នាពេលថ្មីៗនេះ នគរបាលស្រុកThới Bìnhជាពិសេសប៉ូលីសចរាចរណ៍ និងសណ្តាប់ធ្នាប់បានជំរុញ យ៉ាហខ្លាំងខ្លាការផ្សព្វផ្សាយ និងអប់ច្បាប់ ក៏ដូចជាធ្វើការល្បាត ពិនិត្យតាមផ្លូវសាធារណៈរួមចំណែកលើកកម្ពស់ចំណេះដឹងជូនបងប្អូនប្រជាជនដែលចូលរួមចរាចរណ៍។
យោងតាមរយៈការចុះល្បាត ត្រួតពិនិត្យ និងពិន័យការប្រព្រឹត្តល្មើស ក្រុមការងារប៉ូលីសចរាចរណ៍ស្រុកបានសហការផ្សព្វផ្សាយដោយផ្ទាល់ជូនប្រជាជនប្រមាណជាង៨ពាន់នាក់ចូលរួមចរាចរណ៍យ៉ាងមឹងម៉ាត់ស្តីពីការគោរពច្បាប់ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ផ្តោតសំខាន់លើការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះ មហន្តរាយក្នុងការបើកបរម៉ូតូ រថយន្តដែលក្នុងខ្លួនមានជាតិគ្រឿងញៀន និងគ្រឿងស្រវឹងជាដើម ព្រមទាំងបើកបរល្មើសល្បឿនតាមការកំណត់ និងដឹកជញ្ជូនលើសកម្រិត។
ក្រុមល្បាតបានបញ្ជាឱ្យរថយន្តដឹកអ្នកដំណើរឈប់ ដើម្បីធ្វើការពិនិត្យនៅដងផ្លូវឆ្នេរមាត់សមុទ្រភាគខាងត្បូង។
ផ្តើមពីនោះ គិតចាប់ពីដើមឆ្នាំរហូតមកដល់សព្វថ្ងៃ ក្នុងដំណើរការចុះល្បាត និងត្រួតពិនិត្យលើភូមិសាស្ត្រស្រុក អង្គភាពក៏បានកត់ត្រាបញ្ជីល្មើសច្បាប់ចំនួន៤.០៤៣ករណីប្រព្រឹត្តល្មើស។ ដោយមានរថយន្តចំនួន១៤៩គ្រឿង។ ឃាត់បណ្តោះអាសន្នយានយន្តចំនួន១.៥៧៤ ករណីរថយន្ត៨គ្រឿង។ ពិន័យ២.២៥២ករណីរថយន្ត១៨១គ្រឿងពិន័យដកប័ណ្ណបើកបរបាន២៩៦ករណីរថយន្ត៣៣គ្រឿង។ បណ្តាប្រធាន បទដូចជា៖ "ជាតិស្រវឹង ធ្វើកំណត់ហេតុបាន ១.១៤៩ករណីរថយន្ត១គ្រឿង។ ពិន័យ៥១៥ករណីដកហូតបណ្ណបើកបរ១៦៣ករណីដែលពាក់ព័ន្ធខាងល្បឿន។ កំណត់ហេតុ១.៤៦៣ករណីរថយន្ត៤១គ្រឿង ពិន័យ៨៦៩ករណីដកហូតប័ណ្ណបើកបរ៤៥គ្រឿង"។
វរសេនីយ៍ទោ Nguyễn Thanh Cần ប្រធានក្រុមប៉ូលីសចរាចរណ៍ និងសណ្តាប់ធ្នាប់នៃនគរបាលស្រុក Thới Bình ឱ្យដឹង៖ "យើងខ្ញុំបានជំរុញយ៉ាងខ្លាំងខ្លាការយៀមល្បាត ពិនិត្យអង្កេត និងធ្វើការពិន័យរាល់ករណីប្រព្រឹត្តល្មើស។ ជាពិសេស ពិន័យយ៉ាងមឹងម៉ាត់ចំមពោះអ្នកបើកបរដែលក្នុងខ្លួនមានជាតិស្រវឹង។ ទន្ទឹមនិងនោះ ការពិនិត្តកម្រិតដឹកជញ្ជូនក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងពិសេសណាស់ដែរ។ ក្រុមតែងចុះទៅល្បាតជារឿយៗ ព្រមទាំងពិន័យយ៉ាងមឹងម៉ាតចំពោះរថយន្តដែលដំណើរការលើដងផ្លូវជនបទ ផ្លូវតូចៗដែលបណ្តោយឱ្យខូចខាតផ្លូវលើភូមិសាស្ត្រស្រុក"។
យោងតាមជាក់ស្តែង កើតមានករណីអ្នកសេបគ្រឿងស្រវឹងតាំងពីមុននោះរយៈពេលមួយថ្ងៃ តែថ្ងៃបនញតាប់បែរជាក្នុងខ្លួនមានជាតិស្រវឹងក៏ត្រូវធ្វ់ការពិន័យដូចគ្នាដែរ។
វរសេនីយ៍ទោ Nguyễn Thanh Cần បានឱ្យដឹងទៀតថា៖ "ក្នុងដំណើរកាចុះល្បាត ពិនិត្យអង្កេត យើងខ្ញុំតែងជួបប្រទះករណីដែលពេលព្រឹកព្រលឹមពេលដែលធ្វើការពិនិត្យក៏មានជាតិស្រវឹងក្នុងខ្លួនផងដែរ។ យើងខ្ញុំក៏ត្រូវធ្វើកំណត់ហេតុ និងពិន័យតាមច្បាប់ផងដែរ។ដូច្នេះហើយ យើងខ្ញុំសូមណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវមាន ស្មារតីប្រុងប្រយ័ត្នកុំប្រព្រឹត្តល្មើសជាដាច់ខាត។
ករណីនៃការពិនិត្យជាតិអាល់កុលនៅក្នុងខ្លួនខណៈពេលដែលចូលរួមចរាចរណ៍។
នៅលើដងផ្លូវឆ្នេរមាត់សមុទ្រភាគខាងត្បូង តំណាក់ផ្លូវទៅខេត្ត Kiên Giang មិនពេញ១ម៉ោងផង ក្រុមយើងខ្ញុំក៏ពិនិត្យឃើញ២ករណីអ្នកបើកបរម៉ូតូលើសល្បឿន ហើយក៏ត្រូវធ្វើកំណត់ហេតុពិន័យតាមច្បាប់ផងដែរ។
វរសេនីយ៍ឯក Nguyễn Thanh Cần បន្តទៀតថា៖ "កំហុសនៃការបើកបររថយន្តលើសល្បឿនកំណត់នៅតែកើតមានជាញឹកញាប់។ ប្រជាពលរដ្ឋត្រូវយល់ដឹងពីការអនុលោមតាមបទប្បញ្ញត្តិឱ្យបានល្អ។ ពេលបើកបរលើសល្បឿនកំណត់ ងាយនឹងបាត់បង់ការគ្រប់គ្រងល្បឿន បណ្តោយឱ្យមានការប៉ះទង្កិចគ្នា និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃដែលធ្វើដំណើរតាមដងផ្លូវតែមួយ"។
ក៏យោងទៅតាមប្រសាសន៍លោកវរសេនីយ៍ឯក Nguyễn Thanh Cần ផងដែរ នាពេលខាងមុខក្នុងដំណើរការល្បាត និងត្រួតពិនិត្យអង្កេត អង្គភាពយើងខ្ញុំនឹងបន្តបង្កើនការផ្សព្វផ្សាយដោយផ្ទាល់សម្រាប់អ្នកចូលរួមចរាចរណ៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការ គោរពច្បាប់ និងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ ក្នុងនោះ ជាពិសេសផ្សព្វផ្សាយសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបមានស្មារតីចូលរួមអនុវត្តច្បាប់ស្តីពីការប្រើប្រាស់ជាតិស្រវឹងនៅពេលបើកបរ៕
Đặng Duẩn