផ្តល់ទំនុកចិត្តសម្រាប់គ្រួសារជាច្រើននៅឃុំហឹងមីទៀតផង។ ការរួមបញ្ចូលបណ្តាប្រភេទពូជឈើដាំ និងសត្វចិញ្ចឹមលើផ្ទៃដីតែមួយ មិនត្រឹម ជួយប្រើប្រាស់ធនធានសម្រាប់ផ្ទៃដី និងប្រភពទឹកប៉ុណ្ណោះទេ ថែមទាំងសម្បូរបែបក្នុងការបង្កើនភាពចម្រុះសម្រាប់ខាងប្រភពប្រាក់ចំណូលទៀតផង។
តួយ៉ាងដូចជាគ្រួសារលោក Quách Văn Sển នៅភូមិ Rau Dừa បានអត់ធ្មត់បន្តការផ្សារភ្ជាប់ជាមួយទម្រង់នេះអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ ដោយផ្ទៃដីជាង ៤ ហិកតារបស់គ្រួសារ លោក Sển បានគួបផ្សំដាំដូង និងឈើហូបផ្លែជាច្រើនប្រភេទ ព្រមទាំងផលិតស្រូវមួយរដូវក្នុងមួយឆ្នាំ និងជាមួយទម្រង់ចិញ្ចឹមបង្គា បង្កង ត្រីគល់រាំង ត្រីក្បក។ល។ វិធីនេះមិនត្រឹមតែប្រើប្រាស់ផ្ទៃដីឱ្យមានប្រសិទ្ធភាពបំផុតនោះទេ ថែមទាំងបានបង្កបង្កើតប្រភពធនធានធម្មជាតិទៀតផង សមស្របជាមួយលក្ខណៈធ្មជាតិរបស់ភូមិភាគ។ ផ្តើមពីនោះ ទម្រង់ក៏មានការអភិវឌ្ឍន៍នឹងនរល្អ និងផ្តល់មកនូវប្រភពចំណូលសមគួរទៀតផង។
លោក Sển បានចែករំលែកថា៖ “ទម្រង់ដ៏សម្បូរបែបនេះ មិនត្រូវធ្វើតាមតែចិត្តគិតនោះទេ។ ពីព្រោះថា រាល់ប្រភេទពូជឈើដាំ និងសត្វចិញ្ចឹមនីមួយៗ សុទ្ធតែមានចំណុចខុសៗគ្នា ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ទើបអាចយកមកចិញ្ចឹម ដាំដុះបានផលល្អ។ អាស្រ័យមានវគ្គបណ្តុះបណ្តាលជាច្រើនរបស់រដ្ឋ ខ្ញុំរៀនបានច្រើនបទពិសោធថ្មីៗ និងយល់ពីរបៀបកែតម្រូវក្នុងខណៈពេលដែលមិនទាន់បានសមស្រប។ ដំពូងធ្វើតិចតួច ធ្វើសាកល្បង រួចហើយទើបចាប់ផ្តើមពង្រីកជាសន្សឹម។ សំខាន់គឺត្រូវខំប្រឹងប្រែង និងមានការអត់ធ្មត់”។
មិនត្រឹមតែចំពោះលោក សេន នោះទេ បណ្តាគ្រួសារជាច្រើនដទៃទៀតកាលពីមុនក៏ធ្លាប់ជាអ្នកចិញ្ចឹមបង្គា និងក្តាមផងដែរ គាត់បានក្លាហានក្នុងការបណ្តាប្រភែឈើហូបផ្លែមួយចំនួនទៀត មានដូចជា៖ ស្វាយ ត្របែក ខ្នុរ... នៅតាមភ្លឺនៃស្រះចិញ្ចឹមបង្គារបស់ខ្លួន។
កសាងវិស័យកសិកម្មចីរភាព - ត្រូវការមានការចូលរួមព្រមគ្នា
ថ្វីត្បិតតែដូច្នេះ ការផ្លាស់ប្តូរនេះ ក៏បានដាក់ចេញនូវតម្រូវការខ្ពស់ជាងមុនសម្រាប់ខាងបច្ចេកទេស ជាពិសេសក្នុងដំណាក់កាលជ្រើសរើសពូជឱ្យសមស្រប ការប្រើប្រាស់ជី និងការពារភាពរីករាលដាលនៃសត្វល្អិត និងជំងឺផ្សេងៗ… ជាក់ស្តែង បានបង្ហាញឱ្យឃើញថា ប្រជាកសិករជាច្រើននៅតែធ្វើតាមរបៀបនិយាយតាមមាត់គ្នា ដោយខ្វះមូលដ្ឋានបច្ចេកទេសចាំបាច់។
ទម្រង់ដាំត្របែករបស់បងស្រី Lê Thị Thuý។
បងស្រី Lê Thị Thuý នៅភូមិ Cái Bát បានចែករំលែកថា៖ “ខ្ញុំបានដាំចម្ការត្របែកអស់សយៈពេល ២ ឆ្នាំរួចហើយ តែភាគច្រើនខ្ញុំដាក់ជីតាមការណែនាំរបស់មាមីងបងប្អូនជិតខាង។ ប្រភេទជីណាដែលល្អៗ និងត្រូវតាមគោលបំណងផងនោះ គឺខ្ញុំមិនទាន់ស្វែងយល់ និងមិនទាន់បានដឹងច្បាស់ទេនេះទេ”។
លោក Nguyễn Hoàng Thoại ប្រធានសមាគមកសិករខេត្ត បានឱ្យដឹងថា៖ “នៅពេលអនាគតនេះ សមាគមនឹងសហការជាមួយវិស័យផ្នែកជំនាញ ដើម្បីពិនិត្យលក្ខណៈនៃតំបន់ដីមួយចំនួននៅតាមតំបន់ផ្សេងៗ ហើយផ្តល់យោបល់ណែនាំឱ្យមានមាីងបងប្អូនប្រជាកសិករទាំងឡាយចូលរួមផលិតយ៉ាងណាឱ្យមានការសមស្រប។ ព្រមជាមួយនោះដែរ នឹងពង្រឹងការបើកថ្នាក់បណ្ដុះបណ្ដាលខាងបច្ចេកទេស និងភ្ជាប់សហគ្រាសជាមួយកសិករ ដើម្បីកសាងតំបន់ផ្គត់ផ្គង់វត្ថុធាតុដើមឱ្យមានស្ថិរភាព ហើយធានាបាននូវទីផ្សារប្រកបដោយចីរភាពផងដែរ”។
យោងតាមលោក Thoại ការកសាងខាងវិស័យកសិកម្មចីរភាព មិនមែនត្រឹមតែផ្អែកទៅលើកសិករប៉ុណ្ណោះទេ តែត្រូវការមានការចូលរួមយ៉ាងព្រមគ្នាគ្រប់ទូទាំងព័ន្ធទាំងពីរដ្ឋអំណាចភូមិភាគ សមាគម អង្គការសង្គម រហូដល់ស្ថាប័នឥណទាន និងអាជីកម្មដែលប្រមូលទិញផលិតផល។
បច្ចុប្បន្ននេះ បងប្អូនប្រជាកសិករនៅ Hưng Mỹ មិននូវមានការពឹងផ្អែកលើអាកាសធាតុ ឬធ្វើកសិកម្មតាមរបៀបបុរាណដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀតនោះទេ ពួកគាត់ថែមទាំងកំពុងផ្លាស់ប្ដូរគំនិត និងរបៀបធ្វើ ព្រមទាំងក្លាហានសាកល្បងនូវបណ្តាទម្រង់ផលិតថ្មីៗ ដែលសមស្របជាមួយបរិស្ថាន និងភូមិភាគនីមួយៗ។ ប្រជាកសិកររាល់គ្នាដែលខិតខំស្វែងយល់ និងក្លាហានក្នុងការផ្លាស់ប្តូរទម្រង់ផលិតបែបថ្មី គឺជាប្រការមួយដ៏សំខាន់បង្កើតការផ្លាស់ប្តូររួមសម្រាប់ឃុំ ឆ្ពោះទៅកាន់វិស័យកសិកម្មចីរភាព និងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពសុខក្សេនក្សាន្ត និងយូរអង្វែងនៅលើដីភូមិកំណើតរបស់ខ្លួន៕
Hồng Phượng