ទូរស័ព្: 0274 383 347
ច័ន្ទ, 8-12-25 09:09:10

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។

រយៈពេលកន្លង សមគមសហព័ន្ធនារីគ្រប់កំដាប់ថ្នាក់ទូទាំងខេត្តតែងរួមដៃគ្នាជាមួយរដ្ឋអំណាចភូមិភាគកសាងជនបទថ្មីកានតែមានសម្រស់។

អនុវត្តការបំផុសចលនាតាំងពីឆ្នាំ ២០១០​រហូតមកទល់ពេលនេះ គណៈប្រតិបត្តិការ និងគណៈអចិន្ត្រៃនៃសមាគមសហព័ន្ធនារីខេត្តក៏បានបញ្ជាក់ច្បាស់ពីខ្លឹមសារអនុវត្ត ផ្សារភ្ជាប់ជាមួយខ្លឹមសារនៃការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” និង ប្រពៃណីប្រឡាងប្រណាំង “នារីសកម្មសិក្សារៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ព្រមទាំងប្រពៃណីបណ្តុះបណ្តាលប្រជាជនកាម៉ាវនាយុគសម័យថ្មី” និងបណ្តាគម្រោងការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានអនុម័តដោយសមាគមបានម្ចាស់ការអនុវត្ត។

បណ្តាសហភាពនារីគ្រប់លំដាប់ថ្នាក់តែងបានយកចិត្តទុកដាក់ក្នុងការច្នៃប្រឌិតទម្រង់នៃការឃោសនា ផ្សព្វផ្សាយធ្វើឱ្យងាយយល់ ងាយចងចាំ និងងាយស្រួលធ្វើ។ ផ្សព្វផ្សាយខ្លឹមសារដល់ណា សហការចុះឈ្មោះដល់នោះ ព្រមទាំងចាត់តាំងអនុវត្តរាល់បណ្តាទម្រង់ផ្សេងៗជាដើម និងរាល់ទង្វើជាក់ស្តែងដល់នោះ ផ្សារភ្ជាប់ជាមួយការណែនាំរបស់គ្រប់បណ្តាគណៈផ្នែក ​និងរដ្ឋអំណាចភូមិភាគជារៀងរាល់ឆ្នាំ។ បង្កើនកាផ្សព្វផ្សាយនិងចលនាសង្គមភាវូបនីយកម្មតាមវិធីសាស្ត្រជាច្រើន៖ ពង្រីកសក្តានុពល ភាពសកម្ម និងការយល់ដឹងដោយខ្លួនឯង ព្រមទាំងសហការជួយគ្នាទៅវិញទៅមករបស់សមាជិកនារី និងបណ្តាគ្រួសារទាំងឡាយ រួមទាំងសហគមន៍ផងដែរ។ យកចិត្តទុកដាក់ ឧបត្ថម្ភគ្រួសារក្រលំបាកសម្រាប់ក្នុងការអនុវត្ត។

អ្នកស្រី Nguyễn Ngọc Thuý អនុប្រធានសមាគមសហព័ន្ធនារីខេត្ត បានឱ្យដឹងថា៖ “ផ្តោតលើលក្ខណៈវិនិច្ឆ័យទាំង ៨ បទដ្ឋានកសាងគ្រួសារ ៥ គ្មាន និង ៣ ស្អាត ក៏ត្រូវបានអនុវត្តជាយូរលង់ណាស់មកហើយ ភ្ជាប់ជាមួយលក្ខណៈវិនិច្ឆ័យដែលគ្រួសារត្រូវអនុវត្តក្នុងការកសាងជនបទថ្មី និងឃុំជនបទថ្មីកម្រិតខ្ពស់ក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់ក្នុងការចលនាគ្រួសារទាំងឡាយឱ្យអនុវត្តតាម។ បណ្តាថ្នាក់ដឹកនាំនៃសមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់និងរកគ្រប់វិធីសាស្ត្រ និងប្រភពជំនួយសម្រាប់ឧបត្ថម្ភគ្រួសារទាំងឡាយបានសម្រេចគ្រប់បទដ្ឋានទាំង ៨ នៃការពមផុសចលនា ព្រមទាំងយកចិត្តទុកដាក់ដល់ការអនុវត្តបណ្តាទម្រង់ និងរៀបធ្វើដ៏ល្អៗ និងមានប្រសិទ្ធភាពសម្រាប់ពង្រីកឱ្យបានទូលំទូលាយថែមទៀត”។

យោងតាមនោះ សមាគមសហព័ន្ធនារីក៏បានធ្វ់ការជម្រើស និងចុះឈ្មោះអនុវត្តគម្រោង/ភារកិច្ចជាក់ស្តែងចំនួន ៤៦១ ដើម្បីចូលរួមកសាងជនបទថ្មី និងជនបទថ្មីកម្រិតខ្ពស់។ តួយ៉ាងដូចជា៖ ទម្រង់ “ចម្កាបណ្តុះពូជ” និង “ធនាគារឈើលម្អ” ​“ផ្ទះបៃតង” ប្រមូលផ្តុំប្រព្រឹត្តិកម្មកាកសំណល់ កែច្នៃកាកសំណល់ទៅជារបស់មានប្រយោជន៍ "ចម្ការបន្លែគ្រួសារ" "ដាំដើមឈើលម្អ " "ដាំដើមឈើដើម្បីការពារបាក់រលេះដី" "ដងផ្លូវផ្កា" "ផ្លូវគ្មានសំរាម" និងជួយគ្នាសាងបង្គន់អនាម័យ ព្រមទាំងឧបត្ថម្ភគ្រួសារឱ្យមានកន្លែងស្តុកទឹកស្អាត និងអនុវត្ត ៣ ស្អាត។ល។ រយៈពេលជាច្រើនឆ្នាំអនុវត្ត ឆ្លងកាត់ច្រើនទម្រង់ដែលមានប្រសិទ្ធភាពរបស់សមាគមក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែក​ណិងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ចង្អុលការណែនាំ ព្រមទាំងពង្រីកយ៉ាងទូលំទូលាយលើភូមិសាស្ត្រខេត្តទៀតផង។

គ្រប់បណ្តាមូលដ្ឋានសមាគសហព័ន្ធនារីតែងធ្វើការពិនិត្យជារឿយៗ ដើម្បីក្តាប់បានច្បាស់រាល់មុខសញ្ញានារី និងប្អូនកុមារ ព្រមទាំងគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ​និងគ្រួសារមានជីវផាពជួបលំបាកលើភូមិសាស្ត្រដើម្បីមានវិធីសាស្ត្រ និងការទំនាក់ទំនងខ្សែរយៈឧបត្ថម្ភ។ ជារៀងរាល់ឆ្នាំ រាល់សាខានីមួយៗតែងបានចុះឈ្មោះទទួលយកតិចបំផុតមាន ០១ ​គ្រួសារនារីក្រីក្រ និងប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារដែលទើបឈានឡើងរួចចាកក្រស្ថិរភាព។ យកចិត្តទុកដាក់ពង្រីកប្រសិទ្ធភាពប្រភពទុនឥណទានគោលនយោបាយ ជួយបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច​និងការរស់នៅ។

សមាគមឱ្យបុលមិនចាំបាច់ដើមទុនជាមួយធនាគារគោលនយោបាយសង្គមនូវសល់ប្រាក់បំណុលប្រមាណជាង ១.៥៥៥ បាន់លានដុង ជំនួយ ៤៥.៧៦២ គ្រួសារបានបុលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងការរស់នៅ។ ក្រៅពីនោះ សមាគមនារីគ្រប់បណ្តាថ្នាក់បានផ្តើមចលនា និងប្រឹតសំចៃទឹកប្រាក់ដើម្បីជំនួយកសាងបង្គាន់ស្របអនាម័យ ៤៨.៧៨៧ បង្គាន់។ លទ្ធផលក៏បានជួយ ១.៨០១ គ្រួសារក្រ (ឆ្នាំ ២០២៥ ចុះឈ្មោះជំនួយ ៦៨៨ គ្រួសារ ក្នុងនោះមាន ២២០ គ្រួសារក្រ និង ២៨២ គ្រួសារប្រកៀកបន្ទាត់ក្រ ព្រមទាំង ១៨៦ គ្រួសារជួបលំបាកខ្លាំងដែលមិនទាន់បានធ្វើការពិនិត្យ)។

ប្រពៃណីនារីជួយគ្នាធ្វើសេដ្ឋកិច្ចគ្រួសារ និងបង្កើតការងារធ្វើក៏ត្រូវបានបងប្អូននារីអនុវត្តមានប្រសិទ្ធភាពផងដែរ។

ដើម្បីអនុវត្តល្អសកម្មភាពនៃការរកឃើញមុខសញ្ញា និងបង្ការប្រយុទ្ធប្រឆាំង ផ្តល់យោបល់ ជំនួយខាងច្បាប់ស្តីពីការបង្ការអំពើហិង្សាលើភេទ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នារី និងប្អូៗកុមារ។ សមាគមទាំងឡាយត្រូវបានបង្កើត និងបន្តសកម្មភាពយ៉ាងមានប្រសិទ្ធភាពចំនួន ៧៩៤ អាសយដ្ឋានផ្តល់ទំនុកចិត្តក្នុងសហគមន៍ សហការជាមួយ ០៥ ទម្រង់ “ផ្ទះបញ្ជាសបណ្តោះអាសន្នផ្សារភ្ជាប់ជាមួយអាសយដ្ឋានផ្តល់ទំនុកចិត្ត”​ដោយមាន ៣.០៧៣ សមាជិក។

អ្នកស្រី Nguyễn Ngọc Thuý បានវាយតំលៃថា៖ “ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន និង ៣ ស្អាតស្អំ” បានរួមចំណែកជាក់ស្តែងក្នុងការអនុវត្តបទដ្ឋានជាច្រើន និងសមភាពយេនឌ័រក្នុងការកសាងជនបទថ្មី។ មានគ្រួសារគំរូជាច្រើនដែលត្រូវបានសមាគមជំនួយការផ្សព្វផ្សាយរហូតមកទល់ពេលនេះក៏មានការលើកកម្ពស់ស្មារតីសម្រាប់គ្រួសារចូលរួមអនុវត្ត រាល់បណ្តាបទដ្ឋានខាងការចលនា និងរួមចំណែកកសាងជនបទថ្មីនៅតាមបណ្តាភូមិភាគ។ មកទល់ពេលនេះ សមាគមបានបំផុសចលនា និងជំនួយឧបត្ថម្ភ​ ទទួលថ្មីចំនួន ៦៦.៩៣២ គ្រួសារសម្រាប់ ៨ បទដ្ឋាន “គ្រួសារ ៥ គ្មាន និង ៣ ស្អាតស្អំ” ព្រមទាំង “គ្រួសារ ៥ មាន និង ៣ ស្អាតស្អំ”។ បង្កើនចំនួនគ្រួសារទូទាំងខេត្តមាន ១៤៤.៧៩៣ គ្រួសារសម្រេច ៨ បទដ្ឋាន( កើន ៤៦,២% គ្រួសារប្រៀបនឹងឆ្នាំ ២០១០)៕

Quỳnh Anh

Tags:

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។

គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ឃុំ Vĩnh Phước ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជីវភាពបងប្អូនប្រជាជនខ្មែរទាំងឡាយនៅទីនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គ្រប់ភូមិស្រុកដែលធ្លាប់ជួបលំបាកកាលពីមុន សព្វថ្ងៃក៏ “ប្តូរអាវថ្មី” ដោយមានដងផ្លូវជនបទធំទូលាយស្អាត និងអាគារដ៏ស្កឹមស្កៃយ៉ាងច្រើនផងដែរ។

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

សហគ្រាស - ម៉ាក