ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:21

លក្ខណៈដ៏ប្រពៃនៃពិធីបុណ្យសែនដូនតា

ប្រព្រឹត្តឡើងចាប់ពីថ្ងៃ ១៤រោច ខែភទ្របទ រហូតដល់ ថ្ងៃ ១កើត ខែអាស្សុជ បុណ្យភ្ជុំបិណ្ឌសែនដូនតា ដែលជាពិធីបុណ្យប្រពៃណីដ៏ធំ និងមានអត្ថន័យសំខាន់មួយរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ។

ថ្ងៃទី២ ជាថ្ងៃ “សែនទទួល” តាំងពីព្រឹងព្រលឹម មាមីង Khmer បាននាំគ្នាយកបាយស្ពកទៅវត្ត រួមជាមួយគ្រឿងដង្វាយផ្សេងៗជាច្រើនទៀតដើម្បីនិមន្តព្រះសង្ឃដារឧទ្ទិសជូនបុព្វការីជនរបស់ខ្លួន។

ស្រដៀងជាមួយបុណ្យ Vu Lan តបស្នងគុណរបស់បងប្អូនជនជាតិ Kinh ផងដែរ យោងតាមទំនៀមប្រជាប្រិយរបស់ Khmer ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតា ជាឱកាសដែលយមបាលបានបើកទ្វារនរក ដូច្នេះហើយបណ្តាដូងព្រលឹងពួកអមនុស្សទាំងឡាយនឹងត្រូវបានដោះលែងឱ្យវិលត្រឡប់មកឋានមនុស្សដើម្បីស្វែងរកសាច់ញាតិសន្តានរបស់ខ្លួន។ អាស្រ័យដូច្នេះហើយ រដូវកាន់បិណ្ឌ ក៏ជាឱកាសសម្រាប់កូនចៅសម្តែងនូវការដឹងគុណចំពោះឪពុកម្តាយ ជីដូនជីតា និងបុព្វការីជន ព្រមទាំងបុព្វបុរសទាំងឡាយដែលមានគុណបំណាច់ក្នុងការបង្ករបង្កើតទឹកដី​ និងការពារភូមិស្រុកផងដែរ។ នេះក៏ជារយៈពេលសម្រាប់កូនចៅដែលបានទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ វិលត្រឡប់មកជួបជុំគ្រួសារទទួលអំណរបុណ្យភ្ជុំដោយភាពកក់ក្តៅ។

មាមីងពុទ្ធបរិស័ទទៅវត្តបោះបាយបិណ្ឌ និងនិមន្តព្រះសង្ឃដារឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជន។

បុណ្យភ្ជុំបិណ្ឌ សែនដូនតា តែងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ​ ដោយមានយ៉ាងច្រើនពិធីកិច្ចជំនឿផ្សេងៗដ៏មានអត្ថន័យ។ ថ្ងៃដំបូង “ពិធីសែនទទួល” គ្រួសារ  Khmer ទាំងឡាយនាំគ្នាបោសសម្អាតលំនៅឋានយ៉ាងជ្រះស្អាត រៀបតុបតែងទីសក្ការៈ និងត្រៀមបាយស្ពក មុខម្ហូបឆ្ងាញ់ៗសម្រាប់សែនជូនបុព្វការីជនដែលកាលគាត់នៅរស់រានមានជីវិតតែងនិយមចូលចិត្ត។

ថ្ងៃទី២ជាថ្ងៃ “សែនធំ” ប្រព្រឹត្តឡើងនៅក្នុងវត្ត។ តាំងពីព្រឹកព្រលឹមស្រាងស្រាង មាមីងបងប្អូន Khmer ស្លៀកសំលៀកបំពាក់ប្រពៃណីដ៏សែនស្រស់ស្អាត យកចង្ហាន់ទៅវត្ត មានទាំងផ្លែឈើ នំនេក ចេកអំពៅជាដើម រួចនិមន្តព្រះសង្ឃដារឧទ្ទិសជូនដួងវិញ្ញណក្ខន្ធបុព្វការីជនទាំងឡាយ។ ដល់ពេលថ្ងៃត្រង់ នៅតាមគ្រួសារនីមួយៗក៏មានរៀបចំបាយស្ពកសម្រាប់សែនដូនតាជាមុន រួចហើយនាំគ្នាទទួលរាក់ទាក់ភ្ញៀវជិតខាង បង្កើនចំណងមិតភាពរវាងភូមិផងរបងជាមួយទៀតផង។

ក្នុងរដូវបុណ្យភ្ជុំ បងប្អូនជនរួមជាតិ Khmer តែងមានស្លៀកសំលៀកបំពាក់ប្រពៃណីដើម្បីទៅវត្តបោះបាយបិណ្ឌ។

ចំណែកថ្ងៃចុងបញ្ចប់ គឺជាថ្ងៃ “សែនជូន” គ្រួសារ Khmer ទាំងឡាយបានរៀបចំបានស្ពកសម្រាប់សែនជូនយាយតាវិលត្រឡប់ទៅប្រភពដើមរបស់ខ្លួនវិញ។ បន្ទាប់ពីសែនព្រេនរួចរាល់ ក៏មានគ្រួសារជាច្រើនបានធ្វើសំពៅដោយស្រទបចេក ខាងក្នុងវេចខ្ជាប់ស្បៀងអាហារ និងគ្រឿងដង្វាយផ្សេងៗរួចហើយបណ្តែតតាមខ្សែទឹក ដោយមានអត្ថន័យដើម្បីបញ្ញើនូវអានីតវត្ថុសម្រាប់ពួកអមនុស្សទាំងឡាយ។

ក្នុងថ្ងៃចុងបញ្ចប់នៃបុណ្យភ្ជុំ គ្រួសារជាច្រើនបានធ្វើសំពៅដោយស្រទបចេក ខាងក្នុងវេចខ្ជាប់ស្បៀងអាហារ និងគ្រឿងដង្វាយផ្សេងៗរួចហើយបណ្តែតតាមខ្សែទឹក ដោយមានអត្ថន័យដើម្បីបញ្ញើនូវអានីតវត្ថុសម្រាប់ពួកអមនុស្សទាំងឡាយ។

ទំនៀមនៃពិធិបុណ្យភ្ជុំបិណ្ឌ សែនដូនតា គឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ ឆ្លុះបញ្ចាំងពីក្រមសីលធម៌ “ផឹកទឹកនឹកប្រភព” របស់បងប្អូនជនរួមជាតិ Khmer រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបនូវផ្ទាំងរូបភាពវប្បធម៌ដ៏វិសេសវិសាល ​និងបរិបូរណ៌ថែមទៀតនៃខឿនវប្បធម៌ Việt Nam៕

Đờ Ni - Danh Điệp

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក