នៅក្នុងសង្កាត់ Hiệp Thành ទម្រង់នៃក្រុមវង្សត្រកូលស្វ័យគ្រប់គ្រងបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ក្នុងការទាញយកអត្ថប្រយោជន៍ពីតួនាទីរបស់សមាជិកសហគមន៍ដែលបានបង្កបង្កើតឡើង "ក្បួនយុទ្ធសាស្ត្រសន្តិសុខប្រជាជន" ប្រកបដោយចីរភាពនៅ មូលដ្ឋាន និងសមស្រប់ជាមួយភូមិភាគ។

ក្រុមវង្សត្រកូលស្វ័យគ្រប់គ្រងនៃត្រកូល Thạch និងកងកម្លាំងនគរបាលសង្កាត់ Hiệp Thành ជូនអំណោយដល់សមាជិកដែលមានជីវភាពជួបលំបាក។
ឆ្នាំ ២០១៦ នគរបាលសង្កាត់ Hiệp Thành បានធ្វើសេនាធិការឱ្យគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំនាចភូមិភាគបង្កើតក្រុមវង្សត្រកូលស្វ័យគ្រប់គ្រងខាងសន្តិសុខ និងសណ្តាប់ឮធ្នាប់។ លើដំបូង ទម្រង់នេះមានការចូលរួមរបស់ ៤ វង្សត្រកូល ដែលឆ្នើមជាងគេរួមមានដូចជាត្រកូល៖ Thạch, Sơn, Lâm និងត្រឹន ដោយមានសមាជិកចូលរួមទាំងអស់ ១២៦ នាក់។
យោងតាមតាមការផ្សព្វផ្សាយ ទម្រង់នេះត្រូវបានពង្រឹង និងពង្រីកសាយភាយផងដែរ។ បច្ចុប្បន្ន ទូទាំងសង្កាត់បានបន្តដំណើរការ ៧ ក្រុមវង្សត្រកូលស្វ័យគ្រប់គ្រង ដោយមានសមាជិកចូលរួមចំនួន ២១៨ នាក់។ មេវង្សត្រកូល ភាគច្រើនជាអ្នកមានវ័យចាស់ជរា និងអ្នកមានកិត្យានុភាព យល់ច្បាស់ពីទំនៀមទម្លាប់ប្រពៃណី ជាកងកម្លាំងស្នូលក្នុងការជំនួយឧបត្ថម្ភដ៏មានប្រសិទ្ធភាពសម្រាប់កងកម្លាំងបគរបាលធ្វើការងារ ក្តាប់ស្ថានការ និងបង្ការការពារបទល្មើស។
ទម្រង់នេះត្រូវបានបន្តដំណើរការប្រចាំខែនៅវត្តគម្ភីសាគរ ព្រែកជ្រៅ។ នៅទីនេះ ប្រជាជនទទួលបានការអប់រំផ្នែកច្បាប់ និងព័ត៌មានអំពីវិធីសាស្រ្ត និងយុទ្ធសាស្ត្រដែលប្រើប្រាស់ដោយឧក្រិដ្ឋជនប្រភេទផ្សេងៗ ហើយអ្នកទាំងឡាយក៏បានរាយការណ៍ដោយផ្ទាល់អំពីបញ្ហាណាមួយដែលកើតឡើងទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាជន។
មិនបញ្ឈប់ត្រឹមការផ្សព្វផ្សាយនោះទេ បណ្តាក្រុមវង្សត្រកូលទាំងឡាយថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលជម្លោះនៅមូលដ្ឋាន។ តាមដំណើរការសកម្មភាព គ្រប់បណ្តាក្រុមទាំងឡាយមានការចូលរួមដោះស្រាយបាន ៦៣ ករណី ក្នុងនោះមានជាង ៩០% ករណីត្រូវបានដោះស្រាយសម្រេចជាស្ថាពរនៅមូលដ្ឋាន កាត់បន្ថយការកើតមានករណីស្មុគស្មាញ ដាក់ពាក្យបណ្តឹងអូសអន្លាយ រួមចំណែករក្សាសាមគ្គីភាពក្នុងសហគមន៍ទៀតផង។
ក្នុងពេលជាមួយគ្នានេះដែរ សមាជិកនៃក្រុមស្វ័យគ្រប់គ្រងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន និងគាំទ្រដល់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ផ្សេងៗក្នុងសង្គម។ ដោយផ្អែកលើព័ត៌មានពីប្រជាពលរដ្ឋ និងក្រុមវង្សត្រកូល កងកម្លាំងប៉ូលីសបានរកឃើញ និងដោះស្រាយករណីចំនួន ១៨ ទាក់ទងនឹងលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន និងសណ្តាប់ធ្នាប់សាធារណៈភ្លាមៗ ដោយរួមចំណែកដល់ការសម្អាតតំបន់ប្រជុំជន។
លោក Thạch Quết ប្រធានក្រុមត្រកូល Thạch បានមានប្រសាសន៍ថា៖ “ការរក្សាកិច្ចប្រជុំជាប្រចាំបានជួយធានានូវការទំនាក់ទំនងទ្វេភាគីរវាងប៉ូលីស និងប្រជាជន ដោយហេតុនេះអាចឱ្យយល់បានទាន់ពេលវេលាអំពីស្ថានភាព និងដំណោះស្រាយសមស្រប និងជាក់ស្តែង”។

នគរបាលសង្កាត់ Hiệp Thành ផ្សព្វផ្សាយច្បាប់ស្តីពីការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សមាជិកនៃក្រុមត្រកូលស្វ័យគ្រប់គ្រងត្រកូល Thạch ។
ប្រសិទ្ធភាពនៃទម្រង់នេះក៏ត្រូវបានបង្ហាញផងដែរនៅក្នុងការងារកែទម្រង់ និងអប់រំយុវជនដែលប្រព្រឹត្តខុសឱ្យវិលត្រឡប់ទៅធ្វើការ សិក្សារៀនសូត្រ និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាព។ ជាពិសេស គ្រួសារជាង ៩៨% បានចុះឈ្មោះមិនចូលរួមប្រព្រឹត្តអំពើអាក្រក់ក្នុងសង្គម និងសកម្មចូលរួមចំពោះចលនាទូទាំងប្រទេសដើម្បីការពារសន្តិសុខជាតិ។
វរសេនីយ៍ទោ Nguyễn Hoàng Danh អនុប្រធាននគរបាលសង្កាត់ Hiệp Thành បានអះអាងថា៖ “នាពេលខាងមុខ ភូមិភាគនឹងបន្តពង្រឹង និងពង្រីកទម្រង់ ពិនិត្យ និងបន្ថែមសមាជិកដែលមានកិត្យានុភាពបន្តដំណើរការជាប្រចាំ និងយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសារ និងសមាជិកដែលមានស្ថានភាពជួបលំបាក ដើម្បីឱ្យប្រពៃណីចលនាមានការអភិវឌ្ឍប្រកបដោយចីរភាព”។
ជាមួយលទ្ធផលជាក់ស្តែងទាំងនេះ អាចបញ្ជាក់បានថា ទម្រង់នៃវង្សត្រកូលស្វ័យគ្រប់គ្រង បានក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព និងសមស្របមួយក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ភូមិភាគ ដោយរួមចំណែកដល់ការពង្រឹងឯកភាពជាតិ កសាងបរិយាកាសស្ថិរភាព និងសុវត្ថិភាពចាប់ពីមូលដ្ឋាន៕
Kim Trúc
