ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

រីកសាយភាយប្រពៃណីរចលនាសង្គមភាវូបនីយកម្មក្នុងការកសាងជនបទថ្មី

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកៀរគរប្រភពធនធានសង្គមភាវូបនីយកម្មសម្រាប់ក្នុងការកសាងសង់សំណង់សាធារណៈរបស់ខេត្ត Cà Mau បានរីកសាយភាយយ៉ាងខ្លាំង ដោយទាក់ទាញការចូលរួមពីប្រជាជន អាជីវកម្ម និងអង្គការសប្បុរសធម៌។ ស្ពានជាច្រើនខ្សែ រួមទាំងប្រព័ន្ធភ្លើងសម្រាប់បំភ្លឺតាមដងផ្លូវ និងផ្ទះដែលទទួលបានការឧបត្ថម្ភសម្រាប់គ្រួសារដែលមានជីវភាពជួបលំបាកត្រូវបានសាងសង់ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងគុណភាពខាងវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទទៀតផង។

ស្ពាន Việc - Úc ​៥៦ ត្រូវបានសម្ពោធឆ្លង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនធ្វើដំណើរទៅមក និងដឹកជញ្ជូនធានាសុវត្ថិភាពផងដែរ។

នៅភូមិ Thông Lưu A ឃុំ Vĩnh Lợi មាមីងបងប្អូនសប្បាយរីករាយខណៈពេលដែលសំណង់ស្ពាន Việc - Úc ​៥៦ បានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពីព្រោះនាពេលមុននេះ ដើម្បីឆ្លងព្រែកម្តងៗត្រូវធ្វើដំណើរតាមផ្លូវបទជុំដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រ តែផ្លូវបែរជាត្រូវខូចខាត ភក់ជ្រាំនៅពេលមានភ្លៀងធ្លាក់ម្តងៗជួបពិបាកក្នុងការធ្វើដំណើរទៅមក។ បច្ចុប្បន្ននេះ ស្ពានថ្មីដ៏រឹងមាំបង្កើតបានលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនធ្វើដំណើរទៅមក និងដឹកជញ្ជូន ព្រមទាំងសិស្សបានទៅរៀនដោយធានាសុវត្ថិភាព។

ស្ពាន Việc - Úc ​៥៦ ដែលមានទទឹង ២ ម៉ែត្រ និងប្រវែង ២៦ ម៉ែត្រ សរុបថវិកាជាង ១០០ លានដុង ក្នុងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Vĩnh Lợi បានចលនាគណៈសប្បុរធម៌សង្គមនៃសមាគមពុទ្ធសាសនាខេត្តឧបត្ថម្ភជាទឹកប្រាក់ជាង ៨០ លានដុង ចំណែកនូវសល់អាស្រ័យភូមិភាគជាអ្នកបំពេញបន្ថែម។

រយៈពេលកន្លង ឃុំ Vĩnh Lợi បានចលនាសង្គមភាវូបនីកម្មកសាង និងដាក់ឱ្យប្រើប្រាស់នូវស្ពានជនបទចំនួន ៤ ខ្សែផងដែរ។

លោក Hà Phú Quí ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ Vĩnh Lợi បានមានប្រសាសន៍ថា៖ កន្លងមក ឃុំនេះបានចលនា សាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ពានជនបទចំនួន ៤ ខ្សែគិតថារយៈពេលខាងមុខនឹងបន្តផ្តើមសាងសង់បន្ថែមចំនួន ៣ ខ្សែទៀត។ ទន្ទឹមនិងនោះ សកម្មភាពនៃការជំនួយឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅជូនគ្រួសារក្រីក្រ និងគ្រួសារជួបលំបាកទាំងឡាយក៏ទទួលបានការយកចិត្តទុកដាក់ ព្រមទាំងទើបតែប្រគល់ជូនបាន ៣ ខ្នង សម្រាប់ផ្ទះមហាសាមគ្គី និងបន្តផ្តើមសាងសង់បន្ថែម ៣ ខ្នងទៀតផងដែរ។

ពិធីប្រគល់ផ្ទះមហាសាមគ្គីដែលផ្តើមពីប្រភពចលនាសង្គមភាវូបនីយកម្ម។

ការខិតខំរួមកម្លាំងរបស់រដ្ឋ ប្រជាជន និងសប្បុរសជន បានបង្កើតមុខមាត់ថ្មីសម្រាប់តំបន់ជនបទខេត្ត Cà Mau ផងដែរ។ ខណៈពេលដែលកិច្ចការងារសាធារណៈត្រូវបានបន្តសាងសង់ ហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពប្រសើរឡើង ហើយការទំនាក់ទំនងមិត្តភាពរវាងភូមិស្រុក និងសង្កាត់ក៏កាន់តែរឹតបន្តឹងថែមទៀត។ នេះគឺជាតម្លៃស្នូលដែលចលនាសង្គមភាវូបនីយកម្មឆ្ពោះទៅ៖ កសាងតំបន់ជនបទដោយកម្លាំងប្រជាជន ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងស្រុង៕

Huyền Trang - Thanh Nhàn

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក