ទូរស័ព្: 0274 383 347
សុក្រ, 12-12-25 03:10:24

សាមគ្គីទូទាំងប្រជាជន

ការពារសន្តិសុខប្រទេសជាតិ

រយៈពេលកន្លង នគរបាលខេត្ត Cà Mau បានសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិ និងបណ្តាអង្គការក្នុងនិងក្រៅកងកម្លាំង ផ្សព្វផ្សាយរាល់សកម្មភាពជាក់ស្តែងជាច្រើន ដើម្បីពង្រីកតួនាទីចលនា "ទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ" បង្កើនថែមទៀតនូវផែនមហាសាមគ្គីជនជាតិ។

ទីលំនៅថ្មី - លទ្ធផលនៃការរួមកម្លាំង ស្រុះចិត្តពីសមូហភាព បុគ្គល និងផ្សព្វផ្សាយរូបភាពដែលល្អៗខាងស្មារតីជួយគ្នាទៅវិញទៅមកក្នុងកងកម្លាំងនគរបាលប្រជាជន ។

ក្នុងនោះ ដែលលេចធ្លោជាងគេគឺនគរបាលខេត្ត Cà Mau បានសម្រេចការប្រគល់ផ្ទះមេត្តាធម៌ចំនួន ២៩ ខ្នង ជូនសមាជិកសមាគមអតីតនគរបាលប្រជាជនដែលមានជីវភាពជួបលំបាកខ្លាំង។ នេះជាសញ្ញាសម្គាល់ដ៏សំខាន់សម្រាប់ក្នុងដំណើរ "មកកាន់ទិសដៅ" លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ជូនសមាជិកសមាគមអតីតនគរបាលប្រជាជនលើភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះ បន្តចលនានគរបាលទីក្រុង Hồ Chí Minh ឧបត្ថម្ភថវិកាសាងសង់ផ្ទះមេត្តាធម៌ ជូនសមាជិកសមាគមអតីតនគរបាលប្រជាជន ៥ រូប ដោយសរុបតម្លៃផ្ទះមួយខ្នង ៦០ លានដុង ។

ជម្រកថ្មីដែលបានសម្រេច មិនត្រឹមតែជាសំណង់សម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលនៃការរួមកម្លាំង ស្រុះចិត្តពីបណ្តាសមូហភាព បុគ្គល ក្នុងនិងក្រៅកងកម្លាំង។ នោះជានិមិត្តរូបដ៏ល្អនៃមនោសញ្ចេតនារវាងសមមិត្ត យុទ្ធមិត្ត នៃស្មារតី "ជួយគ្នាក្នុងគ្រាក្រ" តែងបានថែរក្សា និងពង្រីកក្នុងនគរបាលប្រជាជន។

នគរបាលខេត្ត Cà Mau ចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងសម្តែងនូវការដឹងគុណអ្នកម្តាយ Việt Nam វីរភាព និងកងកម្លាំងប្រដាប់អាវុធប្រជាជន និងគ្រួសារគោលនយោបាយនាឱកាអនុស្សាវរីយ៍ទិវាយុទ្ធជនពិការ-ពលិ។

ក្នុងឆ្នាំកន្លង នគរបាលខេត្តបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត សហការជាមួយក្រសួងនគរបាល អនុវត្តគម្រោងឧបត្ថម្ភសាងសង់ផ្ទះ ៧៩៣ ខ្នង ជូនគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកខាងលំនៅឋានលើភូមិសាស្ត្រខេត្ត ដោយថវិកាសរុប ៤៦,៣ ពាន់លានដុង ។ បណ្តាអង្គភាពនគរបាលក្នុងខេត្ត ថែមទាំងចលនាសាងសង់ស្ពានជនបទ ៤ ខ្សែ ព្រមទាំងសាងសង់ និងកែជួសជុលផ្ទះបាន ៤៣ ខ្នង ជូនអំណោយជាង ១.៧០០ ចំណែក និងអង្ករជាង ១២ តោន រួមទាំងអាហារូបករណ៍ ៣០ ចំណែក ដល់សិស្សានុសិស្ស គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារជួបលំបាក។ល។ ដោយតម្លៃសរុបជាង ៩,២ ពាន់លានដុង ។

ប្រការនេះបានបញ្ជាក់ពីភាពរស់រវើកចំពោះប្រសិទ្ធភាពចលនា "ទូទាំងប្រជាជនការពារប្រទេសជាតិ" ក្នុងស្ថានភាពថ្មី កន្លងហើយ នគរបាលខេត្តកាម៉ាវ ត្រូវបានក្រសួងនគរបាលទទួលស្គាល់ ២ ទម្រង់៖ "ធានាសន្តិសុខ សុវត្ថិភាព សកម្មភាពមានប្រសិទ្ធភាពសំណង់ឧស្ម័ន PM3 - Cà Mau " និង "គ្មានមុខសញ្ញាប្រើប្រាស់ឧបករណ៍ឆក់អគ្គិសនីរុករកជលផលខុសច្បាប់"។

ផែនមហាសាមគ្គីមាតុភូមិ Việt Nam ជានិមិត្តរូបនៃផែនមហាសាមគ្គីទូទាំងជនជាតិ ជាកន្លែងប្រមូលផ្តុំឆន្ទៈ និងបំណងប្រាថ្នា ព្រមទាំងកម្លាំងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ផ្តើមពីនោះ បន្តពង្រីកប្រសិទ្ធភាពទម្រង់ដែលល្អៗ និងរបៀបធ្វើច្នៃប្រតិដ្ឋ ផ្សារភ្ជាប់រវាងការងារជំនាញ ជាមួយចលនាទូទាំងប្រជាជន លេចធ្លោដូចជា៖ "ចលនាទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ តំបន់ជនរួមជាតិភាគតិចភូមិលេខ ៧ ឃុំ Tân Lộc - ស្វ័យការពារ ស្វ័យគ្រប់គ្រងខាងសន្តិសុខ និងសណ្តាប់ធ្នាប់" ព្រមទាំង "សន្តិសុខផ្សាយសម្លេងឌីជីថល" និងវេទិកា "នគរបាលស្តាប់មតិយោបល់ប្រជាជន"។ល។

នគរបាលខេត្ត Cà Mau ថែមទាំងសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ គណៈកម្មការវត្ត Khmer ទាំងឡាយ កសាង និងរក្សាទម្រង់ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិភាគ គំរូដូចជា៖ "ក្រុមសាសនិកស្វ័យគ្រប់គ្រង ស្វ័យការពារខាងសន្តិសុខស និងណ្តាប់ធ្នាប់" ព្រមទាំង "ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលអំពីសន្តិសុខ និងសណ្តាប់ធ្នាប់" និង "ក្លឹប ៣ សកម្មក្នុងជនរួមជាតិ Khmer" ព្រមទាំង "ក្រុមឃោសនាផ្សព្វផ្សាយ អប់រំចំណេះដឹងខាងច្បាប់ក្នុងសាសនា Cao Đài Tiên Thiên " បានរួមចំណែកសកម្មក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ជនរួមជាតិ សាសនា ត្រូវបានក្រសួងនគរបាលកត់សម្គាល់ និងស្ងើចសរ សើរទៀតផង៕

Hoài Bảo

Tags:

ការពារសន្តិសុខប្រទេសជាតិ

រយៈពេលកន្លង នគរបាលខេត្ត Cà Mau បានសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិ និងបណ្តាអង្គការក្នុងនិងក្រៅកងកម្លាំង ផ្សព្វផ្សាយរាល់សកម្មភាពជាក់ស្តែងជាច្រើន ដើម្បីពង្រីកតួនាទីចលនា "ទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ" បង្កើនថែមទៀតនូវផែនមហាសាមគ្គីជនជាតិ។

ធ្វើល្បាត សហការផ្សព្វផ្សាយច្បាប់ចរាចរណ៍

នាពេលថ្មីៗនេះនគរបាលស្រុកThới Bìnhជាពិសេសប៉ូលីសចរាចរណ៍និងសណ្តាប់ធ្នាប់បានជំរុញយ៉ាហខ្លាំងខ្លាការផ្សព្វផ្សាយនិងអប់ច្បាប់ក៏ដូចជាធ្វើការត្បាតពិនិត្យតាមផ្លូវសាធារណៈរួមចំណែកលើកកម្ពស់ចំណេះដឹងជូនបងប្អូនប្រជាជនដែលចូលរួមចរាចរណ៍។

រួមគ្នាធានាសុវត្ថិភាពសន្តិសុខផ្ទះសំណាក់

ទម្រង់ក្លឹបផ្ទះសំណាក់ និងផ្ទះឲ្យជួលខ្នាក់នៅប្រចាំខែធានាសុវត្ថិភាពស្តីពីសន្តិសុខ និងសណ្តាប់ធ្នាប់ស្ថិតនៅសង្កាត់៩ ក្រុងកាម៉ាវ បាន និងកំពុងត្រូវបាន ពង្រីកយ៉ាងមានប្រសិទ្ធភាព នេះមិនត្រឹមរួមចំណែកក្នុងសកម្មភាពបង្ការគ្រោះអាគ្គីភ័យ និងជនល្មើស ព្រមទាំងរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នោះ ទេ ថែមទាំងលើកកម្ពស់ភារកិច្ចរបស់បណ្តាម្ចាស់ផ្ទះសំណាក់ឬក៏អ្នកជួលទៀតផង។ លើភូមិសាស្ត្រសង្កាត់៩ សព្វថ្ងៃមាន៩សណ្ឋាគារ និង ១៣៦ផ្ទះសំណាក់ នេះក៏ជាទីតាំងសម្រាប់មុខសញ្ញាប្រតព្រឹត្តិល្មើសឆក់ឱកាសបង្កអុកឡុកសង្គមបណ្តោយធ្វើឲ្យប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់ផងដែរ។ ដើម្បីរួមចំណែករក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ ក្លឹបក៏ចាប់ផ្តើមបង្កើតកាលពីឆ្នាំ២០១៩ ព្រមទាំងបន្តធ្វើសកម្មភាពរហូតទល់សព្វថ្ងៃ។

បាក​លីវ​ ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

យោង​តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ខេត្ត​បាក​លីវ​ រដូវ​ប្រាំ​ងឆ្នាំ​ ២០២៣​-២០២៤ ត្រូវ​បាន​ព្យា​ករណ៍​ថា​ កង្វះ​បរិមាណ​ទឹក​ភ្លៀង​ ទឹក​សាប​ស្រោច​ស្រព​មិន​គ្រប់​គ្រាន់​ ដូច្នេះ​ ផ្នែក​កសិកម្ម​ខេត្ត​បាក​លីវ​ បាន​មាន​វិធាន​ការ​ដើម្បី​បង្ការ​ ទប់​ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​លើ​ភូមិ​សាស្ត្រ។​

កម្លាំង​ចលករ​សម្រាប់​សិស្ស​ និស្សិត​ក្រី​ក្ររៀន​ពូកែ​

សិស្ស​ និស្សិត​ក្រី​ក្ររាប់​រយ​នាក់ បំ​ផុត​គឺសិស្ស​ និស្សិត​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​កម្លាំង​ចិត្ត​និង​ស្មារតី​បន្ថែម​ ដើម្បី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ឈាន​ឡើង​រៀន​សូត្រ​បាន​ល្អ​ អា​ស្រ័យ​បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍។​

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ពេល​បាន​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពី​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​ពេទ្យ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​រក្សា​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​មូល​ដ្ឋាន។​

សហគ្រាស - ម៉ាក