បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលឡើងវិញ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏ដំណាក់សុខាភិបាលឃុំ និងសង្កាត់ក្នុងខេត្តនៅតែបន្តអនុវត្តយ៉ាងល្អនូវការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាន។ ប៉ុន្តែ ក្នុងបរិបទថ្មីនេះ ប្រព័ន្ធសុខាភិបាលនៅមូលដ្ឋានត្រូវការការវិនិយោគឱ្យបានត្រឹមត្រូវ ដើម្បីបន្តបំពេញភារកិច្ចថែទាំសុខភាពបឋមឱ្យបានល្អ និងរួមចំណែកកាត់បន្ថយសម្ពាធសម្រាប់គ្រឹះស្ថានសុខាភិបាលថ្នាក់លើ។
បុគ្គលិកដំណាក់សុខាភិបាលសង្កាត់វិញត្រាច់កំពុងពិនិត្យគុណភាពវ៉ាក់សាំងមុនពេលចាក់ឱ្យអ្នកជំងឺ។
សង្កាត់វិញត្រាច់បច្ចុប្បន្នមានភូមិចំនួន ១៦ ដែលមានប្រជាជនសរុបជាង ៤២,៧០០ នាក់។ ដោយសារតែមានភូមិសាស្ត្រធំទូលាយ ដែលភាគច្រើនជាតំបន់ជនបទ ហើយចំនួនប្រជាជនបានកើនឡើងគួរឱ្យកត់សម្គាល់ទៀតផងបើធៀបនឹងកាលមុននេះ។ ខណៈដែលមូលដ្ឋានសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រនៅមានកម្រិត និងខ្វះខាត បាននិងកំពុងបង្កើតនូវបញ្ហាប្រឈមមុខជាច្រើនសម្រាប់ប្រតិបត្តិការរបស់ដំណាក់សុខាភិបាលសង្កាត់។ ដើម្បីបំពេញភារកិច្ចថែទាំសុខភាពជាបឋមជូនប្រជាជនឱ្យបានល្អក្នុងស្ថានភាពថ្មី ដំណាក់សុខាភិបាលសង្កាត់វិញត្រាច់ កំពុងដំណើរការទីតាំងពីរក្នុងពេលតែមួយ ដោយមានទីតាំងធំនៅភូមិដើមពោន និងទីតាំងរណបនៅភូមិលេខ៥។ បច្ចុប្បន្នដំណាក់សុខាភិបាលមានបុគ្គលិកសរុបចំនួន ២០ នាក់ ក្នុងនោះទីតាំងនីមួយៗមានវេជ្ជបណ្ឌិតម្នាក់ទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺ។
ដំណាក់សុខាភិបាលឃុំ និងសង្កាត់ជាច្រើនកំពុងខ្វះបុគ្គលិកផ្នែកខាងឱសថបុរាណ។
លោកស្រី Nguyễn Thị Quyến អនុប្រធានដំណាក់សុខាភិបាលសង្កាត់ Vĩnh Trạchបានឱ្យដឹង៖ “ទោះបីជាប្រតិបត្តិការក្នុងលក្ខណៈដ៏លំបាកក៏ដោយ ក៏ដំណាក់សុខាភិបាលបានរៀបចំប្រភពធនធានមនុស្ស និងឧបករណ៍នៅទីតាំងទាំងពីរយ៉ាងបត់បែនដើម្បីបំពេញភារកិច្ចបានល្អប្រសើរ។ លើសពីនេះ ការយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីគ្រប់គ្រងមួយចំនួនដូចជា៖ ការចាក់វ៉ាក់សាំងក្នុងកម្មវិធីពង្រីកការគ្រប់គ្រងជំងឺមេរោគឆ្លង ជំងឺមិនឆ្លង ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការធ្វើបច្ចុប្បន្នភាពសៀវភៅសុខាភិបាលអេឡិចត្រូនិករបស់អ្នកជំងឺ។ល។បានជួយបង្កើនប្រសិទ្ធភាពនៃការថែទាំសុខភាពបឋមជូនប្រជាជន”។
លោក Lâm Văn Điệp ភូមិ Kim Cấu គឺជាអ្នកជំងឺប្រចាំនៅដំណាក់សុខាភិបាលសង្កាត់ហ៊ីបថាញ។ បើតាមលោក ការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលថ្នាក់ឃុំ និងសង្កាត់ឡើងវិញមិនបានប៉ះពាល់ដល់ការទៅពិនិត្យ និងព្យាបាលជំងឺរបស់គាត់នោះទេ ព្រោះដំណាក់សុខាភិបាលមានទីតាំងពីរ។ លោកឌីប បានចែករំលែកថា៖ “ខ្ញុំមានជំងឺលើសឈាម និងទឹកនោមផ្អែមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយសារតែបានមកព្យាបាលនៅដំណាក់សុខាភិបាលសង្កាត់ ដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ខ្ញុំអាចប្រឹតសំចៃបានទាំងថវិកា និងពេលវេលាធ្វើដំណើរ។ ជាងនេះទៅទៀត អាកប្បកិរិយារួសរាយរាក់ទាក់ និងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងជឿជាក់នៅពេលពិនិត្យ និងព្យាបាលជំងឺនៅដំណាក់សុខាភិបាលមូលដ្ឋាន” លោកឌីបមានប្រសាសន៍។
