ទម្រង់ក្លឹបផ្ទះសំណាក់ និងផ្ទះឲ្យជួលខ្នាក់នៅប្រចាំខែធានាសុវត្ថិភាពស្តីពីសន្តិសុខ និងសណ្តាប់ធ្នាប់ស្ថិតនៅសង្កាត់៩ ក្រុងកាម៉ាវ បាន និងកំពុងត្រូវបាន ពង្រីកយ៉ាងមានប្រសិទ្ធភាព នេះមិនត្រឹមរួមចំណែកក្នុងសកម្មភាពបង្ការគ្រោះអាគ្គីភ័យ និងជនល្មើស ព្រមទាំងរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នោះ ទេ ថែមទាំងលើកកម្ពស់ភារកិច្ចរបស់បណ្តាម្ចាស់ផ្ទះសំណាក់ឬក៏អ្នកជួលទៀតផង។ លើភូមិសាស្ត្រសង្កាត់៩ សព្វថ្ងៃមាន៩សណ្ឋាគារ និង ១៣៦ផ្ទះសំណាក់ នេះក៏ជាទីតាំងសម្រាប់មុខសញ្ញាប្រតព្រឹត្តិល្មើសឆក់ឱកាសបង្កអុកឡុកសង្គមបណ្តោយធ្វើឲ្យប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់ផងដែរ។ ដើម្បីរួមចំណែករក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ ក្លឹបក៏ចាប់ផ្តើមបង្កើតកាលពីឆ្នាំ២០១៩ ព្រមទាំងបន្តធ្វើសកម្មភាពរហូតទល់សព្វថ្ងៃ។
វិរសេនីយ៍ត្រី ង្វៀងខាញ់បាំង ស្នងការនគរបាលរងនៃ នគរបានសង្កាត់៩ ឲ្យដឹង៖ “បច្ចុប្បន្នមានចំនួន៨៧ផ្ទះ សំណាក់ដែលចូលរួមក្លឹប សកម្មភាពជាទៀងទាត់រៀង ប្រចាំខែ។ រាល់ពេលសកម្មភាពម្តងៗ បណ្តាសមាជិក គ្រប់រូបតែងបានដោះដូរ និងចែករំលែកបទពិសោធអំពីរបៀបរកស៊ីក៏ដូចជារាល់ការលំបាកក្នុងការគ្រប់គ្រងផ្ទះសំណាក់និងអ្នកជួលផ្ទះសំណាក់។ កងកម្លាំងនគរបាលសង្កាត់តែងសហការជារឿយៗចំពោះការបង្ការគ្រោះអាគ្គីភ័យនិងជនល្មើសជាដើម ផ្តើមពីនោះក៏ម្ចាស់ការក្នុងការរាយការណ៍លម្អិតរាល់ករណីប្រព្រឹត្តិល្មើសផ្សេងៗ ព្រមទាំងវិធីសាស្ត្រក្នុងការការពារ”។
ចាប់តាំងពីដើមឆ្នាំរហូតមក កងកម្លាំងនគរបាល សង្កាត់៩បានសហការឃោសនាចលនាផ្សព្វផ្សាយចំ នួន៩៥មូលដ្ឋានស្តីពីការធានាសកម្មភាពបង្ការប្រឆាំង គ្រោះអាគ្គីភ័យនិងសង្គ្រោះមនុស្ស។ កាត់ទោសទាន់ សភាពការ១ករណីលួវប្លន់ទ្រព្យសម្បត្តិ និង២ករណីបង្កអុកឡុកបាត់សណ្តាប់ធ្នាប់សង្គម ព្រមទាំងពិន័យបទ ល្មើសខាងរដ្ឋបាលចំនួនទឹកប្រាក់៨០០ពាន់ដុង។ ចេញបទពិន័យចំពោះ៣មូលដ្ឋានដែលមិនអនុវត្តតាមការកំណត់ស្តីពីការរាយការណ៍ទីកន្លែងស្នាក់នៅ ដោយទឹក ប្រាក់៤.៥០០.០០០ដុង។
នគរបាលសង្កាត់៩សហការជាមួយកងកម្លាំងប្រជាការពារធ្វើការពិនិត្យសកម្មភាពបង្ការប្រឆាំងគ្រោះអាគ្គីភ័យនៅផ្ទះ សំណាក់ យ៉ីលិញ អនុសង្កាត់ លេខ២។
បងស្រីចូវមីស្វៀង អ្នកគ្រប់គ្រងផ្ទះសំណាក់ យ៉ីលិញ ស្ថិតនៅអនុសង្កាត់លេខ២ មានប្រសាសន៍៖ “ក្លឹបផ្ទះ សំណាក់ និងផ្ទះឲ្យជួលខែស្តីពីសន្តិសុខនិងសណ្តាប់ ធ្នាប់ក៏បានជួយឲ្យម្ចាស់ផ្ទះសំណាក់និងអ្នកជួលមានស្មារតីជាងក្នុងការរៀនចំផ្ទះសំណាក់ឲ្យមានរបៀបរៀបរយ ធានាសុវត្ថិភាព។ ខណៈពេលដែលមានមុខសញ្ញាគួរឲ្យ សង្ស័យ ឬក៏ករណីពាក់ព័ន្ធខាងសន្តិសុខនិងសណ្តាប់ ធ្នាប់ យើងខ្ញុំនឹងរាយការណ៍ជូនកងកម្លាំងណករបាល ភ្លាម ដើម្បីចាត់វិធានការដោះស្រាយ មិនទុកឲ្យកើត មានមុខសញ្ញាជនខិតខូចឆក់ឱកាសយកផ្ទះសំណាក់ ដើម្បីប្រព្រឹត្តិល្មើសជាដាច់ខាត”។
ទន្ទឹមជាមួយសកម្មភាពការពារសន្តសុខសនិងសណ្តាប់ធ្នាប់ ក្លឹបក៏យកចិត្តទុកដាក់ណាស់ដែរចំពោះស កម្មភាពបង្ការប្រឆាំងគ្រោះអាគ្គីភ័យ។ សម្រាប់ផ្ទះសំណាក់ដែលកើតមានមុខសញ្ញាគ្រោះថ្នាក់ឆាបឆេះ ភាគ ច្រើនដោយសារពលករ កម្មករ និងសិស្សនិស្សិត។ល។ ដែលជួលផ្ទះដើម្បីរស់នៅនិងស្នាក់សិក្សារៀនសូត្រ ធម្មតាអ្នកទាំងនេះតែងជួលបន្ទប់រួមតែមួយ ស្នាក់នៅនិង ដាំស្លក្នុងទីតាំងតូចចង្អៀត មានទុកដាក់វត្ថុប្រើប្រាស់ ប្រចាំគ្រួសារងាយឆាបឆេះ។ ផ្តើមពីនោះ ការតភ្ជាប់ប្រ ព័ន្ធអាគ្គីសនីយខ្វះសុវត្ថិភាពខាងគ្រោះអាគ្គីភ័យ ក៏ជា មូលហេតុដែលបណ្តោយឲ្យកើតមានករណីឆាបឆេះផងដែរ។
ផ្តើមពីបញ្ហានោះ នគរបាលសង្កាត់ក៏បានសហការជាមួយគ្រប់បណ្តាអនុសង្កាត់ទាំងឡាយដើម្បីធ្វើការផ្សព្វ ផ្សាយជារឿយៗជូនគ្រប់ម្ចាស់ផ្ទះសំណាក់ ក៏ដូចជាអ្នកជួលផ្ទះសំណាក់ជាដើម ដើម្បីលើកកម្ពស់ស្មារតីក្នុងការបង្ការប្រឆាំងគ្រោះអាគ្គីភ័យ។ ទន្ទឹមនិង នោះ ធ្វើការណែនាំគ្រប់ម្ចាសើផ្ទះសំណាក់ទាំងឡាយអំពីការរៀបចំឧបករសម្រាប់ពន្លត់គ្រោះអាគ្គីភ័យយួរដៃ ព្រមទាំងបណ្តាឧបករសម្រាប់ពន្លត់ផ្សេងៗដទៃទៀត និងបទបញ្ជាខាងបង្ការគ្រោះអាគ្កីភ័យ យកចិត្តទុកដាក់ក្នុងការប្រើប្រាស់អាគ្គីសនីយ៍ ហ្គាស។ ផ្តោតលើរាល់ សកម្មភាពនៃកិច្ចប្រជុំផ្សេងៗ នគរបាលសង្កាត់ក៏បានណែនាំអំពីរបៀបប្រើប្រាស់និងទុកដាក់ឧបករបង្ការ គ្រោះអាគ្គីភ័យ។
បងស្រី យឿងហូថាវ អ្នកជួលផ្ទះសំណាក់ យ៉ីលិញ មានប្រសាសន៍៖ “យើងខ្ញុំតែងបានកងកម្លាំងនគរបាលសង្កាត់ក៏ដូចជាម្ចាស់ផ្ទះសំណាក់ផ្សព្វផ្សាយ រំលឹកដាស់តឿនជារឿយៗអំពីសកម្មភាពបង្ការប្រឆាំងគ្រោះអាគ្កីភ័យ ព្រមទាំងរក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់។ ផ្តើមពីនោះ អ្នកជួលផ្ទះសំណាក់ដូចខ្ញុំក៏យល់ដឹងខ្លះដែរអំពីការបង្ការគ្រោះអាគ្គីភ័យ ក៏ដូចជាការសម្គាល់អត្ត សញ្ញាណជនល្មើសជាដើម”។
“ចាប់តាំងពីបានអនុវត្តទម្រង់នេះ ស្ថានការបង្ការ ប្រ ឆាំងគ្រោះអាគ្គីភ័យ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅ តាមបណ្តាផ្ទះសំណាក់ ព្រមទាំងគ្រប់មូលដ្ឋានស្នាក់នៅត្រឹមត្រូវ ជនល្មើសនិងគ្រោះសង្គមក៏បានបន្ថយ ស្មារតី ប្រុងប្រយ័ត្នរបស់បងប្អូនប្រជាជនគ្រប់រូបក៏បានរលើក កម្ពស់។ ផ្តើមពីទម្រង់នេះ ម្ចាស់ផ្ទះសំណាក់ និងអ្នកជួលក៏មានស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការប្រឆាំងគ្រោះអាគ្គីភ័័យ ព្រមទាំងសកម្មក្នុងការផ្តល់ព័ត៌មានលម្អិតថ្កោលទោសជនល្មើសជូនកងកម្លាំងនគរបាល។ ស្រប់ពេល នេះ ក៏ជំនួយកងកម្លាំងនគរបាលសង្កាត់ក្នុងការពិន័យ ច្រើនករណីដែលពាក់ព័ន្ធខាងសន្តិសុខនិងសណ្តាប់ធ្នាប់ គ្រោះសង្គម ធានាបង្ការគ្រោះអាគ្គីភ័យផ្ទុះឆាបឆេះ ព្រមទាំងរក្សាលំនឹងភូមិសាស្ត្រទៀតផង” លោកវិរសេនីយ៍ត្រី ង្វៀងខាញ់បាំង ឲ្យដឹងបន្ថែមដូច្នេះ៕
អត្ថបទនិងរូបថត៖ ក្វាត់ង្វៀង