ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:39

ភាពកក់ក្តៅនៃផ្ទះមហាសាមគ្គី

ឃុំ Hồng Dân ជាភូមិសាស្រ្តដែលមានជនរួមជាតិ Khmer រស់នៅកុះករ ស្រូបអត្រាជិត ៣០% នៃចំនួនប្រជាជនទូទាំងឃុំ។ ទោះបីជីវភាពប្រជាជនបានកែលម្អជាជំហានៗក្តី ប៉ុន្តែនៅមានគ្រួសារជាច្រើនជួបលំបាកអំពីលំនៅឋាន ជាពិសេសគ្រួសារធ្វើការស៊ីឈ្នួល ប្រាក់ចំណូលមិននឹងនរ។ គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ កំណត់ថាការឧបត្ថម្ភលំនៅឋានជាភារកិច្ចស្នូលក្នុងការងារសុខមាលភាពសង្គម។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau  និងភូមិភាគ​អញ្ជើញចូលរួមកាត់ខ្សែបូសម្ពោធផ្ទះមហាសាមគ្គីនៅឃុំ Hưng Hội។

តាមការពិនិត្យសារឡើងវិញរបស់ភូមិភាគ បច្ចុប្បន្នទូទាំងឃុំនៅមានគ្រួសារក្រីក្រចំនួន ៣០ គ្រួសារ (ស្រូបអត្រា ០,៥៣%) និងគ្រួសារប្រកៀកបន្ទាត់ក្រ ៩៤ គ្រួសារ (ស្រូបអត្រាប្រមាណជាង ១,៦%) គ្រួសារទាំងនេះសុទ្ធតែជួបលំបាកខាងលំនៅឋាន។ ឆ្លើយតបតម្រូវការចាំបាច់នោះ កម្មវិធីសាងសង់ផ្ទះមហាសាមគ្គី បានក្លាយជាបង្អែកដ៏សំខាន់ ជួយគ្រួសារប្រជាជនជាច្រើនមានលក្ខណៈឈានឡើងជំនះការលំបាក លំនឹងសេដ្ឋកិច្ចគ្រួសារ។

ឆ្នាំនេះ បងស្រី Sơn Thị Tha Ry នៅភូមិ ខ្វែងបបែល (Cái Giá) ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី។ ផ្តើមពីថវិកាឧបត្ថម្ភចំនួន ៦០ លានដុង រួមជាមួយដើមទុនសន្សំបានរបស់គ្រួសារ បងស្រីបានសាងសង់សម្រេចនូវផ្ទះមួយខ្នងយ៉ាងសមរម្យដោយសរុបតម្លៃជាង ១០០ លានដុង។

មានផ្ទះថ្មី បងស្រី Tha Ry រំភើបចិត្ត និងបាននិយាយប្រាប់ថា៖ “មានផ្ទះស្នាក់នៅស្ថេរភាព លែងខ្លាចលេចធ្លាយដូចមុនទៀតហើយ ខ្ញុំក៏ស្ងប់ចិត្តក្នុងការរកស៊ី និងចិញ្ចឹមកូនសិក្សារៀនសូត្រផងដែរ”។

ក៏នៅភូមិ ខ្វែងបបែល (Cái Giá) ជាមួយគ្នាផងដែរ បងប្រុស Sơn Huy ទទួលបានការឧបត្ថម្ភទឹកប្រាក់ ៦០ លានដុង ដើម្បីសាងសង់ផ្ទះដែលរងការទ្រុឌទ្រោមជាច្រើនឆ្នាំសាឡើងវិញ។ មានផ្ទះថ្មីសមរម្យ បង Huy សប្បាយរំភើបនិយាយប្រាប់ថា៖ “ផ្ទះចាស់ត្រូវដួលរលំអស់ហើយ បងៗកម្មាភិបាលឃុំឃើញដូច្នេះទើបបានស្នើទៅថ្នាក់លើ ធ្វើការពិចារណាដើម្បីជំនួយឧបត្ថម្ភឱ្យគ្រួសារខ្ញុំដោយទឹកប្រាក់ ៦០ លានដុង។ ខ្ញុំក៏ប្រមូល និងខ្ចីបន្ថែមបាន ១០០ លានដុង ដើម្បីសង់ផ្ទះឱ្យកាន់តែរឹងមាំ និងធំទូលាយស្អាត។ ខ្ញុំសូមអរគុណបក្ស និងរដ្ឋខ្លាំងណាស់”។

ក្តីសោមនស្សរីករាយក្នុងផ្ទះថ្មីរបស់បងស្រី Tha Ry និងបង Sơn Huy ជាភស្តុតាងជាក់ស្តែងឱ្យប្រសិទ្ធភាពនៃកម្មវិធីឧបត្ថម្ភលំនៅឋាននៅឃុំ Hưng Hội។ តាមស្ថិតិ ឆ្នាំនេះ ឃុំបានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ១៤ ខ្នង កម្រិតឧបត្ថម្ភមធ្យមមានចំនួន ៦០ លានដុង/មួយខ្នង ហើយក៏មានករណីកើនឡើងដល់ ៧០ លានដុងផងដែរ។ សរុបថវិកាចលនាពីមូលនិធិ “ដើម្បីជនក្រីក្រ” និងប្រភពសង្គមូបនីយកម្មសម្រេចជាង ១,៩ ពាន់លានដុង។

លោក Đặng Văn Bắc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ បានឱ្យដឹងថា៖ “ភូមិភាគនឹងបន្តឆ្លៀតយកការឧបត្ថម្ភពីស្ថាប័នថ្នាក់លើ រួមជាមួយការជំរុញការផ្សព្វផ្សាយ បង្កើនការចលនាសប្បុរសជន រួមកម្លាំងជំនួយការឧបត្ថម្ភ ដើម្បីដោះស្រាយដាច់ស្រេចស្ថានភាពជួបលំបាកអំពីលំនៅឋានរបស់គ្រួសារក្រីក្រ និងប្រកៀកក្រលើភូមិសាស្រ្ត”។

ផ្ទះមហាសាមគ្គីទើបបានសាងសង់រួចរបស់បងស្រី Sơn Thị Tha Ry (កណ្តាល) នៅភូមិ ខ្វែងបបែល ឃុំ Hưng Hội ជួយលំនឹងលំនៅឋាន និងស្ងប់ចិត្តពលកម្ម ចិញ្ចឹម​កូនសិក្សារៀនសូត្របានល្អ។

ការខិតខំជំនួយឧបត្ថម្ភខាងលំនៅឋាន បានរួមចំណែកយ៉ាងសកម្មក្នុងការកែលម្អជីវភាពជូនបងប្អូនប្រជាជន។ ឆ្នាំ ២០២៤ ប្រាក់ចំណូលមធ្យមរបស់មនុស្សម្នាក់នៅឃុំ Hồng Dân សម្រេចជាង ៧៤,៥ លានដុង/មួយឆ្នាំ។ គ្រោងគិតដល់ឆ្នាំ ២០២៥ នឹងសម្រេចប្រហែល ៧៨ លានដុង/មួយឆ្នាំ។ អត្រាគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្ររបស់ឃុំមានការថយចុះជាបន្តបន្ទាប់យោងតាមឆ្នាំនីមួយៗ។

រយៈពេលខាងមុខ ឃុំ Hưng Hội នឹងបន្តផ្តល់អាទិភាពខាងការចលនាប្រភពធនធានសង្គមូបនីយកម្ម ដើម្បីសាងសង់ និងជួសជុលផ្ទះមហាសាមគ្គីបានកាន់តែច្រើនថែមទៀត។ នេះជាដំណោះស្រាយដ៏សំខាន់ជួយភូមិភាគធានាសុខមាលភាពសង្គម ឆ្ពោះទៅកសាងឃុំ Hưng Hội ឱ្យកាន់តែស៊ីវិល័យ និងសម្បូររុងរឿង៕

Thuỳ Dung - Minh Hải

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក