ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 23:57:58

វត្តឃោសិតារាម - សារមន្ទីរសិល្បៈ

ស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីមណ្ឌលនៃសង្កាត់ Bạc Liêu (ចាស់) វត្តឃោសិតារាម (មានទីតាំងស្ថិតនៅភូមិ Cù Lao ឃុំ Hưng Hội) ប្រៀបបាននឹងសារមន្ទីរដែលរស់រវើកសម្រាប់ផ្នែកខាងសិល្បៈនៃស្ថាបត្យកម្ម Khmer ដែលត្រូវបានថែរក្សា និងអភិរក្សអស់រយៈពេលជាង ១៦០ ឆ្នាំកន្លងមកហើយ។

នៅតាមជញ្ជាំងមានរូបចម្លាក់ជាច្រើនដែលបង្ហាញពីទស្សនវិជ្ជារបស់ព្រះពុទ្ធ។

ខាងមុខទីធ្លាវត្តរួមមានបណ្តាក្បាច់កម្លាក់ដ៏ល្អប្រណិត រួមទាំងសរាយដុះរាយលើក្បឿង បង្កើតបានជាទិដ្ឋភាពដ៏ស្រណោះស្រណោក ប៉ុន្តែបង្កប់ដោយភាពអាថ៌កំបាំងផងដែរ។

វត្តនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ១៨៦០ លើផ្ទៃដីទំហំ ៤ ហិកតា រួម ដូចជា៖ ព្រះវិហារ កុដិ ឧបដ្ឋានសាលា សាលារៀនអក្សរ Khmer និងសំណង់ផ្សេងៗមួយចំនួនទៀត។

ពេលដើរឆ្លងកាត់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ដោយបានឃើញស្ថាបត្យកម្មដ៏ស្កឹមស្កៃ និងក្បាច់លម្អដ៏រស់រវើក។ សំណង់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីលក្ខណៈនៃពុទ្ធសាសនាទក្ខិណានិកាយ ឆ្លងតាមរយៈដំបូលមានច្រើនជាន់ និងងកោង ដោយរូបបដិមារាប់រយដែលត្រូវបានរៀបចំរចនាបទយ៉ាងប៉ិនប្រសប់ទាំងក្នុងព្រះវិហារ និងក្រៅបរិវេណ។

ក្បាច់ផ្កាឈូកដ៏ស្រស់ស្រទន់នៅតាមព្រះវិហារ កុដិ សាលានិងលើសសរ បង្អួចជាដើម។ល។ ចំណែកតាមញ្ជាំងព្រះវិហារវិញ មានរូបចម្លាក់អណ្តែតដែលនិទានពីពុទ្ធប្រវត្តិ រឿងរ៉ាវនៃព្រះត្រៃបិដក បានបង្ហាញតាមរយៈទេពកោសល្យចម្លាក់ ហាក់ដូចជានាំអ្នកទេសចរណ៍ឱ្យត្រឡប់ទៅកាន់រឿងទេវកថានៃព្រះពុទ្ធសាសនារាប់ពាន់ឆ្នាំមុន។

នៅក្បែរព្រះវិហារមានព្រះពុទ្ធរូបធំមួយអង្គដាក់នៅលើកំពូលចេតិយដែលខ្ពស់ជាងគេ។

អ្វីដែលពិសេសនៅវត្តឃោសិតារាម មិនមែនត្រឹមតែស្ថាបត្យកម្មនោះទេ បណ្តាផ្តាំងគំនូរ និងរូបចម្លាក់ផ្សេងៗសុទ្ធតែជាផ្នែកមួយដ៏រស់រវើកផ្នែកខាងលក្ខណៈវប្បធម៌ខ្មែរ ដែលបង្ហាញពីជំនឿព្រះពុទ្ធសាសនាផង និងបង្ហាញពីទេពកោសល្យរបស់សិប្បករផងដែរ។ ដើម្បីបញ្ចប់ពីរបរចម្លាក់ក្បាច់ និងលម្អទាំងអស់ សិប្បករ Khmer បានរចនាយ៉ាងលំបាកអស់រយៈពេល ៤ ឆ្នាំ ដោយបានប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីជួសជុល និងបង្កើតសោភ័ណភាពដ៏ស្រស់ស្អាតនិងអាថ៌កំបាំងសម្រាប់វត្តផងដែរ។

ក្បាច់លម្អិតយ៉ាងប្រណិត ប៉ុន្តែនៅតែរក្សាបាននូវស្មារតី និងរចនាបទនៃស្ថាបត្យកម្មពិសេសរបស់វត្ត Khmer នៅតំបន់ Nam Bộ។

ក្រៅពីលន្លែងទេសចរណ៍ដូចជា៖ តំបន់ទេសចរណ៍ Nhà Mát តំបន់រំលឹកវិញ្ញាណក្ខន្ធតន្ត្រីករ Cao Văn Lầu ឬគេហដ្ឋាន Công Tử Bạc Liêu។ល។ វត្តឃោសិតារាមក៏ជាកន្លែងមួយសម្រាប់ថតរូប និងជាកន្លែងទេសចរណ៍បែបសាសនាដែលយុវជនជាច្រើននិយមចូលចិត្ត  ពីព្រោះទីតាំងនេះនៅជិតមណ្ឌលសង្កាត់ Bạc Liêu។

នៅខាងមុខព្រះវិហារមានដងទង់ក្រពើពីរដែលខ្ពស់ជាង ៤០ ម៉ែត្រ។

នៅចំមណ្ឌលបរិយាកាសដ៏ស្ងប់ស្ងាត់ បរិសុទ្ធ និងមានសរាយដុះរាយនៅលើក្បឿងនីមួយៗ ការទស្សនាវត្តឃោសិតារាមពិតជានឹងនាំមកនូវបទពិសោធន៍ថ្មីៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយបន្សល់ទុកនូវការចងចាំដ៏ជ្រាលជ្រៅក្នុងចិត្តអ្នកទេសចរណ៍នៅពេលមានឱកាសបានមកទស្សនា និងគោលរពបូជា៕

Hữu Nghĩa

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក