ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:21

ពង្រីកតម្លៃនៃតន្ត្រីពិធីរបស់ជនរួមជាតិ Hoa

និយាយដល់ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិ Hoa មិនអាចរំលងបាននូវតន្ត្រីពិធីដែលជាកត្តាដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើតបាននូវតម្លៃ និងភាពស័ក្តិសិទ្ធិនៃពិធីជំនឿ និងវប្បធម៌។

ក្រុមភ្លេង "Tùa lo cố" ក្នុងពិធីយាងទេវតានៅសង្កាត់ Vĩnh Trạch។

ទម្រង់សិល្បៈមួយក្នុងចំណោមទម្រង់សិល្បៈពិសេស ដែលស្តុកអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិ Hoa គឺវង់ភ្លេង "Tùa lo cố"  (តាមភាសា Triều Châu គឺ មហាគងស្គរ)។

វង់ភ្លេងនេះរួមមានឧបករណ៍តន្ត្រីសំខាន់ៗដូចជា៖ ស្គរ ឃ្មោះ ឆាប គង រួមជាមួយខ្លុយ ទ្រអ៊ូ ពិណ។ល។ នេះជាសមាសភាគមិនអាចខ្វះបាននៅក្នុងពិធីបុណ្យ និងការប្រជុំជីវភាពវប្បធម៌ ជំនឿរបស់សហគមន៍ជនជាតិ Hoa ចាប់តាំងពីពិធីថ្វាយទេវតា ប្រាថ្នាក្តីសុខ ពិធីបុណ្យចម្រើនព្រះជន្ម ពិធីបើក និងសម្ពោធ។ល។ ក្នុងនោះ បទភ្លេង "បាកទៀន" (ទេវតាប្រាំបី) បានចាត់ទុកជាបទភ្លេងគ្រូ (បទដើម) នៅក្នុងការសម្តែងសិល្បៈប្រជាប្រិយ និងការអនុវត្តពិធីសែនព្រេនជាដើម។

វង់ភ្លេងពិធីប្រគុំបទភ្លេងគ្រូ "បាកទៀន" (ទេវតាប្រាំបី) ជូនពរអាយុយឺន

យោងតាមអ្នកស្រាវជ្រាវវប្បធម៌ ពិធីបុណ្យនឹងមិនពេញលេញទេ ប្រសិនបើខ្វះភ្លេងពិធី ព្រោះភ្លេងពិធីជួយលើកកម្ពស់ភាព អធឹកអធម និងក្លាយជាពិធីមួយក្នុងចំណោមពិធីដែលមិនអាចខ្វះបានក្នុងការអនុវត្តរាល់ជំនឿផ្សេងៗទាំងឡាយ។

នេះក៏ជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍនូវវង់ភ្លេងប្រគំភ្ជាប់ជាមួយទម្រង់សិល្បៈសម្តែងប្រជាប្រិយផ្សេងៗទៀត ដូចជា៖ ច្រៀងរឿងបុរាណ សិល្បៈរបាំ ការច្រៀងឆ្លើយឆ្លងប្រជាប្រិយ។ល។ ដែលសុទ្ធតែមិនអាចខ្វះតន្ត្រីបានឡើយ។ ជាតួយ៉ាងគឺសិល្បៈល្ខោនតៀវចូវ មិនត្រឹមតែសម្តែងនៅលើឆាកធំប៉ុណ្ណោះទេ ថែមទាំងអាចសម្តែងនៅទីធ្លាវត្ត ពិធីជប់លៀង ឬពិធីជំនឿប្រជាប្រិយ ដែលជនជាតិ Triều Châu ហៅថា "Thồ hỵ - ការច្រៀងសម្តែងនៅលើដីផ្ទាល់)។ ទម្រង់នេះមានលក្ខណៈស្រដៀងនឹងតន្ត្រី "ចំរៀងបុរាណ" ក្នុងការច្រៀងកាយចេញវិការ  និងឆ្លុះបញ្ចាំងពីការលាយឡំ ផ្លាស់ប្តូរវប្បធម៌ពិសេសនៃតំបន់ដីភាគខាងត្បូងផងដែរ។

ឈុតសម្តែងសិល្បៈប្រជាប្រិយច្រៀងបញ្ចេញកាយវិការក្នុងពិធីបុណ្យ ព្រះម៉ែធរណី សង្កាត់ Bạc Liêu។

ជាក់ស្តែងបង្ហាញថា ភូមិភាគជាច្រើនបានទាញយកផលយ៉ាងមានប្រសិទ្ធភាពពីសិល្បៈប្រជាប្រិយរបស់ជនជាតិ Hoa ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។ ជាមួយនឹងសហគមន៍ជនជាតិ Hoa ដ៏ច្រើនកុះករ ខេត្តកាម៉ាវមានសក្តានុពលធំធេងក្នុងការប្រែក្លាយទម្រង់ភ្លេងពិធី និងសិល្បៈសម្តែងប្រជាប្រិយ ឱ្យទៅជាធនធានវប្បធម៌ដ៏ពិសេស រួមចំណែកបង្កើតភាពទាក់ទាញ និងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕

Lâm Kiết Tường

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក