ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:11

ក្រុមស្វ័យគ្រប់គ្រង

ជាកម្លាំងស្នូលរក្សាសន្តិសុខសណ្តាប់ធ្នាប់

“ក្រុមស្វ័យគ្រប់គ្រងក្នុងជនរួមជាតិ Hoa” នៅឃុំ Hồng Dân គឺជាទម្រង់ឆ្នើមនាំការច្នៃប្រតិដ្ឋ និងមានប្រសិទ្ធភាពក្នុងចលនា “ប្រជាជនទូទាំងប្រទេសការពារសន្តិសុខប្រទេសជាតិ” ដែលត្រូវបានភូមិភាគជាច្រើនពង្រីកយ៉ាងទូលំទូលាយ។

នគរបាលឃុំ Hồng Dân ចូលរួមប្រជុំជីវភាព និងផ្សព្វផ្សាយអំពីវិធីសាស្ត្រ ល្បិចកលធ្វើសកម្មភាពសម្រាប់បទល្មើសដល់សមាជិកក្រុមស្វ័យគ្រប់គ្រង។

ឆ្លងកាត់រយៈកាល ៩ ឆ្នាំធ្វើសកម្មភាព ទម្រង់នេះបានពង្រឹងផែនមហាសាមគ្គី រវាងជនជាតិទាំងបី Kinh - Hoa - Khmer រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។

ក្រុមស្វ័យគ្រប់គ្រងអនុវត្តល្អការងារផ្សព្វផ្សាយ ចលនា ពង្រីកស្មារតីស្វ័យគ្រប់គ្រង ស្វ័យបង្ការ ស្វ័យការពារ របស់សហគមន៍ជនជាតិ Hoa។ សមាជិក និងគ្រួសារជនជាតិ Hoa នៅភូមិភាគ ស្ម័គ្រចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ក៏ដូចជាបទបញ្ជា កតិកាសញ្ញាស្តីពីការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ។

អនុសេនីយ៍ឯក Đặng Văn Diễn ស្នងការនគរបាលរងឃុំ Hồng Dân បានវាយតម្លៃថា៖ ក្រុមបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវទិសស្លោក “កាត់បន្ថយ ៣ និង រក្សា ៤” រួមមាន៖ កាត់បន្ថយបទល្មើស កាត់បន្ថយគ្រោះសង្គម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាមនុស្ស រក្សាទ្រព្យសម្បត្តិ រក្សាមនោសញ្ចេតនារវាងភូមិផងរបងជាមួយ រក្សាបរិស្ថានបៃតង-ល្អ-ស្អាត ។ ប៉ុន្មានឆ្នាំកន្លងមកនេះ សមាជិកនៃក្រុមស្វ័យតសហការជាមួយកងកម្លាំងនគរបាល រៀបចំការផ្សព្វផ្សាយបានជិត ៤០ លើក ទាក់ទាញមនុស្សចូលរួមរាប់ពាន់នាក់។ ទន្ទឹមនឹងនោះ ចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយច្បាប់រាប់ពាន់សន្លឹក ។ អាស្រ័យហេតុនេះ បង្កើតបានបរិស្ថានសហគមន៍ដែលប្តេជ្ញាថាគ្មានបទល្មើស គ្មានគ្រោះសង្គម គ្រួសារគ្មានអ្នកប្រព្រឹត្តល្មើសច្បាប់ ។

ក្រុមស្វ័យគ្រប់គ្រងក៏ជា “ដៃតភ្ជាប់” របស់កងកម្លាំងនគរបាលឃុំផងដែរ ដោយបានផ្តល់ជូនស្ថាប័ននគរបាលនូវប្រភពព័ត៌មានដែលមានតម្លៃជិត ៥០ លើមូលដ្ឋាននោះ បានពិន័យរដ្ឋបាលលើករណីមួយចំនួន ជួយនគរបាលឃុំក្តាប់សភាពការណ៍ទាន់ពេលវេលា និងរកឃើញមុខសញ្ញាគួរឱ្យសង្ស័យ ក៏ដូចជាបំភ្លឺអត្តសញ្ញាណមុខសញ្ញាជនសង្ស័យ ។

ក្នុងតួនាទីជាអ្នកមានវ័យចាស់ជរា និងមានកិត្យានុភាពនៅភូមិភាគ សមាជិកក្រុមនៅទាំងចូលរួមយ៉ាងសកម្មក្នុខាងការងារអប់រំ កែប្រែ និងគ្រប់គ្រងមុខសញ្ញា ចូលរួមសម្រុះសម្រួលការទំនាស់ក្នុងតំបន់ប្រជុំជន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងសន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្ត្រ ជាពិសេសក្នុងសហគមន៍ជនជាតិ Hoa។

“មិនត្រឹមតែរស់នៅជាគំរូ អស់ពីចិត្តជំនួយកងកម្លាំងនគរបាលធានាល្អសភាពការណ៍ប៉ុណ្ណោះទេ ក្រុមនៅទាំងរួមដៃជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ អនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” “បំបាត់អត់បន្ថយក្រ” និងកសាងទីក្រុងស៊ីវិល័យ។ សមាជិកក្រុមបានចលនាយ៉ាងសកម្មចពោះអ្នកសប្បុរសជនទាមងឡាយ ដើម្បីវិភាគទានសម្ភារៈ និងកម្លាំងកាយ នាំមកប្រសិទ្ធភាពសុខុមាលភាពសង្គមដែលគួរឱ្យកត់សម្គាល់ផងដែរ” លោក Viên Quang Tỷ ប្រធានក្រុមស្វ័យគ្រប់គ្រង បានចែករំលែកដូច្នេះ។

នគរបាលឃុំហុងយ៉ឹន និងសមាជិកក្រុមស្វ័យគ្រប់គ្រង អញ្ជើញទៅដល់គ្រួសារនីមួយៗ ដើម្បីចលនាបងប្អូនឱ្យអនុវត្តល្អការងាររក្សាមនុស្ស រក្សាទ្រព្យសម្បត្តិ និងរក្សាមនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយ។

ក្រុមបានចលនាសាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារប្រកៀកបន្ទាត់ក្រ ជូនកង់ដល់សិស្សានុសិស្ស និងអំណោយដល់គ្រួសារក្រីក្រក្នុងឱកាសបុណ្យទានប្រចាំឆ្នាំ។ ក្រុមបានរក្សាសកម្មភាពមនុស្សធម៌ ដែលលេចធ្លោជាងគេគឺក្នុងឱកាសបុណ្យ “បោះទាន” ថ្ងៃទី ១៩ ខែ ៧ ចន្ទគតិ ជារៀងរាល់ឆ្នាំ រៀបចំចែកអង្ករ និងអំណោយរាប់ពាន់ចំណែក ជូនប្រជាជនជួបការលំបាកក្នុង និងក្រៅភូមិសាស្រ្ត ។ ទន្ទឹមនឹងនោះ ឧបត្ថម្ភក្តារម្ឈូស នៅពេលគ្រួសារជួបលំបាកខ្លាំងមានបុណ្យសព ក៏ដូចជាជួយគ្រួសារឯកោ ឈឺថ្កាត់ មានជំងឺជាដើម។

ផ្តើមពីប្រសិទ្ធភាពជាក់ស្តែង ទម្រង់នេះបានរួមចំណែកថែរក្សាផែនមហាសាមគ្គីរវាងបណ្តាជនជាតិជាបងប្អូន និងពង្រីកទៅកាន់ ២ ចំណុចផ្សេងទៀត នៅឃុំវិញឡុក និងសង្កាត់ Hiệp Thành។ ទម្រង់នេះក៏ត្រូវបានស្នើទៅក្រសួងនគរបាល ពិចារណាទទួលស្គាល់ និងជូនដំណឹងពីបទពិសោធន៍កសាង អនុវត្តលើទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ផងដែរ៕

Thanh Hải

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក