ទូរស័ព្: 0274 383 347
សុក្រ, 16-10-26 06:36:14

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

កម្មវិធីសិល្បៈអំណរពិធីបិទវគ្គសិក្សាថ្នាក់អក្សរ Khmer នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។

យោងតាមទិន្នន័យពីមន្ទីរជនជាតិ និងសាសនាខេត្ត ក្នុងរដូវវិស្សមកាលឆ្នាំ ២០២៦ ទូទាំងខេត្តមានទីតាំងបង្រៀនអក្សរ Khmer ប្រហែល ៦០ កន្លែង ប្រមូលផ្តុំនៅតាមវត្តអារាម Khmer សាលាទាន និងតាមភូមិ ឃុំដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការបើកថ្នាក់បង្រៀន។ ចលនានេះដើរតួនាទីសំខាន់ក្នុងការថែរក្សាភាសា និងអក្សរប្រពៃណីផងដែរ។

ក្នុងអំឡុងពាក់កណ្តាលខែសីហា ទីតាំងបើកថ្នាក់បង្រៀនអក្សរ Khmer ទូទាំងខេត្តបានរៀបចំពិធីបូកសរុបដំណាលគ្នា ដើម្បីឱ្យសិស្សានុសិស្សមានពេលត្រៀមខ្លួនទៅសាលារៀនក្នុងឆ្នាំសិក្សាថ្មី។ នៅវត្តកោះដូង ឃុំ Vĩnh Phước ថ្នាក់អក្សរ Khmer រដូវវិស្សមកាលឆ្នាំ ២០២៦ មានសិស្សចំនួន ៨០នាក់ ចែកចេញជា ៣ ថ្នាក់ ដោយមាន ២ ថ្នាក់រៀននៅវត្ត និង ១ ថ្នាក់រៀននៅភូមិ Phước Thọ Tiền។ ចំណែកនៅឃុំ Hồ Thị Kỷ វិញដែលជាភូមិភាគបានរៀបចំថ្នាក់រៀនចំនួន ៥ ជាមួយនឹងសិស្សសរុបចំនួន ៩៨ នាក់ចូលរួម ដោយបានរៀបចំឱ្យសិក្សានៅវត្តជ្រុងខ្មែរ (Rạch Giồng) ភូមិ Đường Đào និងផ្ទះរបស់ប្រជាជន ដូចជាលោក Hữu Văn Kel នៅភូមិ Cây Khô ជាដើម។ ថ្នាក់រៀនប្រព្រឹត្តិទៅជាប្រចាំពីថ្ងៃចន្ទដល់ថ្ងៃសុក្ររៀងរាល់សប្តាហ៍ ដោយសិស្សានុសិស្សបានឧបត្ថម្ភឧបករសិក្សាយ៉ាងពេញលេញ។ ខ្លឹមសារបង្រៀនផ្តោតលើការបណ្តុះបណ្តាលជំនាញអាន សរសេរ និងទំនាក់ទំនងមូលដ្ឋាន ព្រមទាំងបញ្ចូលការអប់រំប្រពៃណី សីលធម៌ និងទំនៀមទម្លាប់ល្អៗផងដែរ។

តំណាងមន្ទីរ គណៈផ្នែក អង្គការមហាជន និងរដ្ឋអំណាចភូមិភាគ ជូនអំណោយដល់សិស្សានុសិស្សដែលមានស្នាដៃសិក្សាល្អ។

ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ ថ្នាក់រៀនអក្សរ Khmer នៅឃុំ Hồ Thị Kỷ បានរៀបចំពិធីបិទវគ្គសិក្សានៅវត្តជ្រុងខ្មែរ (Rạch Giồng)។ គណៈកម្មាធិការប្រជាជនឃុំបានជូនលិខិតសរសើរ រួមទាំងថវិកាឃុំ ជូនបុគ្គលគំរូក្នុងកិច្ចការរៀបចំការបង្រៀន និងរៀន ព្រមទាំងបានស្ងើចសរសើរ និងជូនសៀវភៅឱ្យសិស្សដែលមានស្នាដៃឆ្នើម។

ក្នុងឱកាសបិទវគ្គបង្រៀន និងរៀនអក្សរខ្មែររដូវវិស្សមកាលឆ្នាំ ២០២៦ មន្ទីរជនជាតិ និងសាសនា មានអំណោយជូនដល់គ្រូដើម្បីលើកទឹកចិត្តស្មារតីក្នុងពេលបង្រៀន។ (ក្នុងរូបភាព៖ លោក Huỳnh Công Thiệu ​(ទីបួនពីឆ្វេង) ប្រធានការិយាល័យជនជាតិ នៃមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ជូនអំណោយដល់លោកគ្រូបង្រៀនអក្សរ Khmer រដូវវិស្សកាលនៅទីតាំងវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។

ការអភិវឌ្ឍន៍យ៉ាងពុះពោរនៃចលនាបង្រៀនអក្សរ Khmer ក្នុងរដូវវិស្សមកាលនៅខេត្តកាម៉ាវជាភស្តុតាងដ៏រស់រវើកបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ជនជាតិ រួមចំណែកកសាងភូមិស្រុកកាន់តែរីកចម្រើន និងសម្បូរបែបអត្តសញ្ញាណ៕

Đờ Ni - Danh Điệp

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក