ទូរស័ព្: 0274 383 347
អាទិត្យ, 8-2-26 22:55:41

ឃុំ Vĩnh Phước:

គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ឃុំ Vĩnh Phước ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជីវភាពបងប្អូនប្រជាជនខ្មែរទាំងឡាយនៅទីនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គ្រប់ភូមិស្រុកដែលធ្លាប់ជួបលំបាកកាលពីមុន សព្វថ្ងៃក៏ “ប្តូរអាវថ្មី” ដោយមានដងផ្លូវជនបទធំទូលាយស្អាត និងអាគារដ៏ស្កឹមស្កៃយ៉ាងច្រើនផងដែរ។

របរត្បាញកន្ត្រកបានជួយឱ្យប្តីប្រពន្ធលោក Danh Trường មានប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវផាពគ្រួសារប្រចាំថ្ងៃ។

ធ្លាប់ជាគ្រួសារក្រលំបាកពិសេសផងដែរ តែអាស្រ័យការជំនួយឧបត្ថម្ភពីបណ្តាកម្មវិធី និងគោលនយោបាយសម្រាប់បងប្អូនជនរួមជាតិ រួមជាមួយឆន្ទៈនៃការខិតខំប្តូរផ្តាច់ដើម្បីឈានឡើង មកទល់ពេលនេះ គ្រួសារលោក Danh Trường នៅភូមិ Bình Lê មានជីវភាពធូរធាប្រសើរឡើង។

ពីមុន គ្រួសាររបស់លោក Danh Trường រស់នៅពឹងលើតែដីស្រែ ៥ ហិកតា និងប្រកបរបខាងឆ្លូកស្រូវស៊ីឈ្នួលប៉ុណ្ណោះ។ ប្រាក់​ចំណូលដែលរកបានក៏​មិននឹងនរនោះដែរ ថែមទាំងចិញ្ចឹមកូន ៣ នាក់កំពុងស្ថិតក្នុងវ័យសិក្សារៀនសូត្រទៀត ដូច្នេះហើយទើបជីវភាពគ្រួសារត្រូវធ្លាក់ក្នុងសភាព មានព្រឹក ខ្វះល្ងាច។ ឆ្នាំ​២០១៨​ ក្នុងខណៈ​ពេលដែល​មាន​ខ្យល់​ព្យុះ​ខ្លាំង ផ្ទះ​ប្រក់​ស័ង្កសី​របស់​គ្រួសារ​បាន​រលំ​ទាំង​ស្រុង។ ដោយយល់ពីការលំបាកនោះ ឃុំក៏បានជំនួយឧបត្ថម្ភផ្ទះសប្បុរសធម៌មួយខ្នង ផ្តើមពីនោះក៏បង្កលក្ខណៈងាយស្រួលសម្រាប់គ្រួសារលោកបានបុលប្រាក់ទុនអនុគ្រោះដើម្បីកែលម្អដីស្រែ ព្រមទាំងលំនឹងក្នុងការពលកម្មផលិត។

ឆ្នាំ២០២២ ខណៈពេលដែលជីវភាពបានប្រសើរឡើង ប្តីប្រពន្ធលោកក៏ត្រូវបានសមាគមសហព័ន្ធនារីឃុំជំនួយឧបត្ថម្ភបង្រៀបរបរវិជ្ជាជីវៈផ្តើមពីសិប្បកម្មត្បាញត្រកៀតប៉ោង ក្នុងមួយថ្ងៃ ពីរនាក់ប្តីប្រពន្ធលោកអាចត្បាញជាកន្រ្តកបានចាប់ពី ៧-១២គ្រឿង ដោយទទួលបានប្រាក់ចំនួន ៧.០០០ ដុង/កន្ត្រក។ អាស្រ័យដូច្នេះហើយ ទើបគ្រួសារលោកមានប្រភពប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវស្រូវ ពីនាក់ប្តីប្រពន្ធលោកតែងឆ្លៀតពេលទៅឆ្លូកស្រូវស៊ីឈញនួល ដើម្បីសន្សំប្រាក់សម្រាប់កែជួសជុលផ្ទះឡើងវិញឱ្យបានសមរម្យដូចគែឯង។

លោក Nguyễn Khiêm Trí (ឆ្វេង) ឧទ្ទេសនាមពីទម្រង់ដាំខ្ជាយជូនដល់កម្មាភិបាលភូមិភាគ។

ជាអ្នកនៅភូមិ Bình Lê ដូចគ្នា គ្រួសារលោក Nguyễn Khiêm Trí គឺជាគ្រួសារដែលបានរួចចាកផុតពីគ្រួសារប្រកៀកបន្ទាត់ដោយអាស្រ័យការជំនួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ។ លោកទ្រី បានចែករំលែកថា កាលពីចុងឆ្នាំ ២០២៤ លោកត្រូវបានរដ្ឋអំណាចឃុំជំនួយឧបត្ថម្ភទម្រង់ចិញ្ចឹមជ្រូកផងដែរ។ តាមរយៈពេលចិញ្ចឹមបាន ៥ ឆ្នាំ លោកក៏លក់ជ្រូកកូនលើកដំបូងដើម្បី យកប្រាក់វិនិយោគចិញ្ចឹមបន្ថែមទៀត ដោយមានជ្រូកកូនសម្រាប់ចិញ្ចឹមចំនួន ៣ ក្បាល។ ចំណែកប្រាក់ដែលនៅសល់​លោកទុកសម្រាប់ពង្រីកទម្រង់ពហុបែបបន្តទៀត។

គ្រួសារមានដីស្រែ ២ កុង លោក Trí តែងឆ្លៀតយកផ្ទៃដីសម្រាប់ដាំខ្ជាយ ឃ្លោក ល្មៅ ចេក​រួមផ្សំជាមួយចិញ្ចឹមត្រី មាន់។ល។​ អាស្រ័យដូចនេះហើយ ទើបអាចមានប្រភាពប្រាក់ចំណូលជាប្រចាំរៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឃុំ Vĩnh Phước បច្ចុប្បន្នមានគ្រួសារខ្មែរប្រមាណជាង ៦០០ គ្រួសារ ស្មើនឹង ៧,១១% នៃចំនួនប្រជាជនក្នុងឃុំ ដែលភាគច្រើនប្រមូលផ្តុំនៅភូមិ Bình Lê ភូមិប៊ិញបៅ និងភូមិ Bình Tốt B។ បច្ចុប្បន្ន ១០០% ដង​ផ្លូវ​អន្តរ​ឃុំ និង​ភូមិនៃ​តំបន់​ដែល​មាន​ជនរួមជាតិ Khmer រស់នៅច្រើនកុះករ ក៏ត្រូវបានចាក់បេតុងអស់ដែរ។ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី សាលារៀន និងដំណាក់សុខាភិបាលក៏ទទួលបានការវិនិយោគសាងសង់យ៉ាងធំទូលាយស្អាតណាស់ដែរ។ សកម្មភាពនៃការកាត់បន្ថយក្រក៏ត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មតាមរយៈសកម្មភាពផ្សេងៗដូចជា៖ ការផ្តល់ដើមទុន វិធីសាស្ត្រក្នុងការចិញ្ចឹមជីវភាព ជំនួយឧបត្ថម្ភបុលប្រាក់ទុនអនុគ្រោះ បង្កើនប្រភេទពូជឈើដាំ សត្វចិញ្ចឹម និងបណ្តុះបណ្តាលមុខរបរវិជ្ជាជីវៈ ព្រមទាំងឧបត្ថម្ភសង់ផ្ទះស្នាក់នៅ និងផ្លាស់ប្តូរបច្ចេកវិទ្យាសម្រាប់អនុវត្តចូលក្នុងការផលិត។

លោក Nguyễn Khiêm Trí ថែទាំហ្វូងជ្រូករបស់គ្រួសារ។

ផ្តើមពីការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភរបស់មជ្ឈិម និងខេត្តក្នុងការអនុវត្តគោលនយោបាយជនជាតិ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិនៅទីនេះតែងខិតខំឈានឡើងគ្រប់ៗគ្នា។ ចំនួនគ្រួសារក្រីក្រក៏មានការថយចុះយ៉ាងឆាប់រហ័ស ចំណែកគ្រួសារដែលមានជីវភាពធូរធារ និងអ្នកមានស្កុកស្តមមួយថ្ងៃកាន់តែកើនឡើងជាលំដាប់ ហើយមានគ្រួសារខ្លះទៀតថែមទាំងបានក្លាយជាគំរូឆ្នើមក្នុងការពលកម្មផលិត​ព្រមទាំងសកម្មចូលរួមរាល់បណ្តាប្រពៃណីចលនាដែលភូមិភាគបានបំផុស។ បច្ចុប្បន្ន​ទូទាំំងឃុំ​​មាន​គ្រួសារ​ក្រីក្រ​ចំនួន​ ១៤ ​គ្រួសារ និង​គ្រួសារ​ប្រកៀកបន្ទាត់ក្រ​ ​១១ ​គ្រួសារដែលសុទ្ធសឹងជាគ្រួសារជនរួមជាតិ ​Khmer​។

រយៈពេលខាងមុខ ឃុំនឹងបន្តជំរុញខ្លាំងខ្លាអំពីបណ្តាគោលនយោបាយសន្តិសុខសង្គម ពង្រីកខាងវិស័យសិក្សាអប់រំ ព្រមទាំងឧបត្ថម្ភសាងសង់ផ្ទះ និងកែជួសជុលលំនៅឋាន ព្រមទាំងបង្កលក្ខណៈឱ្យបុលប្រាក់ទុនអនុគ្រោះ។ល។ ដើម្បីលើកកម្ពស់ដែលទៀតខាងជីវផាពរស់នៅទាំងសម្ភារៈ ស្មារតីជូនបងប្អូនជនរួមជាតិ Khmer រួមចំណែកជំរុញយ៉ាងខ្លាំងខ្លាខាងវិស័យសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគឱ្យមានការអភិវឌ្ឍន៍ថែ​មទៀត” លោក Trần Quốc Toàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ VĨnh Phước ​បានឱ្យដឹងដូច្នេះ៕

Tú Quyên - Quốc Vũ

Tags:

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

សហគ្រាស - ម៉ាក