កម្មាភិបាល និងអង្គការនៃសង្កាត់ Hiệp Thành កំពុងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមជូនបងប្អូនប្រជាជន។
ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលឃុំ និងសង្កាត់ចំនួន៣ សង្កាត់ Nhà Mát ឃុំ Hiệp Thành និងឃុំ Vĩnh TrạchĐông បច្ចុប្បន្នសង្កាត់ Hiệp Thành មិនត្រឹមតែមានភូមិសាស្ត្រធំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រជាជនជាជនជាតិខ្មែររស់នៅយ៉ាងច្រើនកុះករទៀតផង។ អាស្រ័យហេតុនេះ ដំណាក់សុខាភិបាលសង្កាត់បានលើកកម្ពស់តួនាទីសហការីសុខាភិបាល ប្រជាសាស្ត្រនៅភូមិទាំង ១៦ ដោយបានសហការជាប្រចាំជាមួយអង្គការ និងសមាគមនានា ដើម្បីរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងណែនាំប្រជាជនឱ្យបង្កើនការយល់ដឹងអំពីការថែទាំសុខភាព និងបង្កើនអត្រាគ្របដណ្តប់នៃប័ណ្ណធានារ៉ាប់រងសុខភាពជាដើម។ ចាប់តាំងពីដើមឆ្នាំមករហូតមកដល់ពេលនេះ ចំនួនករណីជំងឺទូទៅដូចជា គ្រុនឈាម ជំងឺដៃ ជើង មាត់ជាដើម នៅក្នុងសង្កាត់បានថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមិនមានការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងសហគមន៍ឡើយ។
ទោះបីជាទទួលបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើនក៏ដោយ ប្រតិបត្តិការរបស់ដំណាក់សុខាភិបាលឃុំ និងសង្កាត់ បច្ចុប្បន្នកំពុងប្រឈមមុខជាមួយបញ្ហាលំបាក ជាច្រើន។ ដំណាក់សុខាភិបាលជាច្រើន ស្ថានភាពខាងធនធានមនុស្សគឺមានទាំងលើស ទាំងខ្វះ ពោលគឺលើសតួនាទីគិលានុបដ្ឋាកប៉ុន្តែខ្វះបុគ្គលិកផ្នែកវេជ្ជសាស្ត្របុរាណ។ ជាពិសេស ស្ថានភាពខ្វះខាត និងភាពហួសសម័យនៃឧបករណ៍វេជ្ជសាស្ត្របានជះឥទ្ធិពលដល់សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យា បាលជំងឺជូនប្រជាជន។
សហការីនៃដំណាក់សុខាភិបាលសង្កាត់ Hiệp Thành បានចុះទៅពិនិត្យដង្កូវទឹកក្នុងពាងផ្ទុកទឹករបស់ប្រជាជន ដើម្បីការពារជំងឺគ្រុនឈាម។
ជាប្រព័ន្ថសុខាភិបាលជួរមុខ នៅជិតដិតជាមួយប្រជាជន ដំណាក់សុខាភិបាលឃុំ និងសង្កាត់មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ ថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាជន។ដូច្នេះហើយ ការវិនិយោគឲ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ គឺជាបញ្ហាជាបន្ទាន់មួយ ដើម្បីឱ្យប្រជាជនគ្រប់រូប ជាពិសេសអ្នកដែលមានជីវភាពទុក្ខលំបាក អាចទទួលបានសេវាថែទាំសុខភាពបឋមប្រកបដោយគុណភាព៕
Hữu Thọ