ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:38

ជួបផលពិបាកក្នុងការបើកថវិកាសម្រាប់គម្រោងទី ៦

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ជួបការលំបាក និងឧបសគ្គក្នុងការអនុវត្តខ្លឹមសារផ្សេងៗនៃគម្រោងទី ៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះឱ្យកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី)។

គម្រោងទី ៦ រួមចំណែកអភិរក្សពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer។

ដោយបានបែងចែកប្រភពទុនវិនិយោគសម្រាប់ការអភិវឌ្ឍមានជាង ១៦ ពាន់លានដុង ដើម្បីអនុវត្តគម្រោងទី ៦ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានឧបត្ថម្ភវិនិយោគសាងសង់ទីតាំងទេសចរណ៍ឆ្នើម នៅតំបន់ជនរួមជាតិភាគតិច រួមមាន ០៣ សំណង់នៅវត្តសុរិយារាម (Cái Giá Giữa) ឃុំ Hưng Hội ទីសក្ការបូជា Tân Hưng សង្កាត់ Bạc Liêu និងវត្ត Khmer ពុតធ្លេចាស់ (Hoà Bình Cũ) ឃុំ Hoà Bình។ ឧបត្ថម្ភវិនិយោគសាងសង់ស្ថាប័នវប្បធម៌ កីឡា និងសម្ភារៈនៅតាមភូមិនៃតំបន់ជនរួមជាតិភាគតិច រួមមានអាគារវប្បធម៌ភូមិ និងអនុសង្កាត់ចំនួន ៦០ ខ្នងផងដែរ។

ក្រោយរយៈពេលផ្អាក់អនុវត្តដោយសារស្ថានភាពនៃការរួមបញ្ចូលខេត្ត ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនខេត្តបានឯកភាពលើគោលការណ៍ឱ្យមន្ទីរបន្តអនុវត្តគម្រោង ។ អង្គភាពបានបំពេញបែបបទអនុម័តផែនការជ្រើសរើសអ្នកទទួលម៉ៅការដំណាក់កាលវិនិយោគ ព្រមទាំងផ្តោតលើការអនុវត្ត កញ្ចប់ម៉ៅការតាមផែនការដែលបានអនុម័ត ដើម្បីអនុវត្តបញ្ចប់គម្រោង និងបើកថវិកាឱ្យទាន់ជាវឌ្ឍនភាព ។

ដោយឡែកខ្លឹមសារវិនិយោគជួសជុល បង្កើនភាពកេរដំណែលនៃវត្តពុទ្ធសាសនាទក្ខិណានិកាយខ្មែរឆ្នាំ ២០២៥ បានប្រគល់បន្ថែមលើកទី ២ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ទទួលបានការបែងចែកថវិកាជាង ៣,៨ ពាន់លានដុង បច្ចុប្បន្នអង្គភាពកំពុងដាក់ជូនសុំយោបល់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អំពីការបញ្ជាក់កេរដំណែលដែលឱនភាព ដើម្បីធ្វើជាមូលដ្ឋានអនុវត្តនីតិវិធីបន្តតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

តាមខ្លឹមសារអនុវត្តគម្រោងទី ៦ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ កំពុងបំពេញបែបបទដើម្បីវិនិយោគសាងសង់ស្ថាប័នវប្បធម៌ សាលាវប្បធម៌ភូមិ អនុសង្កាត់ក្នុងតំបន់ជនរួមជាតិភាគតិច ។

យោងតាមប្រសាសន៍របស់លោក Nguyễn Chí Công អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ដោយសារស្ថានភាពនៃការរួមបញ្ចូលខេត្ត មានគម្រោងដែលបានអនុម័តហើយ ប៉ុន្តែត្រូវផ្អាកសិន បានជះឥទ្ធិពលដល់វឌ្ឍនភាពអនុវត្តគម្រោង ក៏ដូចជាផែនការបើកប្រភពទុន ។ បទប្បញ្ញត្តិ និងការណែនាំថ្មីមួយចំនួនមានប្រសិទ្ធភាព ដូច្នេះត្រូវកែសម្រួលមុខសញ្ញាទទួលបានផល អនុវត្តតាមដំណើរការ ហេតុនោះជួបលំបាកក្នុងការអនុវត្តគម្រោង និងអនុគម្រោងនានា។

ចំពោះប្រភពទុនសម្រាប់ខាងវិជ្ជាជីវៈ ប្រភពទុនឆ្នាំមុនបានផ្ទេរមកឆ្នាំ ២០២៥ បន្តអនុវត្តជាង ៥,២ ពាន់លានដុង ។ លោក ង្វៀនជីកុង បានឱ្យដឹងបន្ថែមទៀតថា៖ តាមរយៈការពិនិត្យឡើងវិញនូវខ្លឹមសារចំនួន ៣ នៃឆ្នាំ ២០២៤ (អនុវត្តគម្រោងស្រាវជ្រាវ ស្ដារឡើងវិញ អភិរក្សពិធីបុណ្យប្រពៃណីចំនួន ២។ រៀបចំថ្នាក់បំប៉នជំនាញ វិជ្ជាជីវៈ បង្រៀនវប្បធម៌អរូបី ឧបត្ថម្ភការហាត់សម ការសម្តែងសម្រាប់សមាជិកក្រុមសិល្បៈប្រពៃណី Khmer ចំនួន ២ នៅវត្តព្រែកជ្រៅ (Xiêm Cán) មានខ្លឹមសារចំនួន ២ គ្មានលទ្ធភាពអនុវត្តបាន ដោយសារបច្ចុប្បន្នមិនទាន់មានកម្រិតកំណត់ជាក់លាក់ ត្រូវអនុវត្តតាមឯកសារពាក់ព័ន្ធជាច្រើន កំណត់អំពីខ្លឹមសារ និងកម្រិតចំណាយ ដូច្នេះជួបលំបាកក្នុងការងាររៀបចំគម្រោងថវិកា និងការដេញថ្លៃ។ មាតិកាគម្រោងពាក់ព័ន្ធនឹងការអភិរក្សវប្បធម៌ជនរួមជាតិភាគតិច ភាគច្រើនតិចបានវិនិយោគ ដូច្នេះពិបាកក្នុងការកំណត់តម្លៃជាក់ស្តែងណាស់ ។ ម្យ៉ាងវិញទៀត ពេលវេលាដែលនៅសល់នៃឆ្នាំ ២០២៥ មិនធានាលទ្ធភាពដើម្បីអនុវត្តនៅពេលផែនការបានអនុម័ត ក៏ដូចជាលទ្ធភាពបើកថវិកាក្នុងឆ្នាំ ២០២៥ ដែរ ។

ទន្ទឹមនឹងនោះ ចំពោះខ្លឹមសារឧបត្ថម្ភចំណាយទិញសម្លៀកបំពាក់ ចំណាយហាត់សម សម្តែងសម្រាប់សមាជិកក្រុមសិល្បៈប្រពៃណី Khmer ចំនួន ២ នៅវត្តព្រែកជ្រៅ (Xiêm Cán) ក្រុមនានាបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ ២០២៤ អង្គភាពបានចំណាយឧបត្ថម្ភពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ ២០២៤ ពីប្រភពទុនឆ្នាំ ២០២២ និង ២០២៣ ផ្ទេរមក ។ អាស្រ័យហេតុនេះ ការិយាល័យគ្រប់គ្រងទេសចរណ៍ បានធ្វើសេនាធិការរាយការណ៍សំណើសុំមិនអនុវត្តខ្លឹមសារទាំង ២ នេះនៃឆ្នាំ ២០២៤។ ឆ្នាំ ២០២៥ អង្គភាពមិនទាន់បានប្រគល់ប្រភពទុនអនុវត្តនៅឡើយ ។

ពីគម្រោងទី ៦ ពិធីបុណ្យប្រពៃណីរបស់ជនជាតិ Hoa ត្រូវបានអភិរក្ស និងពង្រីកផងដែរ។

“ចំពោះមុខការលំបាក និងឧបសគ្គដែលកើតឡើងដូចខាងលើ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសំណើគណៈកម្មាធិការប្រជាជនខេត្តអនុញ្ញាតឲ្យបន្តពន្យារពេលបើកថវិកាទៅដល់ត្រីមាសទី ១ ឆ្នាំ ២០២៦ ចំពោះគម្រោងនានាដែលកំពុងអនុវត្តការងារវិនិយោគសាងសង់ ដើម្បីធានាការបញ្ចប់គម្រោង ឆ្លើយតបគោលដៅដែលបានដាក់ចេញ” លោក Nguyễn Chí Công បានឱ្យដឹងបែបនេះ៕

Quỳnh Anh

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក