ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 21-11-24 13:57:56

បាក​លីវ​ ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

យោង​តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ខេត្ត​បាក​លីវ​ រដូវ​ប្រាំ​ងឆ្នាំ​ ២០២៣​-២០២៤ ត្រូវ​បាន​ព្យា​ករណ៍​ថា​ កង្វះ​បរិមាណ​ទឹក​ភ្លៀង​ ទឹក​សាប​ស្រោច​ស្រព​មិន​គ្រប់​គ្រាន់​ ដូច្នេះ​ ផ្នែក​កសិកម្ម​ខេត្ត​បាក​លីវ​ បាន​មាន​វិធាន​ការ​ដើម្បី​បង្ការ​ ទប់​ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​លើ​ភូមិ​សាស្ត្រ។​

ខេត្ត​បាក​លីវ​ បង្កើន​ការ​ត្រួត​ពិនិត្យ​ ជួស​ជុល​ប្រ​ព័ន្ធ​លូទំ​នប់​ទាំង​អស់​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្រួល​ទឹក​សាប​បម្រើ​ការ​ផលិត។​

តាម​ការ​គ្រោង​ទុក​ ស្ថាន​ភាព​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​តំ​បន់​ជន​បទ​ នឹង​ជួប​ការ​លំ​បាក​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​ ២០២៤ (គឺខែ​មីនា​ មេសា​ និង​ឧសភា​) ដោយ​សារ​កម្រិត​ទឹក​ក្រោម​ដី​ចុះ​ទាប។​ ហេតុ​នេះ​ រដូវ​ប្រាំ​ងឆ្នាំ​ ២០២៣​-២០២៤ លើ​ភូមិ​សាស្ត្រ​ខេត្ត​នឹង​កាត់​បន្ថយ​ផ្ទៃ​ដី​ផលិត​ស្រូវ​រដូវ​ប្រាំង​ប្រ​មាណ​ ២.៩០០ ហិក​តា​ នៅ​តំ​បន់​ដែល​ប្រ​ឈម​នឹង​ការ​ខ្វះ​ទឹក​សាប​ គឺតំ​បន់​ភាគ​ខាង​លិច​នៃ​ដង​ប្រ​ឡាយ​វិញ​ផុង ស្រុក​ភឿក​ឡុង​ និង​តាម​បណ្តោយ​ជាយ​ទំ​នប់​អនុតំ​បន់​ស្តុក​រក្សា​ទឹក​សាប។​ លោក​ លឺវ​ហ្វាង​លី នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង៖ “ដើម្បី​ម្ចាស់​ការ​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​ខូច​ខាត​ បណ្តាល​មក​ពី​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​ ខេត្ត​បាក​លីវ​បាន​រៀប​ចំ​ឡើង​វិញ​បរិច្ឆេទ​រដូវ​កាល​ បើក​ដំ​ណើរ​ការ​សម្រួល​ទឹក​ប​ម្រើការ​ផលិត​ស្រូវ​និង​ចិញ្ចឹម​បង្កង​ឱ្យ​បាន​សម​ស្រប​សម្រាប់​តំ​បន់​ផលិត​កម្ម​នីមួយ​ៗ។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​លើក​ឡើង​ដំ​ណោះ​ស្រាយ​ជួស​ជុល​សំ​ណង់​នា​នា ​មាន​ដូច៖ ជួស​ជុល​លូទំ​នប់​ ស្ថានីយ​បូម​ទឹក​ តភ្ជាប់​បំ​ពង់​ទឹក​ស្អាត​ជន​បទ​ ជីក​ស្តារ​ព្រែក​ប្រ​ឡាយ​នាំ​ទឹក​សាប។​ ព្រម​ជា​មួយ​នោះ​ បង្កើន​ការ​ត្រួត​ពិនិត្យ​ ជួស​ជុល​ថែ​ទាំ​ប្រ​ព័ន្ធ​លូទំ​នប់​ ស្ថានីយ​បូម​ទឹក​ ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ទាំង​អស់​ក្នុង​ខេត្ត​ ដើម្បី​បម្រើ​ការ​បង្ការ​ ទប់​ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ។​ ជា​មួយ​នឹង​ថវិកា​អនុវត្ត​សរុប​ជាង​ ២១ ពាន់​លាន​ដុង”។​

ខេត្ត​បាក​លីវ​រៀប​ចំ​រចនា​សម្ព័ន្ធ​រដូវ​កាល​សម​ស្រប​ ដើម្បី​ធានា​ប្រ​ភព​ទឹក​ស្រោច
ស្រពបម្រើការផលិតក្នុងរដូវប្រាំង។

លោក​ ផាម​វ៉ាន់​ថេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ បាន​ចង្អុល​ការ​ដល់​គ្រប់​ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​ទាំង​អស់​ម្ចាស់​ការ​សហ​ការ ដើម្បី​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ការ​ងារ​បង្ការ​ទប់​ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​ ក្នុង​រដូវ​ប្រាំង​ឆ្នាំ​ ២០២៣​-២០២៤។​ ក្នុង​នោះ​ អា​ទិភាព​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ប្រ​ជា​ជន​បាន​គ្រប់​គ្រាន់​ បញ្ជ្រាប​ទិស​ស្លោក “មិន​ទុក​ឱ្យ​គ្រួ​សារ​ណា​មួយ​ខ្វះ​ទឹក​ប្រើ​ប្រាស់​” និង​បើក​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​សំ​ណង់​ធារា​សាស្ត្រ។​ ពិសេស​ គឺលូទំ​នប់​រាំង​ទឹក​ប្រៃ​ដើម្បី​ស្តុក​ទឹក​សាប។​ សំ​ខាន់​គឺបើក​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ ប្រ​ព័ន្ធ​សន្ទះ​ទ្វារ​ទឹក​នៅ​និញ​ក្វើយ ដោះ​ស្រាយ​សម​ស្រប​ទឹក​ប្រៃ ទឹក​សាប​រវាង​ភូមិ​ភាគ​នា​នា​ មិន​ត្រឹម​តែ​ក្នុង​ខេត្ត​បាក​លីវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្គត់​ផ្គង់​ដល់​ទូទាំង​តំ​បន់​ដែល​នៅ​ជាប់​ព្រំ​ប្រ​ទល់​នឹង​ខេត្ត​សុក​ត្រាំង។​ ព្រម​ទាំង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ប្រ​ជា​ជន​បាន​យល់​ច្បាស់​និង​រួម​ដំ​ណើរក្នុង​ការ​បង្ការ​ទប់ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ។​ ទន្ទឹម​នឹង​នោះ​ គឺរៀប​ចំ​រចនា​សម្ព័ន្ធ​រដូវ​កាល​សាប​ព្រោះ​សម​ស្រប​ និង​ស្តុក​ទឹក​ប​ម្រើ​ការ​ផលិត​ក្នុង​រដូវ​ប្រាំង។​ ក្រៅ​ពី​នោះ​ ក៏​ធ្វើ​ការ​ស្ទង់​មើល​ ត្រួត​ពិនិត្យ​ស្ថាន​ភាព​ជ្រាប​ជាតិ​ប្រៃ​នៅ​តាម​តំ​បន់​ដែល​ប្រ​ឈម​ហា​និភ័យ​ ផល​ប៉ះ​ពាល់​ ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​បាន​ទាន់​ពេល​ ក្នុង​ការ​នាំ​យក​ទឹក​សាប​បម្រើ​ការ​ផលិត​និង​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ៕​

                                         យ្វី​អាញ-មុនី​

រំលេច

ភាគច្រើនអាន

ធ្វើល្បាត សហការផ្សព្វផ្សាយច្បាប់ចរាចរណ៍

នាពេលថ្មីៗនេះនគរបាលស្រុកThới Bìnhជាពិសេសប៉ូលីសចរាចរណ៍និងសណ្តាប់ធ្នាប់បានជំរុញយ៉ាហខ្លាំងខ្លាការផ្សព្វផ្សាយនិងអប់ច្បាប់ក៏ដូចជាធ្វើការត្បាតពិនិត្យតាមផ្លូវសាធារណៈរួមចំណែកលើកកម្ពស់ចំណេះដឹងជូនបងប្អូនប្រជាជនដែលចូលរួមចរាចរណ៍។

រួមគ្នាធានាសុវត្ថិភាពសន្តិសុខផ្ទះសំណាក់

ទម្រង់ក្លឹបផ្ទះសំណាក់ និងផ្ទះឲ្យជួលខ្នាក់នៅប្រចាំខែធានាសុវត្ថិភាពស្តីពីសន្តិសុខ និងសណ្តាប់ធ្នាប់ស្ថិតនៅសង្កាត់៩ ក្រុងកាម៉ាវ បាន និងកំពុងត្រូវបាន ពង្រីកយ៉ាងមានប្រសិទ្ធភាព នេះមិនត្រឹមរួមចំណែកក្នុងសកម្មភាពបង្ការគ្រោះអាគ្គីភ័យ និងជនល្មើស ព្រមទាំងរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នោះ ទេ ថែមទាំងលើកកម្ពស់ភារកិច្ចរបស់បណ្តាម្ចាស់ផ្ទះសំណាក់ឬក៏អ្នកជួលទៀតផង។ លើភូមិសាស្ត្រសង្កាត់៩ សព្វថ្ងៃមាន៩សណ្ឋាគារ និង ១៣៦ផ្ទះសំណាក់ នេះក៏ជាទីតាំងសម្រាប់មុខសញ្ញាប្រតព្រឹត្តិល្មើសឆក់ឱកាសបង្កអុកឡុកសង្គមបណ្តោយធ្វើឲ្យប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់ផងដែរ។ ដើម្បីរួមចំណែករក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ ក្លឹបក៏ចាប់ផ្តើមបង្កើតកាលពីឆ្នាំ២០១៩ ព្រមទាំងបន្តធ្វើសកម្មភាពរហូតទល់សព្វថ្ងៃ។

បាក​លីវ​ ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

យោង​តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ខេត្ត​បាក​លីវ​ រដូវ​ប្រាំ​ងឆ្នាំ​ ២០២៣​-២០២៤ ត្រូវ​បាន​ព្យា​ករណ៍​ថា​ កង្វះ​បរិមាណ​ទឹក​ភ្លៀង​ ទឹក​សាប​ស្រោច​ស្រព​មិន​គ្រប់​គ្រាន់​ ដូច្នេះ​ ផ្នែក​កសិកម្ម​ខេត្ត​បាក​លីវ​ បាន​មាន​វិធាន​ការ​ដើម្បី​បង្ការ​ ទប់​ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​លើ​ភូមិ​សាស្ត្រ។​

កម្លាំង​ចលករ​សម្រាប់​សិស្ស​ និស្សិត​ក្រី​ក្ររៀន​ពូកែ​

សិស្ស​ និស្សិត​ក្រី​ក្ររាប់​រយ​នាក់ បំ​ផុត​គឺសិស្ស​ និស្សិត​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​កម្លាំង​ចិត្ត​និង​ស្មារតី​បន្ថែម​ ដើម្បី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ឈាន​ឡើង​រៀន​សូត្រ​បាន​ល្អ​ អា​ស្រ័យ​បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍។​

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ពេល​បាន​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពី​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​ពេទ្យ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​រក្សា​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​មូល​ដ្ឋាន។​

សហគ្រាស - ម៉ាក